កាលពីថ្ងៃទី១៥មិនាម្សិលមិញ តំណាងអយ្យការសាលាដំបូងខេត្តស្វាយរៀងបានដំណើការនីតិវិធីទៅ លើជនជាប់ចោទដែលជាអតីតចៅហ្វាយក្រុងបាវិតមុនមួយថ្ងៃ ពីការគ្រោងទុករបស់ខ្លួនដែលថា នឹងផ្ដើមនៅថ្ងៃទី១៦មិនានេះ ។ តំណាងអយ្យការបាននិយាយថា អតីតចៅហ្វាយក្រុងរូបនោះ បានចូលខ្លួន ហើយបានសារភាពថា បានដក់កាំភ្លើងបាញ់ តែពុំមានការឃាត់ខ្លួនទេ ។
លោក ហ៊ឹង ប៊ុនជា បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ថា ” លោក បណ្ឌិតបានចូលមកឆ្លើយទល់មុខខ្ញុំ ហើយបានសារភាពថា លោកបានទៅដល់ទីកន្លែងធ្វើបាតុកម្ម ដើម្បីចរចារជាមួយកម្មករដែលតវ៉ា និង បានបាញ់ …។ ប៉ុន្តែបានវិលត្រឡប់ទៅផ្ទះវិញហើយ ….” ។
កាលពីពេលកន្លងទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជាសាធាណៈថា លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត គឺ ជាមនុស្សតែម្នាក់គត់ ដែលបានបាញ់ទៅលើហ្វូងបាតុករ នៅ ក្នុងព្រឹត្តិការណ៏បាតុកម្មមួយកាលពីថ្ងៃទី ២០ កុម្ភះ ឆ្នាំ ២០១២ ឯតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ ដែលបានធ្វើឲ្យកម្មការិនីយ៉ាងហោចណាស់៣នាក់រងរបួសធ្ងន់ ។ នៅក្នុងប្រទេសកម្ពុជាការបាញ់ទៅលើមនុស្ស គឺ ជាបទឧក្រិដ្ឋ , ប៉ុន្តែមិនមានអ្នកណាចាប់ខ្លួនជននេះឡើយ បន្ទាប់ពីការបាញ់នោះ ។
ការមិនចាប់ខ្លួន ខ្មាន់កាំភ្លើងរូបនេះ វាបានបង្ហាញយ៉ាងគឃ្លើន ពី វប្បធម៌នីទណ្ឌភាពនៅកម្ពុជា ដែលពួកអ្នកមានលុយ មានអំណាច អាចសម្លាប់ពលរដ្ឋខ្លួន បានតាមរបៀបផុយៗ ដោយគ្មានការជំនុំជម្រះ ទោស ៕


