Monday, April 2, 2012

មួយយប់ក្នុងគុក ព្រោះស្នេហ៍នាងគ


Monday, 02 April 2012 02:17
រឿងរ៉ាវស្នេហារវាងមនុស្ស ប្រុសស្រីគឺជាបញ្ហាធម្មជាតិ ប៉ុន្តែគ្រាន់តែមនុស្សម្នាក់ៗបាន ជ្រើសរើសយកសេចក្តីស្នេហា រៀងៗខ្លួន ។ អ្នកខ្លះមានសេចក្តី ស្នេហាដោយធ្វើតាម គន្លងប្រពៃណី អ្នកខ្លះមានសេចក្តីស្នេហាចិត្តនិងចិត្ត អ្នក ខ្លះមានសេចក្តីស្នេហាតាមផ្លូវ កាត់ដោយសារតែកាមតណ្ហា បាំងមុខភ្លេចខ្លួនក៏មាន ។

      ជាក់ស្តែងដូចបុរសម្នាក់នៅភូមិអូរឫស្សីលើ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងប៉ូលិសនៃ អធិការដ្ឋានក្រុងប៉ោយប៉ែត ចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១២ ដោយផ្អែកលើពាក្យបណ្តឹង ឪពុកខាងស្រីចោទប្រកាន់ពី បទចាប់បង្ម្ខំស្រីគរំលោភសេពសន្ថវៈ ។
      បុរសជាប់ចោទដេកគុកមួយយប់នេះមានឈ្មោះ ម.ឆ. ភេទប្រុស អាយុ ២៥ ឆ្នាំ មានដើមកំណើតនៅខេត្តកោះកុង បច្ចុប្បន្ន មានមុខរបរជាជាងច្នៃ ស្បែកជើងនៅផ្សាររុងក្លឿ ស្រុកអារញ ខេត្តស្រះកែវ ប្រទេសថៃ ។ កន្លងមក គេបានស្គាល់នាង ថ.ឌ. ហៅ នាងគ អាយុ ១៩ ឆ្នាំ ជាស្រីគថ្លង់ រស់នៅផ្ទះ ក្បែរខាងគ្នាជាមួយនឹងគេដែរ ។ ថ្ងៃមួយគេបានទៅឃ្វាលគោនៅឯព្រៃឆ្ងាយ ពីផ្ទះ ពេលមកវិញបាន ឃើញនាង ថ.ឌ. ញញឹមដាក់គេ បញ្ចោញនូវសញ្ញាថា យល់ចិត្តគ្នា ។ ក្រោយមកគេមានឱកាសបាននៅក្បែរនាង បើទោះជាគេនិយាយ អ្វីក៏នាងគនោះមិនបដិសេធដែរ ពោលគឺចេះយល់ចិត្តគ្នា ។ ក្រោយមកគេ បានឱ្យសញ្ញាទៅនាងគថា គេពិតជាចង់ជួបមុខនាងខ្លាំងណាស់ ភ្លាមនោះ ស្រាប់តែនាងគយល់ព្រមតាមការណាត់របស់គេ ។ នៅយប់មួយមានពិធីលេង សិល្បៈក្នុងភូមិ ជាហេតុបណ្តាលឱ្យគេ និង នាងបានស្គាល់ចិត្តគ្នាជាលើក ដំបូង ពោលគឺស្នេហាភ្លើងចំបើងបានកើតឡើងភ្លាមៗតែម្តង ។ ក្រោយពីពួក គេបានប្តូររសជាតិស្នេហាជាមួយគ្នាមក គឺអ្វីៗបានធ្វើឱ្យនាងគខុសប្លែកពីធម្មតា ក្នុងមួយថ្ងៃៗនាងគដើរមកក្រវែលមុខផ្ទះ របស់គេជាច្រើនដង ។
      ពេលបានឃើញគេនៅផ្ទះ នាងគដើរសើច ញញឹម រួចបន្តដើរមកផ្ទះរបស់នាងវិញ ។ ថ្ងៃមួយគេ បាននាំស្រីស្រស់ទៅ ដើរលេងនៅផ្សារថៃ ជាកន្លែង ធ្វើការរបស់ខ្លួនដើម្បីឱ្យនាងបានដឹងពីការងារពិតប្រាកដ ។ ម៉ោងប្រមាណជា ១០ ព្រឹក គេ និង នាង គបានមក ដល់ភូមិវិញ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះ គឺនាងគបានធ្វើកាយវិការប្រាប់មកគេជាប្រុស ស្នេហ៍ថា “សូមឱ្យខ្ញុំនាំនាងប្រាប់លោក ប្រធានភូមិ ជាបឋមសិនដើម្បីកុំឱ្យមានទោសទណ្ឌ ព្រោះខ្ញុំ បាននាំនាងបណ្តើរទៅផ្សារថៃបាត់ពេញមួយថ្ងៃ អាចជាហេតុធ្វើឱ្យមាន អ្នកផ្ទះសង្ស័យ និង បង្កឱ្យ កើតទៅជារឿងហេតុ”។
ដោយស្តាប់តាមពាក្យ អង្វរនាងគ ម.ឆ. ក៏យល់ព្រមនាំនាងទៅប្រាប់លោក ប្រធានភូមិថា គេទាំងពីរពិតជាបានជ្រុលជ្រួស កន្លងច្បាប់ប្រពៃណីហើយ ពោលគឺស្ម័គ្រស្រឡាញ់ គ្នា ។ ដោយឃើញពួកគេមានឪពុកម្តាយ និង អាណាព្យាបាលរៀងៗខ្លួន លោកប្រធានភូមិបាន នាំយកដំណឹងនេះទៅប្រាប់ដល់ម្តាយខាងស្រីដើម្បីឱ្យជ្រាបការពិត ។ ចំណែកលោកប្រធានភូមិក៏បាន ប្រគល់ពួកគេឱ្យទៅខាងអាណាព្យាបាលជាអ្នក ទទួលខុសត្រូវ ដឹងអីថានៅម៉ោងប្រមាណជា ៧ យប់ ឪពុកខាងស្រីបាន ទូរស័ព្ទទៅម្តាយខាងប្រុស ដើម្បីនិយាយគ្នា ប៉ុន្តែម្តាយខាងប្រុសតបវិញថា វា ស្រេចតែកូនរបស់គាត់ទេ ព្រោះគាត់មិនបាននៅ ជាមួយវាទេ ។
ដោយឮសម្តីម្តាយខាងប្រុសនិយាយ ដូច្នេះ ឪពុកខាងស្រីក៏ទៅប្តឹងប៉ូលិសឱ្យមកនាំខ្លួន ម.ឆ. ទៅឃុំខ្លួន ចោទប្រកាន់ពីបទ រំលោភលើរាង កាយកូនស្រីគាត់ជាមនុស្សគថ្លង់ ។ ប៉ូលិសក៏អនុវត្ត តាមពាក្យបណ្តឹង ហើយនាំខ្លួន ម.ឆ. យកទៅឃុំ ។ ចំណែកនាង ថ.ឌ. ជាគូកំណាន់ចិត្ត ពេលបាន ដឹងដំណឹងថាឪពុកនាងបានចាប់ប្រុសស្នេហ៍យក ទៅដាក់ទ្រុងដែកដូច្នេះ នាងក៏បញ្ចោញអាការមិន សប្បាយចិត្ត រត់ពេញភូមិដើរយំអង្វរឱ្យគេឯងជួយ នាងដើម្បីរំដោះប្រុសស្នេហ៍ចេញពីទ្រុងដែកវិញ ។ បើទោះជាបែបណាក្តី អ្នកស្រុកបាន ត្រឹមតែនិ-យាយថា ហេតុអ្វីក៏ឪពុករបស់នាងធ្វើដូច្នេះទៅវិញ មិនទុកឱកាសកូនបាននៅរួមរស់ជាមួយគ្នា ហាក់ ផ្តាច់សង្វាសពួកគេទៅវិញ ។
ក្រោយមកទៀត នាង ថ.ឌ. បានទៅសំពះឪពុកឱ្យព្រមដោះលែង ម.ឆ. វិញ ដើម្បីឱ្យនាងបាននៅរួមរស់ជាមួយ តែឪពុក ហាក់មិនស្តាប់តាមការអង្វររបស់កូនស្រីឡើយ ។ នាងគបានចូលទៅក្នុងផ្ទះទាញដបថ្នាំប៉ារ៉ាសេតាម៉ុល មកបង្ហាញឪពុកថា បើមិនព្រមដោះលែងប្រុស ស្នេហ៍នាងទេ ផ្លូវតែមួយគត់ដែលនាងត្រូវដើរគឺ ស្លាប់ដើម្បីស្នេហ៍ ។
      ពេលឃើញកូនស្រីរបស់ខ្លួនមានអាការបែបនេះ ឪពុកជាមនុស្សមានគុណធម៌ក៏យល់ព្រមសុំ ដកពាក្យបណ្តឹងពីប៉ូលិសវិញ ដើម្បីបង្វែរពីរឿង ដាក់គុកមកជារឿងសែនព្រេនកូនវិញ ។ ចំណែក ម.ឆ. ក្រោយពីបានចេញពីទ្រុងវិញគេបាននិយាយ ថា គេ និង នាងគនេះគឺពិតជាស្រឡាញ់គ្នាដោយ ចិត្ត និង ចិត្តមែន គ្មានអ្នកណាមួយទៅរំលោភបំពាន លើគ្នាទេ បើទោះជាឪពុកនាង ថ.ឌ. ធ្វើបែបនេះ ដាក់គេក្តី ក៏គេនៅតែស្រឡាញ់នាងគដោយសុទ្ធ ចិត្ត ព្រោះនាងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីស្នេហា ។ ការលះបង់ខ្ពស់បែបនេះបានធ្វើ ឱ្យគេរឹតតែស្រឡាញ់នាងគទ្វេដងទៀត មនុស្ស គក្តីថ្លង់ក្តីបើយើងស្រឡាញ់គ្នាគឺអាចរស់នៅជាមួយ គ្នាបាន ប៉ុន្តែបើយើងមិនស្រឡាញ់គ្នាមិនអាចរស់ នៅជាមួយគ្នាបានទេ ។ ម.ឆ. បានបន្តទៀតថា តទៅគេនឹងខិតខំកសាងគ្រួសាររបស់គេឱ្យដូចជាគ្រួសារអ្នកដទៃដែរ ។
      អ្នកជិតខាងម្នាក់សុំមិនបញ្ចោញឈ្មោះបាន រៀបរាប់ថា នាងពិតជាបានដឹងរឿងពួកគេយ៉ាង ច្បាស់ ព្រោះថានៅរៀងរាល់ ពេលល្ងាច នាងគ តែងតែមកស្កាត់រក ម.ឆ. នៅមុខផ្ទះរាល់ថ្ងៃ ប៉ុន្តែ អ្វីដែលគេដឹងនោះគ្រាន់តែដឹងថា ពួកគេបាន ស្រឡាញ់គ្នាទៅវិញទៅមក ដោយស្ម័គ្រស្មោះ ។
      លោកប្រធានភូមិអូរឫស្សីបានប្រាប់អ្នកយកព័ត៌មានយើងថា ម.ឆ. និង នាង ថ.ឌ. ហៅនាង គ គឺពួកគេបានស្រឡាញ់ គ្នាដោយចិត្ត និង ចិត្ត ហើយព្រមព្រៀងគ្នាដែរ ទើបឈានដល់ចំណុច ពង្រត់គ្នាទៅផ្សាររុងក្លឿ ប្រទេសថៃ ។ លោក មេភូមិបានបន្តលើកឡើង ទៀតថា សម័យនេះនំវា ត្រូវតែធំជាងនាឡិហើយ បើក្មេងស្រឡាញ់គ្នា យើងជាអាណាព្យាបាលត្រូវតែបណ្តោយចិត្តទៅតាមកូន ដើម្បីកុំឱ្យខុស ច្បាប់ប្រទេស ។
      នៅចំពោះមុខសមត្ថកិច្ច ម.ឆ. បានសារភាព ថា គេមិនបានបង្ខំនាងទេ គឺពួកគេស្រឡាញ់គ្នាហើយ បានយល់ចិត្ត គ្នា ទើបបានជាពង្រត់គ្នា ព្រោះគេ មិនមានប្រាក់ដើម្បីចូលស្តីដណ្តឹងនាងតាមប្រពៃណី ឡើយ ដោយពឹងផ្អែករូបគេជាកម្មករច្នៃស្បែកជើង ប្រាក់ខែគ្រាន់តែស៊ីចាយក៏អស់ដែរ ។ ដោយ ចម្លើយសារភាពត្រង់ៗផង ម៉្យាងទៀតឪពុកម្តាយ ខាងស្រីបានមកសុំដកពាក្យ បណ្តឹងវិញ ព្រោះកូន ស្រីរបស់គាត់នាងគយំចង់លេបថ្នាំដើម្បីសម្លាប់ ខ្លួន ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons