Monday, April 9, 2012

អាវុ​ធហ​ត្ថប៉ោ​យប៉ែ​ត​ ចា​ប់​ខ្លួ​នមុ​ខ​ស​ញ្ញាឆ​ក់​ប្លន់​តា​មច្រ​ក​របៀ​ង​​​


ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2012, ម៉ោង 04:14 PM ចាន់ សុខលន់
?

ប​ន្ទា​យ​មា​នជ័​យៈ​ ​ជន​ស​ង្ស័​យម្នា​ក់​ក្នុ​ងចំ​ណោ​ម​បក្ខ​ពួ​ក២​នា​ក់​ជាក្រុ​ម​ចោ​រអា​ជី​ព ​ត្រូ​វ​បាន​ស​មត្ថ​កិ​ច្ច​កង​រា​ជអា​វុ​ធ​ហត្ថ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ​ក្រ​បួច​ជា​ប់​ប​ន្ទា​ប់​ពីក្រុ​ម​នេះ​បា​ន​ធ្វើស​ក​ម្ម​ភា​ព​យ៉ា​ង​កក្រើ​ ក​ ​នៅ​តា​មច្រ​ក​រ​បៀ​ង​មួយ​ចំ​នួ​ន​ ​ដែ​ល​ព​ល​ក​រត្រ​ឡ​ប់​ពី​ថៃ​វិ​​​ញ​​​ ​ហើយ​ក្រុ​ម​នេះ​ជាអ្ន​ក​ជួ​យជ​ញ្ជូ​ន​អី​វ៉ាន់​ឆ្ល​ង​អូ​រព្រំ​ដែ​ន​ ​រហូ​ត​ម​ក​ដ​ល់ដី​ខ្មែ​រ​ប​ន្លំយ​ក​ ​ឬប្ល​ន់​អី​វ៉ា​ន់​ពល​ក​រ​តែម្ត​ង។​
មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យ បណ្តឹងពីជនរងគ្រោះប៊ឺង ធឿន ភេទស្រី អា​យុ​៣​០​ឆ្នាំ ​រស់នៅភូមិនិងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ ​បា​ន​ដាក់​ពា​ក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តាគមន៍ រហូតមកដល់វេលាម៉ោង១៧ល្ងាច ថ្ងៃទី៩ មេសា ឆ្នាំ២០១២នេះ ​ទើ​ប​ស​មត្ថកិច្ចក្រុងប៉ោយប៉ែត ស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់ ចំណែកបក្សពួកម្នាក់ទៀត ​បា​ន​គេ​ចខ្លួ​ន​បា​ត់​ស្រ​មោល​តែ​ម្ត​ង​។​
​ស​មត្ថ​កិ​ច្ចដដែលបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួននេះមានឈ្មោះរ៉ុម រត្ន័ ភេទប្រុស អាយុ២០​ឆ្នាំ​ រ​ស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ​ខ្លួ​ន​ និងបក្ខពួកពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់ខាងលើមែន ។​
​ដោ​យយោ​ងតាមចម្លើយជនសង្ស័យខាងលើ ​ត្រូ​វ​សម​ត្ថ​កិ​ច្ច​កសា​ង​សំ​ណុំរឿ​ង​ប​ញ្ជូន​ទៅ​កា​ន់ទី​ប​ញ្ជា​កា​ រដ្ឋា​ន​ក​ង​រាជ​អា​វុ​ធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់បន្តទៅតាមនីតិវិធី។ ​​ចំ​ពោះជ​ន​​សង្ស័​យ​ដែ​លកំ​ពុ​ង​រ​ត់គេ​ច​ខ្លួ​នស​ម​ត្ថ​កិច្ច​កំ​ពុ​ង​ តែតាមប្រមាញ់ចាប់ផងដែរ។​​
​​​គួ​​រប​ញ្ជា​ក់​ផងដែរថា ចំពោះពលករដែលចេញមកតាមច្រករបៀង តែងតែជួបបញ្ហាបាត់របស់របរ ​ស្ទើ​រ​តែ​រៀង​រា​ល់​ថ្ងៃ ​ហើយពេលខ្លះចាប់បានតែពេលខ្លះរកមិនឃើញចាប់មិនបានតែម្តង ព្រោះអីក្រុមចោរធ្វើ ​ស​ក​ម្ម​ភាព​នៅ​តា​ម​តែច្រ​ករបៀង ប៉ុណ្ណោះ៕ 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons