ថ្ងៃទី 09 ខែមេសា ឆ្នាំ2012, ម៉ោង 03:25 PM ជូលី

ក្រោយពីជនសង្ស័យនេះបានធ្វើសកម្មភាពគំរាមវាយយកម៉ូតូនិងប្រាក់បានហើយ រួចទៅសម្ងំពួននៅខណ្ឌចំកាមនបានចំនួន១ថ្ងៃប៉ុណ្ណោះ ហើយបក្សពួកដែលចូលរួមប្លន់ជាមួយជនសង្ស័យខាងលើនេះ២នាក់ទៀតរត់គេចខ្លួ ន ដែលកំពុងតែតាមប្រមាញ់ចាប់យកមកញាត់ទ្រុងផងដែរ។
យោងតាមរបាយការណ៍ប៉ូលិសខណ្ឌសែនសុខបានឱ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១២ វេលាម៉ោង៣រសៀល មុនពេលកើតហេតុជនរងគ្រោះឈ្មោះឡាង សុខមាសនិងមិត្តភក្តិរបស់ខ្លន្លួឈ្មោះគា ឈ្មោះចាន់ ណាន់ និងឈ្មោះយុទ្ឋ បាននាំគ្នាជិះម៉ូតូមួយគ្រឿងមាក់ស្កុបពីចេញពីផ្ទះនៅចោមចៅ មកលេងនៅភូមិត្រពាំងឈូក ហើយបានយកម៉ូតូរបស់ខ្លួនទៅផ្ញើគេ ហើយក៏ដើរឆ្លងស្ពានចូលេទៅលេងផ្ទះបងប្អូន ក៏ជួបនឹងជនសង្ស័យចំនួន៣នាក់ ហើយបានធ្វើសកម្មភាពគំរាមរកវាយ ដោយទាមទារយកសោម៉ូតូនិងប្រាក់ ហើយពេលជនរងគ្រោះប្រគល់ឱ្យជនសង្ស័ យនេះបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។ក្រោយពីបាត់ម៉ូតូ ជនរងគ្រោះបានប្តឹងប៉ូលិសប៉ុស្ត៍ទឹកថ្លា ក៏ស្រាវជ្រាវរហូតដឹងមុខសញ្ញា ក៏តាមទៅចាប់ជនសង្ស័យនៅខណ្ឌចំកាមនបានម្នាក់ចំណែក២នា ក់ទៀតបានរត់គេចខ្លួន៕

