Monday, March 12, 2012

ប្រតិកម្ម​ចម្រុះ​ចំពោះ​គម្រោង​សាងសង់​ប្រាសាទ​ចម្លង​តាម​អង្គរវត្ដ​កម្ពុជា​



ដោយ​ ៖ ហេង សូរិយា
ថ្ងៃទី 12-03-2012 ម៉ោង 18:05:44
​ភ្នំពេញ​ ៖​ អង្គការ​សាសនា​មួយ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ឈ្មោះ​មា​ហា​វីរ​ ម​ណ្ឌី​រ​ (The​ Mahavir​ Mandir​ Trust)​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​ប្រាសាទ​ តាម​សាសនា​ហិណ្ឌូ​មួយ​ ដោយ​យក​ រចនាប័ទ្ម​តាម​ប្រាសាទអង្គរវត្ដ​ខ្មែរ​។​
​ពួក​គេ​អះអាង​ថា​ ប្រាសាទ​ វី​រ៉ាត​ អង្គរវត្ដ​ រ៉ា​ម​ (Virat​ Angkor​ Wat​ Ram)​ នឹង​ត្រូវ​សាងសង់​រួចរាល់​ប្រើ​ពេល​១០​ ឆ្នាំ​។​ ពេល​សាងសង់​រួច​ នឹង​ក្លាយជា​ ប្រាសាទ​តាម​បែប​ហិណ្ឌូ​សាសនា​ ដែល​ ធំ​ជាងគេ​នៅ​ក្នុង​ពិភពលោក​។​
​មន្ដ្រី​វប្បធម៌​កម្ពុជា​និង​អ្នក​ ប្រវត្ដិ​ សាស្ដ្រ​ភាគច្រើន​បាន​ប្រតិកម្ម​តប​នឹង​ គម្រោង​នេះ​  ហើយ​ចាត់​ទុក​ថា​ ជា​ការ​ លួច​ចម្លង​ដោយ​ខុសច្បាប់​នៅ​ពេល​ ដែល​អង្គរវត្ដ​គឺជា​ប្រាសាទ​ស្នូល​នៃ​ក្រុម​ ប្រាសាទ​ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ ពិភពលោក​ឬ​មាន​ន័យ​ថា​ អង្គរវត្ដ​គឺ​ មាន​តែ​មួយ​នៅ​ក្នុង​លោក​និង​ជា​កម្ម​ សិទ្ធិ​របស់​កម្ពុជា​។​
​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​និង​ វិចិត្រ​ សិល្បៈ​ លោក​ ហ៊ឹ​ម​ ឆែម​ បានឱ្យ​ដឹង​ថា​ គ្មាន​អ្នក​ណា​អាច​សាងសង់​អង្គរវត្ដ​ថ្មី​ឱ្យ​ដូច​ប្រាសាទអង្គរវត្ដ​របស់​ កម្ពុជា​ដែល​ ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​  រួច​ហើយ​នោះ​បាន​ឡើយ​។​
​លោក​បន្ដ​ថា​ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ ម្នាក់​ លោក​ប្រឆាំង​ចំពោះ​ការ​សាង​ សង់​ប្រាសាទ​ចម្លង​តាម​ប្រាសាទអង្គរវត្ដ​។​ លោក​មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​ឥត​ទទួល​ ស្គាល់​ ហើយ​ក៏​អត់​យល់​ព្រមឱ្យ​ឥណ្ឌា​ធ្វើ​ អ៊ី​ប​ចឹ​ង​ដែរ​។​ ដូច​នៅ​ប្រទេស​ថៃ​ គេ​មាន​ ធ្វើ​រូបសំណាក​អង្គរវត្ដ​តូច​។​ បើ​គេ​ធ្វើ​ តូច​ចឹ​ង​វា​គ្មាន​បញ្ហា​អី​ទេ​។​ តែ​អានេះ​ គេ​ធ្វើ​ធំ​ ធំ​ជាង​អង្គរវត្ដ​ទៅ​ទៀត​។​ អ៊ី​ត​ចឹ​ង​ខ្ញុំ​ យល់​ថា​មិន​អាច​។​ ដូច​ខ្ញុំ​ជម្រាប​ខាង​ ដើម​ថា​ អង្គរវត្ដ​វា​អត់​មាន​២​ទេ​ គឺ​វា​ មាន​តែ​១”​។​
​បើ​ទោះជា​យ៉ាងណា​លោក​ ហ៊ឹ​ម​ ឆែម​ បញ្ជាក់​ថា​ ក្រសួង​ពុំ​មាន​តួនាទី​ក្នុង​ការ​ ចាត់វិធានការ​ចំពោះ​ករណី​នេះ​ទេ​ គឺជា​ សមត្ថកិច្ច​នៃ​អាជ្ញាធរ​អប្សរា​ និង​អង្គការ​ យូ​ណេ​ស្កូ​។​
​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ អ្នកនាំពាក្យ​ រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ ក៏​ដូច​ជា​ លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រីក្រសួង​ ទេសចរណ៍​បញ្ចេញ​ពី​យោបល់​ផ្ទាល់ខ្លួន​ របស់​លោក​ថា​ ការ​បង្កើត​ឱ្យ​មាន​វត្ថុ​ថត​  ចម្លង​មួយ​នឹង​ធ្វើ​ឱ្យ​មាន​វត្ថុ​ពិត​កាន់តែ​ មាន​តម្លៃ​ ហើយ​ថា​ អ្នក​ដែល​បាន​ ឃើញ​វត្ថុ​ចម្លង​ នឹង​មានចិត្ដ​ចង់​ឃើញ​ របស់​ពិត​ ។​ លោក​រដ្ឋមន្ដ្រីក្រសួង​ ទេសចរណ៍​បាន​ថ្លែង​យ៉ាងនេះ​ ដោយ​អះ​ អាងយ៉ាង​ច្បាស់​ក្នុង​ចិត្ដ​ថា​ប្រាសាទអង្គរវត្ដ​ចំណាស់​១.០០០​ឆ្នាំ​របស់​ កម្ពុជា​ នឹង​ មិន​អាច​មាន​អ្នក​ណា​ធ្វើ​ដូច​នោះ​ឡើយ​។​ ទោះ​យ៉ាងនេះ​ក្ដី​ រដ្ឋមន្ដ្រី​ទាំង​ពីរ​បាន​ អះអាង​ដូច​គ្នា​ថា​ ពួក​លោក​មិន​ដែល​ បាន​ទទួល​ព័ត៌មាន​ថា​ មាន​ភាគី​ឥណ្ឌា​ បាន​មក​ជួប​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ ជជែក​អំពី​សាងសង់​ប្រាសាទ​សាសនា​ ហិណ្ឌូ​អង្គរវត្ដ​ចម្លង​នៅ​ក្នុង​ប្រទេស​ ឥណ្ឌា​នោះ​ឡើយ​។​
​អគ្គនាយក​អាជ្ញាធរ​អប្សរា​ លោក​ ប៊ុ​ន​ ណា​រិ​ទ្ធ​ មាន​ប្រសាសន៍​ថា​ ការ​ចម្លង​ យក​រចនាប័ទ្ម​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ដ​ ដើម្បី​សាងសង់​ប្រាសាទ​មួយទៀត​នៅ​ ក្នុង​ប្រទេស​ឥណ្ឌា​ គឺជា​ទ​ង្វើ​ខុសឆ្គង​។​ លោក​ថា​ ក្រុមការងារ​នៃ​អាជ្ញាធរ​អប្សរា​ កំពុង​ពិភាក្សា​ ស្វែងរក​មធ្យោបាយ​តាម​ ផ្លូវច្បាប់​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​
​លោក​ ប៊ុ​ន​ ណា​រិ​ទ្ធិ​ បន្ដ​ថា​ “​ថា​វា​ មិន​ស្របច្បាប់​វា​មិន​ត្រឹមត្រូវ​ទេ​ បេ​តិក​ ភណ្ឌ​ពិភពលោក​គេ​មិន​អនុញ្ញាត​ឱ្យ​ចម្លង​ អ៊ី​ដ​ចឹ​ង​ទេ​ ព្រោះ​អា​របស់​ហ្នឹង​វា​ជា​របស់​ ទោល​មិន​មាន​ដូច​គ្នា​អ៊ី​ញ​ចឹ​ង​កើត​ទេ​។​ ក៏​ ប៉ុន្ដែ​ការ​តវ៉ា​ឬ​តវ៉ា​យ៉ាងម៉េច​ហ្នឹង​ គឺ​ បញ្ហា​កំពុង​តែ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ច្បាប់​ត្រូវធ្វើ​យ៉ាងម៉េច​ ព្រោះ​អាហ្នឹង​ វា​ផុតដៃ​របស់ខ្ញុំ​។​ ខ្ញុំ​កំពុង​ចាំ​ការ​សម្រេច​ របស់​អ្នក​ច្បាប់​”​។​
​ស្របគ្នា​នេះ​ក្រុមប្រឹក្សា​ឃ្លាំមើល ​ កម្ពុជា​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ ចេញ​សេចក្ដីថ្លែងការណ៍​ជំទាស់​នឹង​ គម្រោង​សាងសង់​ប្រាសាទ​ចម្លង​ប្រាសាទ​ អង្គរវត្ដ​ខ្មែរ​នេះ​ដែរ​។​
​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩​ ខែមីនា​ ចុះហត្ថលេខា​ដោយ​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ និង​ ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​  បាន​ហៅ​ទ​ង្វើ​នេះ​ថា​ ជា​ការ​រំលោភសិទ្ធិ​ កម្ពុជា​ និង​អង្គការ​យូ​ណេ​ស្កូ​។​
​ក្រុមប្រឹក្សា​នេះ​ទាមទារ​ឱ្យ​ រដ្ឋាភិបាល​ កម្ពុជា​ ប្រាប់​ទៅ​ប្រទេស​ឥណ្ឌា​ឱ្យ​បញ្ឈប់​ គោលបំណង​របស់​ខ្លួន​ ព្រោះ​វា​ជា​ការ​ បំពាន​លើ​ព្រលឹង​ជាតិខ្មែរ​។​ ចំណែក​ សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សិទ្ធិ​ មនុស្ស​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ រដ្ឋាភិបាល​មិន​អើពើ​នឹង​គោលបំណង​ របស់​ឥណ្ឌា​ទេ​ គឺជា​ការ​ប្រមាថ​មួយ​ដ៏​ធ្ងន់​ ធ្ង​រ​ចំពោះ​ព្រលឹង​ដូនតា​បុព្វបុរស​ខ្មែរ​។​
​ទោះ​យ៉ាងនេះ​ក្ដី​ លោក​ ហ៊ឹ​ម​ ឆែម​ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ បាន​អះអាង​ថា​ លោក​មិន​ធ្លាប់​ដឹង​ថា​ មាន​ភាគី​ឥណ្ឌា​ បាន​មក​ជួប​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ ជជែក​អំពី​គម្រោងការ​សាងសង់​ប្រាសាទ​ ចម្លង​ប្រាសាទអង្គរវត្ដ​នៅ​ក្នុង​ប្រទេស​ ឥណ្ឌា​នោះ​ឡើយ​។​
​មន្ដ្រី​នៅ​ អង្គការ​សាសនា​ហិណ្ឌូ​ The​ Mahavir​ Mandir​ Trust​ លោក​អាចារ្យ​ គិ​ស​ហ័​រ​ គុណា​ល​ (Kishore​ Kunal)​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ (BBC)​ថា​ ប្រាសាទអង្គរវត្ដ​ក៏​ជា​ប្រាសាទ​ ដែល​កសាង​ដើម្បី​ឧទ្ទិស​ដល់​ហិណ្ឌូ​ សាសនា​ដែរ​ ទើបតែ​ពេល​ក្រោយមក​ទេ​ បាន​ប្ដូរ​មក​ជាវ​ត្ដ​ព្រះពុទ្ធ​សាសនា​។​

​ប្រភព​ដដែល​បន្ដ​ថា​ ប្រាសាទ​ វី​រ៉ាត​ អង្គរវត្ដ​ រ៉ា​ម​ ដែល​ចម្លង​រចនាប័ទ្ម​ពី​ ប្រាសាទអង្គរវត្ដ​នោះ​ គឺ​ធំ​ជាង​ប្រាសាទ​ អង្គរ​ ទាំង​បរិវេណ​ ទំហំ​និង​កម្ពស់​។​ គម្រោង​ សាងសង់​នេះ​ប្រើ​ពេល​១០​ឆ្នាំ​ និង​ចំណាយ​ប្រាក់​ជាង​២០​លាន​ដុល្លារ​។​
​អ្នកជំនាញ​ប្រវត្ដិសាស្ដ្រ​ រស់​ ច​ន្ដ្រា​ បុត្រ​ មាន​ប្រសាសន៍​ថា​ ករណី​នេះ​អាច​ ជា​មោទនភាព​សម្រាប់​កម្ពុជា​ ដែល​ កម្ពុជា​ ពី​អតីតកាល​បាន​ទៅ​សិក្សា​ស្វែង​ យល់​ពី​វប្បធម៌​ឥណ្ឌា​ តែ​មក​ដល់​ពេល​ នេះ​បែរជា​ឥណ្ឌា​ មក​ចម្លង​ស្នាដៃ​ខ្មែរ​ វិញ​។​ តែ​លោក​ថា​ ការ​ចម្លង​ដែល​ដូច​ បេះបិទ​ ដោយ​មិន​បាន​គិត​ពី​កម្មសិទ្ធិ​ បញ្ញា​ ជា​ទ​ង្វើ​ខុសឆ្គង​មួយ​។​
​លោក​ រស់​ ច​ន្ដ្រា​បុត្រ​ បាន​ថ្លែង​ថា​ “​ដែល​គេ​ស្រលាញ់​ គេ​ចូល​ចិត្ដ​ ឬ​លួច​ ចម្លង​ពី​យើង​ហ្នឹង​ ជា​មោទនភាព​ ប៉ុន្ដែ​ អ្វី​ដែល​យើង​ចាត់​ទុក​ថា​ ជា​អំពើ​អ​សីល​ ធម៌​ ជា​អំពើ​ដែល​ខុស​នឹង​ច្បាប់​ ជាន់ឈ្លី​ ច្បាប់​ គឺ​ការ​លួច​ចម្លង​អត់​មានការ​ អនុញ្ញាត​”​។​
​កាលពី​ចុង​ទស្សវត្សរ៍​ ឆ្នាំ​១៩៨០​ និង​ ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ក្រុម​អ្នក​ បច្ចេកទេស​មក​ពី​ប្រទេស​ឥណ្ឌា​ បាន​មក​ ជួសជុល​ប្រាសាទអង្គរវត្ដ​។​ ក្រុម​អ្នក​ បច្ចេកទេស​មក​ពី​ប្រទេស​ឥណ្ឌា​ ដែល​ មាន​ផ្នែក​បុរាណវិទ្យា​ ស្ថាបត្យកម្ម​ និង​ គីមីវិទ្យា​ បាន​ជួសជុល​ផ្នែក​ដែល​ ខូច​ ខាត​ និង​សំអាត​ប្រាសាទ​។​ ក្នុង​ការ​ជួល​ ជុល​ក្រុម​ឥណ្ឌា​បាន​រៀប​សម្រេច​រោង​ ទង​កូរ​សមុទ្រ​ទឹកដោះ​ ដែល​នៅ​រាយ​ ប៉ាយ​បន្សល់​ទុក​ ដោយ​ការ​ជួសជុល​ ដោយ​អ្នកបច្ចេកទេស​បារាំង​ ជួសជុល​ អាន​ត្រៃ​ខាងជើង​ជណ្ដើរ​ កសិណ​ទឹក​ខាង​ ជើង​ស្ពាន​នាគ​ និង​ការ​បំផ្លាញ​រុក្ខជាតិ​ ដែក​ចាក់​ឬ​ស​ក្នុង​ថ្ម​ ប្រាសាទ​។​ ប៉ុន្ដែ​ ក្រុម​នេះ​ត្រូវ​គេ​រិះគន់​ថា​  បាន​ប្រើប្រាស់​ អាស៊ីត​ និង​ច្រាស​ដែក​ក្នុង​ការ​លាង​ សំអាត​ផ្ទាំង​ថ្ម​នៅ​អង្គរ​ ធ្វើ​ឱ្យ​ប៉ះពាល់​ គុណភាព​ថ្ម​ប្រាសាទ​អង្គរ​។​  សកម្មភាព​ លាង​សំអាត​ថ្ម​នៅ​ប្រាសាទ​អង្គរ​របស់​ ក្រុមបច្ចេកទេស​ឥណ្ឌា​ត្រូវ​បញ្ឈប់​បន្ទាប់​ ពី​មាន​ប្រតិកម្ម​ពី​អ្នកជំនាញ​និង​អន្ដរាគមន៍​ របស់​ក្រសួង​វប្បធម៌​ ស្រប​ពេល​ដែល​ គម្រោង​ជួសជុល​អង្គរវត្ដ​របស់​ក្រុម​នេះ​ បាន​ដល់​ពេល​ត្រូវ​បញ្ចប់​ដែរ​នោះ​។​
​ការ​សង់​ប្រាសាទ​ថ្មី​ដោយ​ចម្លង​តាម​ ប្រាសាទអង្គរវត្ដ​ ដែល​គេ​កំពុង​ធ្វើ​នៅ​ ឥណ្ឌា​ នៅ​ពេល​នេះ​ គឺ​ចូល​ក្នុង​ករណី​ ចម្លង​ស្នាដៃ​ស្ថាបត្យកម្ម​ ដែល​ជា​ផ្នែក​ មួយ​ នៃ​សិទ្ធិ​អ្នកនិពន្ធ​។​ នៅ​ក្នុង​ក្របខ័ណ្ឌ​ ច្បាប់​កម្ពុជា​ ស្នាដៃ​ស្ថាបត្យកម្ម​ទទួល​ បាន​នូវ​ការ​ការពារ​ពី​សំណាក់​ច្បាប់​ស្ដី​ពី​ សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​ ឆ្នាំ​២០០៣​។​
​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្ដរជាតិ ​ សិទ្ធិ​ អ្នកនិពន្ធ​ទទួល​បាន​នូវ​ការ​ការពារ​ពី​ សំណាក់​អនុសញ្ញា​សំខាន់ៗ​ពីរ​ គឺ​អនុ​ សញ្ញា​ក្រុង​ប៊ែ​ន​ (Berne​ Convention​ 1886)​ និង​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​ ស្ដី​ពី​ សិទ្ធិ​ជាស​កល​នៃ​អ្នកនិពន្ធ​ (Universal​ Copyright​ Convention​ 1952)​។​ កម្ពុជា​ និង​ឥណ្ឌា​ គឺជា​សមាជិក​នៃ​អនុ​ សញ្ញា​ក្រុង​ហ្សឺ​ណែវ​នេះ​។​ ម្យ៉ាងទៀត​ ប្រទេស​ទាំង​ពីរ​សុទ្ធ​សឹង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​ អង្គការ​ កម្មសិទ្ធិបញ្ញា​អន្ដរជាតិ​។​ ដូច្នេះ​ ឥណ្ឌា​ មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​អ្នកនិពន្ធ​ ដែល​ មាន​ចែង​ក្នុង​ច្បាប់​របស់​កម្ពុជា​។​
​ក៏​ប៉ុន្ដែ​ ទាំង​នៅ​ក្នុង​ច្បាប់​កម្ពុជា​ និង​ នៅ​ក្នុង​អនុសញ្ញា​អន្ដរជាតិ​ស្នាដៃ​ ស្ថាបត្យកម្ម​មិន​ទទួល​បាន​នូវ​ការ​ការពារ​ ជា​រៀង​រហូត​ ដោយ​គ្មាន​កាលកំណត់​ នោះ​ទេ​។​ ច្បាប់​របស់​កម្ពុជា​ (​ក៏​ដូច​ជា​ អនុសញ្ញា​ក្រុង​ប៊ែ​ន​)​ បាន​កំណត់​ថា​ សិទ្ធិ​បេតិកភណ្ឌ​របស់​អ្នកនិពន្ធ​ទទួល​បានការ​ការពារ​តែ​ក្នុង​រយៈពេល​៥០​ ឆ្នាំ​ ប៉ុណ្ណោះ​ ក្រោយ​ពី​ការ​ស្លាប់​របស់​អ្នក​ និពន្ធ​។​
​ដូច្នេះ​ ស្នាដៃ​ស្ថាបត្យកម្ម​ប្រាសាទ​ អង្គរវត្ដ​ ដែល​សាងសង់​ដោយ​អតីត​ព្រះ​ មហាក្សត្រ​ខ្មែរ​ តាំងពី​រាប់រយ​ឆ្នាំ​មក​ ហើយ​នោះ​ ប្រាកដជា​ត្រូវ​ហួសពេល​ កំណត់​ ដែល​ការពារ​ដោយ​ច្បាប់​ហើយ​។​
​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​យូ​ណេ​ ស្កូ​វិញ​  ប្រាសាទអង្គរវត្ដ​ ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក​ ទទួល​បាន​នូវ​ ការ​ការពារ​ពី​សំណាក់​អនុសញ្ញា​ ឆ្នាំ​ ១៩៧២​។​ ក៏​ប៉ុន្ដែ​អនុសញ្ញា​នេះ​ មាន​ ចែង​តែ​អំពី​ការ​ការពារ​ និង​ការ​អភិរក្ស​ ប្រាសាទ​ កុំឱ្យ​បាក់បែក​ឬ​ខូចខាត​តែ​ ប៉ុណ្ណោះ​ មិន​មាន​ចែង​អំពី​ការ​ការពារ​ ស្នាដៃ​ស្ថាបត្យកម្ម​ ពី​ការ​ថតចម្លង​នោះ​ទេ​។​
​នៅ​ក្នុង​ការ​អនុវត្ដ​ជាក់ស្ដែង​ ការ​ ចម្លង​សម្បត្ដិ​វប្បធម៌​ ដែល​ជា​បេ​តិក​ ភណ្ឌ​ពិភពលោក​ មិនមែន​ទើបតែនឹង​ កើត​មាន​ឡើង​ ចំពោះ​ប្រាសាទអង្គរវត្ដ​ របស់​កម្ពុជា​នៅ​ពេល​នេះ​ទេ​។​ Tour​ Eiffel​ របស់​បារាំង​ត្រូវ​បាន​គេ​ចម្លង​ ប្រមាណ​ជា​៣០​ ដូច​ជា​ Tour​ Eiffel​ នៅ​កាស៊ីណូ​ Las​ Vegas​ (​សហរដ្ឋ​ អា​មេ​រិ​ក​)​ ដែល​ជា​ការ​ចម្លង​ដូច​បេះបិទ​ គ្រាន់តែ​មាន​ទំហំ​ទាប​ជាង​ពាក់កណ្ដាល​។​ អង់​តែ​ន​ Tokyo​ Tower​ នៅ​ជប៉ុន​ សង់​ យក​លំនាំ​តាម​ ហើយ​មាន​កម្ពស់​ខ្ពស់​ ជាង​ Tour​ Eiffel​ មែនទែន​ ដោយ​គ្រាន់​ តែ​លាប​ពណ៌​ខុស​គ្នា​ (​ពណ៌​សលាយ​ ក្រហម​)៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons