ថ្ងៃទី 02 ខែមេសា ឆ្នាំ2012, ម៉ោង 03:35 PM ឈឹម ប៉ាវ

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា នៅប្រទេសកម្ពុជាយើង ពេលមានបុណ្យជាតិម្តងៗ រាល់ទំនិញគ្រប់មុខទាំងអស់តែងតែឡើង ថ្លៃ ជាពិសេសឡានតាក់ស៊ី ឡានតួរីស និងឡានក្រុង មានតម្លៃហក់ឡើងខ្ពស់ ដែលនាំឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះការធ្វើ ដំណើររបស់បងប្អូន កម្មករ កម្មការិនី ប្រជាពលរដ្ឋ និងគ្រូបង្រៀនដើម្បីចូលរួមបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរយើង។ដូច្នេះហើយ សហភាពសហជីពកម្ពុជាសូមឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមានវិធានការទប់ស្កា ត់តម្លៃតាក់ស៊ី ឡានតួរីស និងឡានក្រុងកុំឲ្យឡើងថ្លៃ ហើយសូមអំពាវនាវដល់អស់លោក លោកស្រី ប្រកបមុខរបររត់តាក់ស៊ី ឡានតួរីស និងឡានក្រុង សុំរក្សាតម្លៃដូចថ្ងៃធម្មតា សម្រាប់បងប្អូនខ្មែរយើងធ្វើដំណើរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
ចំណែក សម្ព័ន្ធសហជីពកម្ពុជាវិញ នៅថ្ងៃចន្ទនេះ ក៏បានដាក់ការស្នើសុំទៅរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យជួយអន្ដរាគមន៍ដល់បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ឲ្យបានបើកប្រាក់ខែកម្មករ កម្មការិនីមុនថ្ងៃចូល ឆ្នាំប្រពៃណីជាតិខ្មែរ។
ប្រធាន សម្ព័ន្ធសហជីព កម្ពុជា ស្រី យ៉ាង សុភ័ណ្ឌ បានលើកឡើងនៅក្នុងលិខិតផ្ញើទៅកាន់ លោកវង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ សម្ព័ន្ធសហជីពកម្ពុជា ស្នើសុំឯកឧត្ដមរដ្ឋមន្ដ្រី មេត្ដាជួយជំរុញដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំងអស់ បើកប្រាក់ខែជូនដល់កម្មករកម្មការិនី ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បី ឲ្យពួកគាត់បានធ្វើដំណើរទៅស្រុកកំណើតជួបជុំ ក្រុមគ្រួសារ សាច់ញាតិ បងប្អូនជីដូនជីតា នឹងបានទិញនំចំណីអាហារព្រមទាំងសម្ភារៈ ផ្សេងៗផង។
នៅថ្ងៃនេះដែរ លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា ក៏បានបញ្ជាក់ដែរថា ស្ថានភាពការងារនៅក្នុងវិស័យកាត់ដេរកម្ពុជា គឺកម្មករមានប្រាក់ខែទាប (មួយខែ ៦១ ដុល្លារ) ចំណែកឯប្រេងសាំង និងទំនិញឡើងថ្លៃកាន់តែខ្ពស់ ដែលសុទ្ធតែជាបញ្ហាពិបាកនៅក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ។ ចំណែកឯស្ថានភាពការងារនៅកម្ពុជា មានការបង្ខំឲ្យធ្វើការថែមម៉ោង និងកិច្ចសន្យាការងាររយៈពេលខ្លី ព្រមទាំងមានការប្តឹងតំណាងកម្មករទៅតុលាកា រ មានការរើសអើងសហជីព បង្ក្រាបកម្មករ បាញ់កម្មករ។ លោកស្នើឲ្យរដ្ឋាភិបាលគិតគូដំឡើងប្រាក់ឈ្នួ លសមរម្យ ស្របតាមច្បាប់ការងារកម្ពុជា។
លោកប្រធានសហជីពកម្មកររូបនេះបានបន្ត ថា នៅក្នុងទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ខាងមុខនេះ លោកនឹងរៀបចំធ្វើពិធីហែក្បួន ជួបជុំសហជីពនៅក្នុងតំបន់អាស៊ាន ដើម្បីដាក់សំណើជាផ្លូវការមួយទៀត ជូនទៅមេដឹកនាំរដ្ឋាភិបាលអាស៊ាន ឲ្យគិតគូពីសិទ្ធិសេរីភាពកម្មករ និងពលករចំណាកស្រុក។
លោក អាត់ ធន បានបញ្ជាក់ថា នៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជា របស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីប្រទេសអាមេរិក ដែលនឹងអញ្ជើញមកចូលរួមជាមួយមេដឹកនាំកំ ពូលអាស៊ានបូកអាមេរិក នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១២ ដែលជាការប្រជុំចុងក្រោយនោះ គឺសហភាពការងារកម្ពុជានឹងនាំគ្នាដាក់ញ តិ្ត អំពីបញ្ហាការងារ និងកម្មករ ជូនទៅលោកប្រធានាធិបតី អូបាម៉ា និងមេដឹកនាំអាស៊ានគិតគូផងដែរ អំពីសេរីភាពសហជីព ត្រូវមាននៅគ្រប់បណ្តាប្រទេសអាស៊ាន និងបញ្ចូលតួនាទីនៃការសម្រេចចិត្តរបស់មេ ដឹកនាំសហជីព ទៅក្នុងគណៈកម្មការជំនាញអាស៊ាន ដើម្បីគិតគូពីប្រយោជន៍របស់កម្មករ និងពលករ។ ជាមួយនោះ ត្រូវធានាពីលក្ខខណ្ឌការងារល្អ នៅក្នុងប្រទេសជាសមាជិកអាស៊ាន រួមទាំងប្រព័ន្ធការពារ និងធានាសុខភាព៕

