Tuesday, April 10, 2012

ពលករ​ខ្មែរ ធ្វើការ​នៅ​ថៃ សម្រុក​មក​ស្រុក ពេល​ចូលឆ្នាំ​ខ្មែរ

ថ្ងៃទី 10 មេសា 2012
ដោយ: សូផុន
CEN
ពលករ​ខ្មែរ ធ្វើការ​នៅ​ថៃ សម្រុក​មក​ស្រុក ពេល​ចូលឆ្នាំ​ខ្មែរ
ពលករ ខ្មែរ ធ្វើការ នៅ ថៃ សម្រុក មក ស្រុក ពេល ចូលឆ្នាំ ខ្មែរ
បន្ទាយមានជ័យ: ​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​សម្រុក​វិល​មក​ភូមិ​កំណើត នៅ​ប្រទេស​កម្ពុជា​វិញ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ ដែល​មួយ​ថ្ងែៗមាន​ពី ៤០០ ទៅ ៦០០ នាក់ តាម​ច្រកព្រំដែន​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ​។
​ម​ន្រី្ត​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ ដែល​ធ្វើការ​ជាមួយ​នគរបាល​ប៉ូលិស​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត បាន​ប្រាប់​គេហទំព័រ CEN ថា តាម​ធម្មតា ពលករ​ខ្មែរ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រឡប់​ពី ១៥០ ទៅ ២០០ នាក់ ក្នុង​មួយថ្ងៃ​។ នៅ​រយៈពេល ៤ ថ្ងែ​មកនេះ ពលករ​ពី ៤០០ ទៅ ៧០០ នាក់ បាន​ត្រូវបញ្ជូន​ត្រឡប់​វិញ ពោលគឺ​ចាប់ពី​ចុង​សប្តាហ៍​មុន ដល់​ថៃ្ង​ចន្ទ​ដើម​សប្តាហ៍​នេះ មាន​ពលករ​ខ្មែរ​ជិត ៥.០០០ នាក់​ហើយ បាន​វិល​មកវិញ​។
Photo by CEN
របៀប​នៃ​ការចាប់​បញ្ជូន​ត្រឡប់ គឺ​ពលករ​ខ្មែរ បាន​ចេញមក​ឲ្យ​សម​ត្ថកិច្ច​ថៃ​ចាប់បញ្ជូន ឬ​សមត្ថកិច្ច​ថៃ​តាម​ចាប់នៅក្នុង​ការដ្ឋាន​ការងារ​រោងចក្រ និង​មួយ​ចំនូ​ន​ទៀត​ចាប់​តាមផ្លូវ​ធើ្វ​ដំណើរ ហើយ​ខ្លះ​ត្រូវ​ប៉ូលិស​ថៃចាប់​ដាក់គុក និង​ខ្លះ ត្រូវបញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​ភ្លាមៗ​។
Photo by CEN
នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១១​កន្លងមក ពលករ​ខ្មែរ ដែល​បញ្ជូន​ត្រឡប់មកវិញមាន​ជាង ១១ ម៉ឺន​នាក់ ក្នុងនោះ មាន​កុមារ​ជាង ១ ម៉ឺន​នាក់​។ ពួកគេឆ្លងដែន​ខុសច្បាប់ទៅ​ថៃ​។ ភាគច្រើន​ពលករ​ខ្មែរ មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ ព្រៃវែង និង​សៀមរាប​។
​នៅ​ប៉ុន្មាន​ថ្ងៃនេះ ទិដ្ឋភាព​នៅ​ជិត​រង្វង់​មូល​ប៉ោយប៉ែត​រញ៉េរញ៉ៃ ពេល​ពលករ​ចេញពី​ធ្វើការ​នៅ​ថៃ នគរបាល និង​មន្ត្រី​បានធ្វើ​កត់សម្គាល់ ដោយ​និយាយថា ពលករ​ច្រើនតែ​មុខ​ដដែលៗ លែង​ខ្វល់​ពី​វាសនា​ល្អ ឬ​អាក្រក់​ហើយពេលធ្វើការ​នៅ​ថៃ​។
​តែ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ជួ​យស​ម្រូ​ល​បែបបទ និង​ការធ្វើដំណើរ កុំ​ឲ្យ​ចំណាយ​ខ្ពស់ ពេល​ជិះ​យានយន្ត​ពី​ប៉ោយប៉ែត ទៅ​ស្រុកកំណើត​៕ S

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons