Monday, April 2, 2012

រដ្ឋា​ភិបា​លធ្វើ​ការ​កែទំ​រង់​ គោ​លដៅ​សំ​ខាន់​ៗ ​ដើ​ម្បីលើ​ក​ម្ពស់​វិ​ស័​យក​សិ​ក​ម្ម​​​

ថ្ងៃទី​ 02 ខែមេសា ឆ្នាំ2012, ម៉ោង 02:53 PM សមុទ្រខៀវ
1

ខេ​ត្ត​ព្រះ​សី​ហ​នុៈ ​​ខណៈ​ពេ​ល​ដែ​ល​វិ​ស័​យ​ក​សិក​ម្ម​ ​ត្រូ​វ​បា​នចា​ត់​ទុ​ក​ជាវិ​ស័​យ​អា​ទិភា​ព​ ​ដោយ​សា​រ​តែព​ល​រដ្ឋ​ខ្មែ​រប្រ​មា​ណ​ជាង​៨​៥​ភាគ​រ​យ​ ពឹ​ង​ផ្អែ​កលើ​វិ​ស័​យនេះ​ ​ដែ​លផ្ត​ល់​នូវ​ចំ​ណូ​លផ្គ​ត់​ផ្គ​ង់សេ​ដ្ឋ​កិ​ច្ច​ ​គ្រួ​សារ​ក៏​ដូ​ចជា​សេ​ដ្ឋកិ​ច្ច​ជាតិ​ផ​ង​នោះ ​រា​ជ​រដ្ឋា​​ភិបា​ល​បា​ន​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​ដោ​យ​កំ​ណ​ត់យ​ក​គោ​ល​ដៅ​សំខា​ន់​ៗ​៤ ​ធ្វើ​កា​រកែ​ទំ​រ​ង់ដើ​ម្បី​ឲ្យ​កាន់​តែ​ប្រ​សើ​រឡើ​ង​ថែ​មទៀ​ត​ ​។​
ថ្លែងក្នុងកិច្ចសម្ភាសន៍ក្រោយពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រខេត្តព្រះសីហនុ ​កាល​ពី​ព្រឹ​ក​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី បានឲ្យដឹងថា វិស័យកសិកម្ម ​គឺ​ជាវិ​ស័​យមួ​យដ៏មានសារៈសំខាន់ ដូច្នេះដើម្បីលើកកំពស់វិស័យនេះឲ្យមានប្រសិទ្ឋភាពត្រូវផ្អែកលើកត្តា៤​ជា​ច​ ម្បង​ ​។ មិនត្រឹមតែប៉ុណ្ណោះជានិច្ចកាល វិស័យនេះតែងតែផ្សាភ្ជាប់ទៅនឹង វិស័យធំៗផ្សេងទៀត ចំនួន៣ រួមមាន ​វិ​ស័​យធ​នធានទឹកនិងឧតុនិយម វិស័យរុក្ខាប្រមាញ់ និងនេសាទ និង វិស័យបរិស្ថាន។​
​លោក​ ​ឧ​បនា​យករដ្ឋមន្ត្រី យឹម ឆៃ លី បានមានប្រសាសន៏ថាដើម្បីលើកកំពស់វិស័យកសិកម្ម ​តា​មយុ​ទ្ឋ​សា​ស្ត្រ​រប​ស់​រាជ​រដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែនជាប្រមុខដឹកនាំបានកំណត់យកគោលដៅសំខាន់ៗចំនួន៤ គឺ - ​ទី​១​.​លើកកំពស់ផលិតភាព ភាវោបនីយកម្មកសិកម្ម -ទី២. កែទំរង់ដីធ្លីបោសសំអាតមីន-ទី៣ . ​​កែ​ទំរ​ង់​វិ​ស័យ​ជ​ល​ផល​ ​-និ​ងទី៤.កែទំរង់វិស័យព្រៃឈើ។ដូចនេះទាំងដែនទឹកសាបទាំងដែនទឹកប្រៃ ​ត្រូ​វ​ធានា​ឲ្យ​បា​ននូ​វ​ប​ទល្មើ​ស​ខុស​ច្បា​ប់​ទាំង​ឡា​យ​ដែល​ពួ​ក​ឆ្លៀ​ ត​ឱ​កា​សលួ​ច​បំ​ផ្លា​ញ​នូវ​ធ​ន​ធា​ន​ធម្ម​ជា​តិ​ដ៏ស​ម្បូ​រ​ណ៏​បែប​រ​ប​ ស់ប្រ​ទេ​ស​ក​ម្ពុជា​យើ​ង​ក៏​ដើ​ម្បីជា​កា​ រចូលរួមក្នុងការកែទំរង់គោលដៅមួយក្នុងគោលដៅយុទ្ឋសាស្រ្តទាំង៤រ​ប​ស់​រា​ជ​ រដ្ឋា​ភិ​បា​ល​ក្នុង​កា​រ​លើ​កកំពស់វិស័យកសិកម្ម៕

ព័ត៌មានព្រឹត្តិការណ៍សង្គមផ្សេងៗ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons