ថ្ងៃទី 16-03-2012 ម៉ោង 10:44:52 ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានជ័យ មានប្រារព្ធពិធីផ្លាស់ប្តូរតំណែងមន្ត្រីទីចាត់ការការងារព្រំដែន កម្ពុជា-ថែ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីនាយនាយទាហានជាន់ខ្ពស់ មន្ត្រីអ្នកមុខ អ្នកការកម្ពុជា និងអ្នកមុខ អ្នកការរបស់ប្រទេសថៃជាច្រើនរូបផងដែរ។
បើយោងតាមសេចក្តីសម្រេចមួយច្បាប់ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រីពេជ្រ វណ្ណា នាយរងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃត្រូវបានតែងតាំងជា នាយការិយាល័យ ជំនួសលោកឧត្តមសេនីយ៍ទោ ឌី ផេន៕

