ដោយ ៖ វិច្ឆិកា
ថ្ងៃទី 03-04-2012 ខេត្ដបន្ទាយមានជ័យ ៖ នគរបាល ស្រុកស្វាយចេកបានឃាត់ខ្លួនក្រុមក្មេង ទំនើង២២នាក់ជាបន្ដបន្ទាប់យកមកដុះ ក្អែលខណៈដែលក្រុមក្មេងទំនើងទាំងនេះបានបង្កការវាយតប់គ្នាក្នុង វង់រាំធុង បាស់ធ្វើឱ្យភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ ប្រជាពលរដ្ឋដែលទៅដើរលេងក្នុងពិធី ពិធីបុណ្យបញ្ចុះសីមាព្រះវិហារវត្ដស្ល ក្រាម ។ ការឃាត់ខ្លួនក្រុមក្មេងទំនើង នេះសមត្ថកិច្ចបានធ្វើឡើងនៅចន្លោះពី ម៉ោង១១យប់ទៅម៉ោង១២យប់ថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១២ នៅក្នុងវត្ដស្លក្រាម ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្ដបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯក ហ៊ិន សារុណ អធិការរងនគរបាលស្រុកស្វាយចេក ទទួលបន្ទុកការងារយុត្ដិធម៌បានប្រាប់អ្នកយកព័ត៌មានថា នៅយប់ថ្ងៃទី ១ ខែមេសា ឆ្នាំ២០១២ នៅក្នុងវត្ដស្លក្រាម មាន មនុស្សកុះករប្រមាណជាង១០០០នាក់ នាំគ្នាមកដើរលេងបុណ្យបញ្ចុះសីមា ។ ក្នុងកម្មវិធីនេះក៏មានរៀបចំចាក់ធុង បាស់រាំកម្សាន្ដលេងផងដែរដែលមាន មនុស្សប្រុសស្រីក្មេងចាស់ចូលរាំយ៉ាងសប្បាយរីករាយពេលរាំងលេង កម្សាន្ដ ដល់ពាក់កណ្ដាលអធ្រាត្រស្រាប់តែមានក្មេងទំនើង២ក្រុមបានផឹកស្រា ស្រវឹងរៀងៗខ្លួនរាំប៉ះស្មាគ្នាបន្ដិចបន្ដួចក៏ពើបប្រទះ ពាក្យសម្ដីរួចវាយតប់គ្នាទៅវិញទៅមកបង្កឱ្យកើតមានចលាចលពេញ ក្នុងវត្ដ តែម្ដង ។
បន្ទាប់មកសមត្ថកិច្ចដែល ការពារក្នុងពិធីបុណ្យបានឃាត់ខ្លួនក្រុមបង្កហេតុចំនួន៦នាក់ ។ លោកអធិការ រងស្រុកស្វាយចេកបានបន្ដឱ្យដឹងទៀត ថា លុះក្រោយមកមានក្រុមក្មេងទំនើង ២ក្រុមផ្សេងទៀតដែលម្ខាងមានគ្នា៤ នាក់និងក្រុមម្ខាងទៀតមានគ្នា១២នាក់ បានចេញពីរាំធុងបាស់មកឈ្លោះប្រកែកកគ្នាដោយក្រុមក្មេងដែលមានគ្នា ១២នាក់បាននាំគ្នាដេញវាយក្រុមក្មេង មានគ្នា៤នាក់នៅតាមផ្លូវធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋម្ដង ទៀត ។ បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ ខ្លួនពួកគេទាំង២ក្រុមនេះបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកដើម្បីឱ្យដេកទះមូសមួយយប់ ។
លោកអនុសេនីយ៍ឯក ហ៊ិន សារុណ បានបន្ដឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២ ខែមេសាសមត្ថកិច្ចបានសួរនាំដឹងថាក្រុមក្មេងស្ទាវទាំង២២នាក់នេះ មាន៥នាក់រស់នៅភូមិស្ល ក្រាមឃុំស្លក្រាម មកពីភូមិ គោករការឃុំតាបែនចំនួន១នាក់មកពីភូមិក្លឹងឃុំស្វាយចេកមាន១ នាក់ មកពី ភូមិប្រឡាយជើង ឃុំស្វាយចេកមាន ៣នាក់ និងមកពីភូមិប្រិយ៍ ឃុំ ទ្រាស ស្រុកស្វាយ ចេកមានចំនួន១២នាក់ ។
លោកអធិការរងបញ្ជាក់ឱ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំងនេះមិនបង្កឱ្យមាន នរណាម្នាក់រងរបួស សមត្ថកិច្ចស្រុកស្វាយ ចេកអប់រំនិងឱ្យធ្វើកិច្ចសន្យាហើយអញ្ជើញអាណាព្យាបាលមកធានារួចដោះ លែងឱ្យ ត្រឡប់ទៅផ្ទះវិញ ៕

