សុក្រ 16 មិនា 2012

កាសែតបាងកកប៉ុស្តិ៍របស់ថៃបានរាយការណ៍នៅថ្ងៃនេះថា អតីតនាយករដ្ឋមន្រ្តីថៃដែលធ្លាក់ពីអំណាចដោយរដ្ឋប្រហារកាលពី ឆ្នាំ២០០៦ ពេលនេះកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីសួរសុខទុក្ខឪពុករបស់នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ដែលកំពុងមានជំងឺ។
តាមកាសែតបាងកកប៉ុស្តិ៍លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវគេអះអាងថា បានប្រទះឃើញដោយក្រុមអ្នកកាសែតនៅទីលានវាយកូនគោលផូគីត្រា និងស្ប៉ាក្នុងខេត្តសៀមរាបប្រទេសកម្ពុជា។ លោកត្រូវបានអមដំណើរដោយអតីតគណៈប្រតិបត្តិគណបក្សថៃរ៉ាតគឺលោក យុងយុទ្ធ ធីយ៉ាផៃរ៉ាត់, មេដឹកនាំក្រុមអាវលឿងលោក ស៊ូផន អាត់ថាវង្ស និងលោក ដាំរ៉ុង ភិដេត ប្រធាននាយកដ្ឋានអភិរក្សឧទ្យានជាតិ និងរុក្ខាប្រមាញ់ថៃ៕