Thursday, March 15, 2012

ឆេះ​រថយន្ត​ឡិច​ស៊ី​សសេរី​RX300​នៅ​លើ​ផ្លូវជាតិ​លេខ​៦ក្នុងខេត្តសៀមរាប

Highslide JS



ថ្ងៃទី 16-03-2012 ម៉ោង 10:20:15 ​សៀមរាប​ ៖​  រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​បាន​ឆាបឆេះ​ចេញពី​ម៉ាស៊ីនរថយន្ត​ ខណៈ​កំពុង​បើកបរ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​ សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​កាលពី​ម៉ោង​៨​និង​៣០​ ព្រឹក​ថ្ងៃ​ទី​១៦​ខែមីនា​ ឆ្នាំ​២០១២​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ មុខ​ធនាគារ​ANZ​ ផ្សា​រលើ​ ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​
​រថយន្ត​ដែល​ឆេះ​ម៉ាក​ឡិច​ស៊ី​ស​RX300 ​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-6128​ បើក​មក​ពី​កើតមក​លិច​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​មាន​ផ្សែងហុយ​និង​មាន​អណ្ដាតភ្លើង​ ឆេះ​ឡើង​តែ​ម្ដង​ធ្វើ​ឲ្យ​អ្នកបើកបរ​ដែល​មានឈ្មោះ​ អាំ​ សំអាត​ ភេទ​ប្រុស​ អាយុ​ជាង​៥០​ឆ្នាំ​ជា​មន្ត្រី​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ ខេត្តសៀមរាប​ព្រលឹង​ចុង​សក់​។​
​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​ខ្លះ​បាន​យក​ដីខ្សាច់​បាច​ពន្លត់​ ខ្លះ​ទៀត​យក​បំពង់​ពន្លត់​អគ្គិភ័យ​ មក​ជួយ​បាញ់​ពន្លត់​ ទើបបាន​រលត់​ទៅ​វិញ​។​ ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​គ្រោះ​ ថ្នាក់​ជីវិត​មនុស្ស​ឡើយ​៕

Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons