ដោយ ៖ វិច្ឆិកា
ថ្ងៃទី 16-03-2012 ម៉ោង 10:01:27 បន្ទាយមាន ជ័យ៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីស្រុកមង្គលបូរីបានឲ្យដឹងថាមាន ប្រជា ពលរដ្ឋចំនួន៣៦គ្រួសាររស់នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ បាននាំគ្នាចេញមកហាមឃាត់ ក្រុមតបណ្តាញអគ្គីសនីឯកជនមាន ឈ្មោះក្រុមហ៊ុនអគ្គីសនីភ្នំតូច បឹងព្រីងប្រធានក្រុមហ៊ុនមានឈ្មោះធន់ ធឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំ ភ្នំតូចស្រុកមង្គលបូរីដោយមកបម្រុងបន្តកាប់ដើមឈើហូបផ្លែដាំនៅ លើដីរបស់ ពួកគាត់ទាំង៣៦គ្រួសារនោះ។
តាមសេចក្តីរាយការណ៍ព័ត៌មានដដែលបាន ឲ្យដឹងថា៖ក្រុមហ៊ុនអគ្គីសនីឯកជនមានគម្រោងតភ្ជាប់បណ្តាញចរន្ត អគ្គីសនីពីឃុំភ្នំតូច ទៅដល់ឃុំចំណោមជា មួយគ្នានោះក្រុមហ៊ុនចាំបាច់ត្រូវតែកាប់ដើមឈើមួយចំនួននៅតាម ដងផ្លូវលំពីឃុំភ្នំតូចរហូតដល់ឃុំចំណោមដើម្បីមានភាពងាយស្រួល សម្រាប់តបណ្តាញនិងកុំឲ្យដើមឈើប៉ះទៅនឹងបណ្តាញខ្សែអគ្គីសនី។ ដោយខាងក្រុមហ៊ុនបានដំ ណើរ ការចាប់ ផ្តើមកាប់ដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋទាំងនោះតាំងពីថ្ងៃទី ០៥ខែ មីនារហូតដល់ថ្ងៃទី០៨ខែមីនាឆ្នាំ២០១២ក្នុងរយៈ ពេលនេះ មិនមាន បញ្ហាអ្វី កើតឡើងនោះទេទើបនៅថ្ងៃទី១៣ ខែមីនា ម្សិលមិញឃើញមានប្រជាពលរដ្ឋ ចំនួន៣៦គ្រួសារចេញមកហាមឃាត់និងតវ៉ាមិនឲ្យខាងក្រុមហ៊ុនកាប់ ដើមឈើ ជាដំណាំហូបផ្លែរបស់ពួកគាត់តទៅទៀត។ដើមឈើដែលក្រុមហ៊ុនកាប់កន្លង មក មានដូចជាដើមដូង១២១ដើម, ដើមស្វាយ៥៨ដើម,ដើមទឹកដោះគោ០៨ដើម, ដើមព្រីង០៧ដើម,ដើមអំពិល០៣ដើម,ដើមត្នោត០២ដើម,ដើមថ្កូវ០១ ដើម,ដើម ល្មុត០១ដើម,ដើមម្កាក់០១ដើមនិងដើមចាន់០១ដើម។
តាមសេចក្តីរាយការណ៍ពីស្រុកមង្គល បូរីបានឲយដឹងទៀតថា៖ការចេញមកតវ៉ានិងហាមឃាត់នៅថ្ងៃទី១៣ គេឃើញមានវត្តមានអ្នកតំណាងស្រុក ឃុំ ចេញមកសម្របសម្រួលជាមួយប្រជាពលរដ្ឋមិនមានកើតឡើងនូវអំពើហិង្សា នោះឡើយ។ជាមួយការចេញមកតវ៉ានោះគឺពួកគាត់ចង់បានសំណងពីក្រុមហ៊ុន នូវតម្លៃសមរម្យណាមួយដែលពួកគាត់ខំប្រឹងដាំថែដំណាំតាំងពីយូរមក ហើយ។
លោក ធន់ ធឿន ប្រធានអគ្គីសនីឯកជនភ្នំតូចបឹងព្រីង បានប្រាប់អ្នកយក ព័ត៌មានយើងតាមទូរស័ព្ទថា៖មុននឹងខាងក្រុមហ៊ុនបានទៅកាប់ដើមឈើ ទាំងនោះគឺលោកបានទំនាក់ទំនងប្រាប់ប្រធានភូមិបឹងរាំងតាំងពី ខែវិច្ឆិកានិងខែធ្នូមកម្លេះហើយលោកប្រធាបភូមិបានឆ្លើយតបវិញថា គាត់បានប្រាប់ប្រជាពលរដ្ឋក្នុង ភូមិរួចចប់គ្រប់រួចហើយគឺពួកគាត់យល់ព្រមមិនមានបញ្ហាអីទេ។
លោកបានបន្តឲ្យដឹងទៀតថា៖មុន នឹងចុះកាប់លោកក៏បានណែនាំដល់កូនចៅលោកទាំងអស់ថាប្រសិនចុះទៅ កាប់ដើមឈើផ្ទះប្រជាពលរដ្ឋណាមួយដោយម្ចាស់ផ្ទះមិនយល់ព្រមសូមកុំកាប់ អីគឺកាប់តែដើមឈើនៅមុខផ្ទះណាដែល ម្ចាស់ផ្ទះអនុញ្ញាតឲ្យកាប់។ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះដែលខាង ក្រុមហ៊ុនចុះទៅកាប់គឺមិនមានម្ចាស់ផ្ទះណាមកហាមឃាត់នោះទេ។លុះ នៅថ្ងៃទី១៣ ស្រាប់ តែមានប្រជាពលរដ្ឋមួយចំនួនចេញមកតវ៉ាសុំថ្លៃសំណង។
លោកបានបន្តឲ្យដឹងទៀតថា លោកមិនមានសំណងណាជូនទៅប្រជាពលរដ្ឋទាំងអស់នោះទេ មុននឹងខាងក្រុមហ៊ុនចុះមកកាប់គឺបានយល់ព្រមពីប្រធានភូមិ ហើយកាប់នេះ ខាងក្រុមហ៊ុនមិនបានរំលោភកាប់ចូលដីគាត់ឲ្យហួសពីគោលការណ៍ច្បាប់ នោះទេ គឺយើងវាស់ពីអក្ស័ផ្លូវ១៥ម៉ែត្រ។ប៉ុន្តែការងារនេះខាង អាជ្ញាធរមូលដ្ឋានកំពុងតែសម្របសម្រយលជាមួយប្រជាពលរដ្ឋក្នុងនោះ ពួកគាត់មួយចំនួនបានយល់ដឹងខ្លះហើយដែរ៕

