| Wednesday, 14 March 2012 02:37 | ||
ហេតុតែត្រចៀកថ្លង់ ស្តាប់ អ្វីពុំឮ និយាយមិនរួច ទើបស្ត្រីគបាន សម្រេច ចិត្តយកបុរស ពោះម៉ាយ ដែលផ្ទុកមេរោគ អេដស៍ ម្នាក់ធ្វើជាស្វាមីហើយទី បំផុតនាងត្រូវឆ្លងមេរោគកាចសាហាវនេះពីប្តីទាំងមិន ដឹងខ្លួនទាល់តែសោះ ។ មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវម្តាយនិងបងប្អូនកាត់កាល់ចោលដោយពុំរាប់រក ព្រោះតែពួកគេមិនពេញចិត្តឱ្យ នាងយកបុរសកើតអេដស៍ នោះធ្វើជាប្តីឡើយ ។![]() ពេលជួបជាមួយអ្នកយកព័ត៌មានយើង នាងគបានត្រឹមតែញញឹមញញែមប៉ុណ្ណោះ មិនអាចរៀបរាប់ពីជីវិតពិតបានឡើយ ដូច្នេះហើយទើបប្តីរបស់នាងឈ្មោះ អ.ស.រ. បានរៀបរាប់ ជំនួសភ្ជាប់ជាមួយនឹងប្រវត្តិស្នេហ៍គ្រាដំបូង និង ស្ថានភាពក្រុមគ្រួសារនាពេលបច្ចុប្បន្នថា “សព្វថ្ងៃខ្ញុំមានអាយុ ៣៩ ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។ ទន្ទឹមនឹង ជីវភាពខ្វះខាត សព្វថ្ងៃនេះខ្ញុំមានកូនចំនួនបីនាក់ ជាមួយប្រពន្ធមុនបានកូនប្រុសមួយ ចំណែក ជាមួយប្រពន្ធក្រោយនេះបានកូនពីរ (ស្រីមួយប្រុសមួយ) ប៉ុន្តែពួកគេស្ថិតនៅក្នុងវ័យតូចៗ នៅឡើយ ”។ អ.ស.រ បញ្ជាក់ថា “សព្វថ្ងៃខ្ញុំ និង ប្រពន្ធក្រោយនេះមានផ្ទុកមេរោគអេដស៍នៅក្នុង ខ្លួនមិនដឹងជាស្លាប់ថ្ងៃណា ហើយ កំពុងលេបថ្នាំ ពន្យារជីវិត ។ តាំងពីដើមរៀងមក ខ្ញុំជាមនុស្ស ត្រឹមត្រូវមិនដែលខិលខូចមានស្រីញ្ញីឯណាក្រៅពី ប្រពន្ធឡើយ ហើយគិតតែពីប្រឹងប្រែងរកប្រាក់កាស ដោយធ្វើការជាជាងផ្ទះ និង ធ្វើកម្មករសំណង់ ចិញ្ចឹមគ្រួសារ ប៉ុន្តែទីបំផុតខ្ញុំបែរជាមានផ្ទុក មេរោគអេដស៍ទៅវិញដោយសារឆ្លងពីប្រពន្ធមុន រួចបន្តចម្លងទៅប្រពន្ធគក្រោយនេះទៀត ”។ លោកបន្តឱ្យដឹងថា “កាលពីកំលោះ ក្រមុំ ខ្ញុំ បានរៀបការជាមួយស្ត្រីម្នាក់ ប៉ុន្តែនៅពេលបាន កូនប្រុសមួយ នាងក៏ស្លាប់ចោលខ្ញុំដោយសារជំងឺ អេដស៍នេះ ។ កាលមុនដំបូង ខ្ញុំមិនបានដឹងថា ប្រពន្ធមានមេរោគអេដស៍ឡើយ លុះពេលនាង ស្លាប់ហើយ ទើបឪពុកម្តាយក្មេកនិយាយប្រាប់ ប៉ុន្តែខ្ញុំមិនបានដឹងថា នាងឆ្លងរោគនេះពីអ្នកណា នោះទេ បើសិនដឹងមុនខ្ញុំក៏មិន យកធ្វើប្រពន្ធ ដែរ ។ ក្រោយពេលប្រពន្ធស្លាប់មិនបានប៉ុន្មានខែ ផង ខ្ញុំក៏រៀបចំសែនព្រេនយកប្រពន្ធមួយទៀត ដែលស្ថិតនៅក្នុងឃុំស្រុក ជាមួយគ្នា ។ ប្រពន្ធ ក្រោយនេះ ទោះបីនៅក្មេងមានអាយុតិចជាងខ្ញុំ ចំនួន ១៣ ឆ្នាំពិតមែន ប៉ុន្តែនាងជាមនុស្សគ និយាយមិនរួច ស្តាប់អ្វីក៏មិនឮ ។ ពួកអ្នកភូមិ ហៅឈ្មោះនាងថា នាងគៗ តែឈ្មោះពិតវិញ គឺ ស.វ. ដូចឈ្មោះប្រពន្ធមុនរបស់ខ្ញុំដែរ ។ សព្វថ្ងៃ នេះនាងមានតែម្តាយកំព្រាឪពុក ហើយប្រវត្តិ ស្នេហ៍គ្រាដំបូងដែលឈានទៅដល់ការស្រឡាញ្ញ់គ្នានោះគឺ ខ្ញុំជាជាងផ្ទះហើយកាលនោះក្រុម ជាងរបស់ខ្ញុំ ត្រូវបានគេជួលឱ្យទៅធ្វើផ្ទះគេនៅ ភូមិដែលមានទីតាំងជិតផ្ទះរបស់ នាងដែរ ។ ពេល ទំនេរ នាងគតែងដើរមកលេងនៅទីនោះរាល់ ថ្ងៃ ហើយត្រូវម្ចាស់ផ្ទះ និង អ្នកធ្វើជាងដូចគ្នា និយាយចម្អែចម្អន់ផ្គូផ្គងពាក្យសម្តី និង កាយវិការ ដាក់នាង និង ខ្ញុំ ។ ការចម្អែចម្អន់លេងរបៀប នេះក៏ក្លាយទៅជាសេចក្តីស្នេហាមែនទែន ។ លុះ ក្រោយមកព័ត៌មានស្នេហាក៏លេចឮដល់ម្តាយ និង សាច់ញ្ញាតិរបស់នាង តែត្រូវបានពួកគេជំទាស់ មិនអនុញ្ញាតឱ្យនាងមកស្រឡាញ្ញ់ខ្ញុំឡើយ ព្រោះពួកគេយល់ថាខ្ញុំមានផ្ទុកមេរោគអេដស៍ដែលឆ្លងពីប្រពន្ធ តែចំពោះខ្លួនខ្ញុំផ្ទាល់វិញពុំទាន់ដឹង ថាកើតរោគដូចពាក្យគេ និយាយនោះទេ ព្រោះ សុខភាពនៅរឹងមាំពុំមានសញ្ញាណាមួយគួរឱ្យចាប់ អារម្មណ៍សោះ ។ តែទោះបីម្តាយ និង សាច់ញាតិ រារាំង និង ធ្វើកាយវិការប្រាប់ថា ខ្ញុំកើតអេដស៍ យ៉ាងណាក៏នាងមិនដឹងមិនឮដែរ ។ មិនតែ ប៉ុណ្ណោះ នាងបានឱបបង្វិចចុះចោលផ្ទះមករួម រស់ជាមួយខ្ញុំ ហើយបានធ្វើពិធីសែនព្រេនមួយព្រឹក ក្លាយទៅជាប្តីប្រពន្ធនឹងគ្នា ទោះបីអវត្តមានម្តាយ និង សាច់ញ្ញាតិខាងស្រីក៏ដោយ ។ លុះសែនព្រេនហើយ ខ្ញុំបាននាំប្រពន្ធទៅ ផ្ទះម្តាយក្មេកដោយមានប្រាក់កាស នំចំណី ដើម្បី សុំទោស និង ឱ្យគាត់ ព្រមទទួលស្គាល់ពួកយើង ទាំងពីរនាក់តទៅ ប៉ុន្តែផ្ទុយទៅវិញគាត់មិនព្រម ទទួលស្គាល់ពួកយើងទេ បែរជាបណ្តេញខ្ញុំ និង ប្រពន្ធឱ្យចាកចេញពី ផ្ទះគាត់ថែមទៀត ជាពិសេស គាត់លែងទទួលស្គាល់នាងថាជាកូនស្រីរបស់គាត់ តទៅទៀត ហើយចាប់តាំងពីថ្ងៃនោះមកនាងក៏ មិនដែល ទៅលេងម្តាយដែរ ។ ជាមួយប្រពន្ធក្រោយនេះខ្ញុំទទួលបានកូន ពីរនាក់ជាចំណងដៃ នាងត្រូវឆ្លងអេដស៍ពីខ្ញុំ ប៉ុន្តែ សំណាងល្អមួយដែរ ដោយកូនទាំងពីរមិនមាន ផ្ទុកមេរោគ និង គដូចម្តាយវាឡើយ ។ តាមពិត មុននោះខ្ញុំមិនទាន់ដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍ ឡើយ ព្រោះខ្ញុំ គ្មានសញ្ញាណាមួយគួរឱ្យចាប់ អារម្មណ៍នោះទេ ។ ក្រោយមក ពេលរួមរស់ ជាមួយគ្នាបានកូនមួយ ស្រាប់តែខ្ញុំធ្លាក់ខ្លួនឈឺ ហើយទៅជោះឈាមមើល ទើបដឹងថាមានផ្ទុក មេរោគអេដស៍ ។ ចំណែកប្រពន្ធវិញ បន្ទាប់ពី ជោះឈាមមើល ហើយចម្លើយឃើញដូចគ្នា គឺ ឆ្លងពីខ្ញុំ ព្រោះតែមិនបានប្រើស្រោមអនាម័យ ការពារជាមុន ។ បញ្ហានេះមិនមែនមកពីកំហុសខ្ញុំ ទេ តាមពិតខ្ញុំមិនបានដឹងមុនទាល់តែសោះ បើ ដឹងមុននោះ ខ្ញុំមានវិធានការការពារមុនជាស្រេច ប៉ុន្តែហួសពេលទៅហើយ ហើយខ្ញុំបានត្រឹមតែ សោកស្តាយជាពន់ពេក ជាពិសេសអាណិតប្រពន្ធ ណាស់ នាង ជាមនុស្សគថ្លង់មិនដឹងរឿងអ្វីទាំង អស់ ។ ផ្ទុយទៅវិញ បើរូបនាងអាចនិយាយបាន ស្តាប់ឮនោះប្រហែលមិនដឹងជាខូចចិត្តបែបណា ទេ ”។ ម្តាយក្មេកនាងគ មានប្រសាសន៍ឱ្យដឹងថា “នាងគនេះវាស្រឡាញ្ញ់កូនប្រុសរបស់ខ្ញុំ ហើយ ថែមទាំងរត់មកនៅផ្ទះ ខ្ញុំមុនរៀបការទៀតនៅ ពេលម្តាយរបស់នាងតាមបំបែក ។ កាលនោះខ្ញុំ បានប្រាប់ឱ្យទៅផ្ទះវិញដែរ ហើយម្តាយរបស់វា មកតាមហៅទៀត ប៉ុន្តែវាមិនព្រមទៅឡើយ សុខ ចិត្តរួមរស់ជាមួយកូនប្រុសរបស់ខ្ញុំ ។ ស្ថិតក្នុង សភាពបែបនេះ ខ្ញុំបានទៅគិតគូរជាមួយម្តាយ និង សាច់ញ្ញាតិខាងស្រី ដើម្បីរៀបការកូនទាំងពីរដែរ ប៉ុន្តែពួកគេមិនយល់ព្រមឡើយ ហើយថែមទាំង កាត់កាល់រូបនាងចោលទៀត”។ យាយ ឡុក បន្ត ថា នៅពេលឃើញកូនស្រឡាញ្ញ់គ្នាចាក់ទឹកមិន លេចបែបនេះ ហើយត្រូវម្តាយ និង សាច់ញាតិ ខាងស្រីលែងទទួលដឹងឮផងនោះ ទើបខ្ញុំគិតគូរ រៀបចំសែនព្រេនឱ្យពួកវាតែម្តងទៅ ។ ឥឡូវ វាសនាប្តីប្រពន្ធរបស់ ពួកវាកំពុងប្រឈមជំងឺអេដស៍ និង បញ្ហាជីវភាពក្រីក្រ ហើយត្រូវទទួលការរើស អើងពីអ្នកភូមិមួយចំនួនទៀតផង ។ ម៉្យាងទៀត កូន ប្រសាស្រីរបស់ ខ្ញុំត្រូវម្តាយ និង សាច់ញ្ញាតិ របស់វាលែងទទួលស្គាល់ថែមទៀតផង ទន្ទឹមនឹង ជីវិតរបស់វាកើតមកស្ថិតក្នុងវាសនាអាក្រក់ គឺជា មនុស្សគថ្លង់ ”៕ |


