ដោយ ៖ សុខ ខេមរា
ថ្ងៃទី 04-04-2012 ម៉ោង 15:13:40 កាលពីរសៀល ថ្ងៃទី៤ ខែមេសាឆ្នាំ ២០១២ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹកនិង ឧតុនិយមបានផ្ដល់អំណោយសង្គ្រោះបន្ទាន់ជូនដល់គ្រួសារដែលជួបប្រទះ នឹងការរលំផ្ទះនិងរបើកដំបូលផ្ទះនៅក្នុងឃុំចំនួន០៤របស់ស្រុក ពញាឮ តាមរយៈក្រុមការងារពង្រឹងមូលដ្ឋានឃុំ ។
១- ឃុំកោះចិន ៖មានការប៉ះពាល់ចំនួន ០៧ គ្រួសារៈ
- រលំផ្ទះចំនួន ០៣ គ្រួសារៈដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ០៣ បាវ, ស័ង្កសី ចំនួន ២០ សន្លឹកនិងថវិកាចំនួន៥ ម៉ឺនរៀល ។
- របើកដំបូលផ្ទះចំនួន ០៤ គ្រួសារៈ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ០១ បាវនិងថវិកាចំនួន៥ ម៉ឺនរៀល ។
២- ឃុំជ្រៃលាស់ ៖ មានការប៉ះពាល់ចំនួន ២៥ គ្រួសារៈ
- រលំផ្ទះមានចំនួន ០៧ គ្រួសារ ៖ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ០២ បាវ, ស័ង្កសី ចំនួន ២០ សន្លឹក ។
- របើកដំបូលផ្ទះមានចំនួន ១៨ គ្រួសារ ៖ ដោយមួយគ្រួសារទទួលបានថវិកាចំនួន ៣ ម៉ឺនរៀល
៣- ឃុំកំពង់ហ្លួង ៖ មានការប៉ះពាល់ចំនួន ២៦គ្រួសារ ៖
-រលំផ្ទះមានចំនួន០៣គ្រួសារ ៖ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ០២ បាវ, ស័ង្កសី ចំនួន ២០ សន្លឹកនិងថវិកាចំនួន ១០ ម៉ឺនរៀល ។
- របើកដំបូលផ្ទះមានចំនួន ១៣គ្រួសារ ៖ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ៣៨ គីឡូក្រាមស័ង្កសី ចំនួន ០៧សន្លឹកនិងថវិកាចំនួន ៤ម៉ឺនរៀល ។
៤- ឃុំឈ្វាំង ៖ មានការប៉ះពាល់ចំនួន ០៤គ្រួសារ ៖
- រលំផ្ទះមានចំនួន ០១គ្រួសារ ៖ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ០២ បាវ, ស័ង្កសី ចំនួន ២០ សន្លឹកនិងថវិកាចំនួន ១០ ម៉ឺនរៀល ។
- របើកដំបូលផ្ទះមានចំនួន ០៣គ្រួសារ ៖ ដោយមួយគ្រួសារទទួលបានថវិកាចំនួន១០ម៉ឺនរៀល ៕

