Friday, March 16, 2012

ប្រគល់​គ្រាប់កាំភ្លើង​ផ្លោង DK ចំនួន ១២​គ្រាប់ ឲ្យ​អង្គការ​ស៊ីម៉ាក​កម្ទេចចោល

ថ្ងៃទី 16 មីនា 2012
ដោយ: កូឡាប
CEN
ប្រគល់​គ្រាប់កាំភ្លើង​ផ្លោង DK ចំនួន ១២​គ្រាប់ ឲ្យ​អង្គការ​ស៊ីម៉ាក​កម្ទេចចោល (រូបថត ៖ គេហទំព័រប៉ូលិសជាតិ)
ប្រគល់ គ្រាប់កាំភ្លើង ផ្លោង DK ចំនួន ១២ គ្រាប់ ឲ្យ អង្គការ ស៊ីម៉ាក កម្ទេចចោល (រូបថត ៖ គេហទំព័រប៉ូលិសជាតិ)
ឧ​ត្ត​រ​មានជ័យ​: គ្រាប់កាំភ្លើង​ផ្លោង DK ចំនួន ១២​គ្រាប់ ក្នុងនោះ​មាន​គ្រាប់ DK៨២ ចំនួន ៩​គ្រាប់​, គ្រាប់ DK៧៥ ចំនួន ១​គ្រាប់ និង DK៨០ (​ត្បាល់​) ចំនួន ២​គ្រាប់ សល់​ពី​សម័យ​សង្គ្រាម​ខ្មែរក្រហម ត្រូវបាន​លោក​វរសេនីយ៍ត្រី នួន អេ​ត អធិការនគរបាល​ក្រុង​សំរោង ប្រគល់ជូន​លោក ហម ខុម ប្រធាន​ក្រុម​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៃ​អង្គការ​ស៊ីម៉ាក ខេត្តឧត្ដរមានជ័យ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១០១២ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​គ្រាប់កាំភ្លើង​ផ្លោង DK ចំនួន ១២​គ្រាប់ ត្រូវ​មន្ត្រី​ជំនាញ​របស់​អង្គការ​ស៊ីម៉ាក​ត្រួតពិនិត្យ​ឃើញថា គ្រាប់​នេះ​ខូចគុណភាព មិនអាច​ប្រើប្រាស់​បាន ត្រូវតែ​យកទៅ​កម្ទេចចោល​។​
​គ្រាប់​ទាំងនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅពេល​គាត់​កំពុង​ភ្ជួរស្រែ នៅ​ចំណុច​ខាងលិច​ភូមិ​ត្រពាំង​ទូង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ កាលពី​ថ្ងែ​ទី​១២ ខែឧសភា ឆ្នាំ​២០០៩ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​។ បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ប្រមូលយក​គ្រាប់​ទាំងនោះ មក​រក្សាទុក​ក្នុង​ឃ្លាំង​សុវត្ថិភាព តែ​ដោយ​ត្រួតពិនិត្យ​ឃើញថា គ្រាប់​ទាំងនេះ​មាន​សភាព​ចាស់ និង​ច្រែះ​ស៊ី ទើប​អញ្ជើញ​មន្ត្រី​ជំនាញ​ផ្នែក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៃ​អង្គការ​ ស៊ីម៉ាក មក​ត្រួតពិនិត្យ​។ ក្រោយពី​ត្រួត​ពិនិត្យឃើញថា គ្រាប់​ទាំងនោះ​ខូចគុណភាព មិនអាច​ប្រើប្រាស់​បាន ក៏​ប្រគល់ជូន​អង្គការ​ស៊ីម៉ាក់​ធ្វើការ​កម្ទេចចោល​៕ K​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons