
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និ៣០នាទី យប់ថ្ងៃទី១១ខែមីនាឆ្នាំ២០១២ នៅចំណុច ភូមិ ឈូកក្រញាស់ ឃុំ ឈូកស ស្រុក កំពង់ត្រឡាច ។ ក្រុមគ្រួសារបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ា ស្មាអែល អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ នៅយប់ថ្ងៃកើតហេតុយុវជនរងគ្រោះ បានទៅរាំធុងបាស់នៅក្នុងពិធីកូនអ្នកភូមិជាមួយគ្នា ខណៈពេលដែលគេកំពុងតែ រាំស្រាប់តែមានគេមកចាក់ចំពីក្រោយចំនួន២កាំបិតព្រមៗ គ្នា ហើយក៏ត្រូវបានអ្នកនៅក្នុងភូមិជួយធ្វើ អន្តរាគមន៏ទើបក្រុមជនដៃដល់បាននាំគ្នារត់គេចបាត់អស់ ។ ជនរងគ្រោះបាននិយាយថា ពេលដែលគេ មកចាក់ចំខ្នងខ្លួនគឺគេចាក់តែម្តងទេតែមានអារម្មណ៏ថា មានមុខរបួសដែលឈឺ២កន្លែង ដោយមានការឈឺ ចុកចាប់ខ្លាំងពេកក្រុមគ្រួសារក៏បាននាំជនរងគ្រោះម កកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ នៅក្នុងមន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា មុខរបួសទាំង២នេះ ១ជាស្នាមមុខកាំបិតចុងស្រួចដែលមានឈាម ហូរធម្មតា ឯ១ទៀតជាស្នាមមុខ៤ជ្រុងដូចដែកឆាបដែលមិនមានឈាមហូរ ហើយមានការឈឺចុកចាប់ ខ្លាំងដែលមុខរបួសទាំង២នោះមានគំលាតពីគ្នាប្រហែល៤ស ង់ទីម៉ែត្រ ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទី រពេទ្យនៅឡើយ ៕

