
ថ្ងៃទី 04 ខែមេសា ឆ្នាំ2012, ម៉ោង 03:36 PM សាយសន្យា
កំពង់ឆ្នាំង ៖ កុមារា២នាក់ត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅម ន្ទីរពេទ្យខេត្តក្រោយពី ត្រូវពស់វែកនិងពស់ពព្លាក់ចិកបណ្តាលឲ្យសន្លប់និងហូរ ឈាមនៅកន្លែងផ្សេងគ្នាដែលករណីទី១ កើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ នៅភូមិមោង ឃុំក្បាលទឹក ស្រុកទឹកផុស។
កុមារារងគ្រោះទី១នេះ ឈ្មោះ ឌឿន រ៉ាវុទ្ធអាយុ៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវក្រុមគ្រួសារឲ្យដឹងថា នៅវេលាកើតហេតុខាងលើកុមារ៉ារងគ្រោះបានរត់លេងនៅក្បែ រផ្ទះ ក៍ស្រាប់តែពស់វែកមិនដឹងចេញពីណាមកចិកចំជើងខាងឆ្វេ ង បណ្តាលឲ្យដួលសន្លប់ស្តូក និងមានឈាមចេញតាមច្រមុះផងដែរ។ ក្រោយពេលកើតហេតុភ្លាម ក្រុមគ្រួសារបានបញ្ជូនមកកាន់មន្ទីរពេទ្យតែម្តង ដើម្បីឲ្យគ្រូពេទ្យ ជួយសង្គ្រោះ ដែលមកដល់ពេលនេះបានធូស្រាលហើយ។
ដោយឡែកករណីទី២ត្រូវពស់ពព្លាក់១ក្បាលបានចិកចំដើម ដៃខាងឆ្វេងកាលពីវេលាម៉ោង៧ ថ្ងៃទី៤ខែ មេសា ឆ្នាំ២០១២ នៅភូមិត្បែង ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅពេល ដែលកុមារ៉ារូបនោះបានដើរលេងនៅក្នុងព្រៃក្បែរផ្ទះ។
កុមារារងគ្រោះឈ្មោះ នឹម ផានី អាយុ២ឆ្នាំរស់នៅភូមិឃុំកើត ហេតុខាងលើត្រូវអ្នកឃើញហេតុការណ៍ប្រាប់ក្រុមគ្រួសារ ឲ្យដឹងថា មុនពេលកើតហេតុ កុមារ៉ា ផានី បានទៅលេងព្រៃក្បែរផ្ទះ ក៍បាត់ឈឹងទៅ ហើយបងប្អូនតាមរក ស្រាប់តែ ឃើញដេកដួល និងមានឈាមជាប់នៅនឹងដើមដៃខាងឆ្វេងនិងឃើញសត្វពស់ព ព្លាក់មួយក្បាលបានវារនៅ លើកុមារនោះទៀតផង។ ដោយដឹងថា ត្រូវពស់សត្វពស់ចិកក៍ប្រញាប់នាំកុមាររងគ្រោះមកកាន់ មន្ទីរពេទ្យខេត្តតែម្តងដើម្បីសង្គ្រោះឲ្យទាន់ពេលវេលា៕

