ដោយ ៖ គឹម សុខជា
ថ្ងៃទី 16-03-2012 ម៉ោង 13:57:17 ខេត្តបាត់ដំបង៖ បុរសជាគ្រូស្នេហ៍ម្នាក់ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីមានបណ្តឹងពីសាច់ញាតិជនរងគ្រោះ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ។
តាមប្រភពព័ត៌មានពីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឲ្យ ដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនពីបទរំលោភរហូតមានកូនម្នាក់នេះឈ្មោះ សេង ភូមិន្ទ ហៅតឿ អាយុ៥៦ឆ្នាំ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង។ រីឯជនរងគ្រោះឈ្មោះ ឆ. គ.ន. អាយុ១៧ឆ្នាំ ។Nokorvat

