Monday, April 2, 2012

ថ្ងៃ​ផ្តើម​ឆេង​ម៉េង​ ស្ទះ​ចរា​ចរ​ណ៍រា​ប់ម៉ោ​ងនៅ​អ្ន​កលឿ​ង​​



ថ្ងៃទី​ 02 ខែមេសា ឆ្នាំ2012, ម៉ោង 01:45 PM ច​ក្ខុ​


រ​ថយ​ន្ត​រា​ប់​រ​យ​គ្រឿង​ដា​ច់​ក​ន្ទុ​យ​ភ្នែ​ក​ក​ក​ស្ទះ ​នៅ​កំ​ពុ​ង​ច​ម្ល​ង​ អ្ន​ក​លឿ​ង​រដូ​វ​ឆេ​ង​ម៉េ​ង​ ​។កា​រ​ក​ក​ស្ទះ​នេះ​បា​ន​ចា​ប់​ផ្តើ​ម​ឡើ​ង​នៅ​វេ​លា​ម៉ោ​ង​១រ​សៀ​​ល​ ​ហើ​យ​ប​ន្ត​រ​ហូ​ត​ដ​ល់​ម៉ោ​ង​ជា​ង​៥​ល្ងាច​ថ្ងៃ​ទី​១​ មេ​​​​សា​​​ ដោ​​​យ​​​រ​ថ​យ​ន្ត​ ​រា​ប់​រ​យ​គ្រឿ​ង ​បា​ន​ចា​ប់​ក​ក​ស្ទះ​ពី​ចំ​ណុ​ច​ក្បា​ល​សា​ឡា​ងអ្ន​​​ក​​​លឿ​​​ង ​រហូ​ត​ដ​ល់​ខា​ង​មុ​ខ​សា​ខា​ធ​នា​​គា​រ​អេ​ស៊ី​លី​ដា​ ​ដែ​ល​មា​ន​ចំ​ងា​យ​ជិ​ត​១​ ​គី​​ឡូម៉ែ​​ត្រ។​
 ប្រភពពត៌មានពីមន្ត្រីបម្រើការនៅកំពង់ចម្លង អ្នកលឿង បានឱ្យដឹងថា ការកកស្ទះនេះគឺមិនមែនជាលើកទី១នោះ​ ​ទេ​ ព្រោះវាបានកើតមានឡើងជារៀងរាល់ឆ្នាំរួចមកហើយ ​ដោ​យ​ប​ង​ប្អូ​នប្រជាព​ល​រ​ដ្ឋ​ខ្មែរ​ដែ​ល​មា​ន​សែស្រ​ឡា​យ​ចិ​ន​ ទៅ​សែ​ន ផ្នូរដូនតាក្នុងរដូវឆេងម៉េង ​តែ​ង​តែស​ម្រុ​ក​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ភ្នំ​ពេញ​ក្នុ​ង​ថ្ងៃ​តែមួ​យ​ដែ ​ល​ជា​ថ្ងៃឈ​ប់សម្រាក រហូតធ្វើឱ្យមានការកកស្ទះ ចរាចរណ៍រាប់ម៉ោង។​
​ប្រ​ភ​ពដ​ដែ​លបានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍នេះគឺមិនមែនមកពី ​ខា​ង​សាឡា​ង​នោះ​ទេ​ គឺបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅសែនឆេងម៉េង ​នាំ​គ្នាសំ​រុ​ក​ម​ក​វិ​ញក្នុ​ង​ថ្ងៃ​តែ​មួ​យច្រើ​នពេក គួបផ្សំនឹងរថយន្តដឹកទំនិញផ្សេងៗទៀត ទើបធ្វើឱ្យមានការកកស្ទះបែបនេះ ​បើ​ទោះ​បី​ជា​សាឡា​ង​ចេ​ញ​ច​ម្លង​អ្ន​កដំណើររហូត ដល់ទៅ៤គ្រឿងហើយក៏ដោយ។​
​ចំ​ណែ​កឯ​ប្រជាពលរដ្ឋជាអ្នកដំណើរដែលកំពុងតែកកស្ទះចរាចរណ៍ ដោយសារតែសាឡាងចម្លងមិន ​ទា​ន់​នោះ​បាន​និ​យា​យថា​ ​​​ពួ​ក​គា​ត់​មា​ន​កា​រ​ធុ​ន​ទ្រាន់​ខ្លាំ​ង​ណា​ស់​ព្រោះ​ត្រូ​វ​ម​ក​ក​ក​ ស្ទះ​នៅ​ក្បា​ល​សា​ឡា​ង​អ្នក​លឿ​ង​នេះ​ជា​រៀ​ង​រា​ល់ឆ្នាំ​ ​ដែលម្តងៗមានរយៈពេលរាប់ម៉ោង ហើយពេលខ្លះគឺតាំងពីព្រឹករហូតដល់ល្ងាចក៏មាន ​តែ​មិ​ន​អាច​ធ្វើ​អ្វី​បា​ន​គឺមាន​តែទ្រាំទាំងគេទាំង យើងដូចគ្នា។ តែពួកគាត់សង្ឃឹមថានៅចុងឆ្នាំ២០១៤ដើមឆ្នាំ២០១៥ ​ពេ​ល​ដែ​​ល​​ស្ពា​ន​​អ្ន​ក​លឿងសាងសង់រួចនោះ ការកកស្ទះ ចរាចរណ៍បែបនេះនឹងមិនមានទៀតនោះទេ ​ហើ​យក៏​សូ​ម​អំពា​វ​នា​វដ​ល់ក្រុងអ្នកសាងសង់ស្ពានអ្នកលឿងនេះ មេត្តាពន្លឿនការងារ សាងសង់ឱ្យបានឆាប់ផង ​ដើ​ម្បី​ឱ្យ​ប្រជា​ព​ល​រ​ដ្ឋ​មាន​ភា​ពងាយស្រួលក្នុងពេលធ្វើដំណើរ និងលែងជួបរឿងកកស្ទះចរាចរណ៍បែបនេះទៀត ​​​៕ ​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons