![]() សន្និសីទកាសែត ដែលធ្វើឡើងមួយថ្ងៃ ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាន បានបិទបញ្ចប់ កាលពីថ្ងៃទី៤មេសា ឆ្នាំ២០១២ នឹងធ្វើឡើងដោយមានលោកបណ្ឌិត Surin Pitsuwan អគ្គលេខាធិការសមាគមអាស៊ាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកបណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា អ្នកនាំពាក្យ មន្រ្តីស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានប្រទេសអាស៊ានជាច្រើនរូបទៀត។ ក្លឹបអ្នក កាសែតកម្ពុជា បានប្រកាសនៅថ្ងៃទី៤មេសា ឆ្នាំ២០១២ថា ពិធីនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានពិភាក្សា និងស្វែងយល់ពីមូលដ្ឋានគ្រឹះ ពីទិដ្ឋភាពនៃការរៀបចំចាត់ចែង និងមធ្យោបាយនានាលើការងារទំនាក់ទំនងនយោបាយសាធារណៈក្នុងសម័យទំនើបពី វិបត្តិនៃការងារទំនាក់ទំនង និងពីវិធីសាស្រ្ត ដែលបណ្តាញព័ត៌មានទទួល ព្រមទាំងពីដំណើរការនៃសារនយោបាយ ដោយផ្អែកលើលំហូរការងារ និងក្រុមគោលដៅរបស់ខ្លួន។ សេចក្តីប្រកាសលើកឡើងថា អ្នកជំនាញ និងបុគ្គលសំខាន់ៗទាំងក្នុងប្រទេសកម្ពុជា និងពីបណ្តាប្រទេសអាស៊ាន នឹងចូលរួមចែករំលែកបទពិសោធន៍ និងបង្ហាញនូវការយល់ដឹងយ៉ាងស៊ីជម្រៅនៅក្នុងពិភព នៃការងារទំនាក់ទំនងផ្នែកនយោបាយ និងទំនាក់ទំនងនយោបាយសាធារណៈ៕ |


