
បន្ទាយមានជ័យ ៖កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី យ៉ត សុផលជាអធិការបានបង្រ្កាបករណីចែកចាយថ្នាំញៀនដោយក្រ បួចបានអ្នកចែកចាយម្នាក់ និងអ្នកប្រើប្រាស់ចំនួន៤នាក់រួមទាំងវត្ថុតាងដូច ជាថ្មាំញៀននិងឧបករណ៍ជាមធ្យោបាយមួយចំនួនធំដើម្បីប ញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី។
លោកយ៉ត សុផលបានឲ្យដឹងថា៖នៅវេលាម៉ោង២០និ៣០នាទីយប់ ថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១២លោកបានដឹកនាំកម្លាំងនគរបាលស្រុកមង្គលបុ រីចុះសហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍ឃុំចំណោមនិ ងប៉ុស្តិ៍ឃុំសឿ ដើម្បីទប់ស្កាត់ ការចែកចាយនិងប្រាស់គ្រឿងញៀនដើម្បីគោលការណ៍ភូមិឃុំ សុវត្ថិភាព។ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចក្របួច បានជនសង្ស័យចំនួន៥នាក់ក្នុងនោះ មានអ្នកចែកចាយម្នាក់ផងដែរ។
លោកអធិការបន្តឲ្យដឹងទៀតថា៖ជំហានដំបូងសមត្ថកិ ច្ចក្របួចបាន ឈ្មោះឌីវណ្ណះ ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិនិងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ័ខេត្តបន្ទាយមានជ័យជាអ្នកចែកចាយថ្នាំ ញៀនដកហូតវត្ថុតាងថ្នាំញៀន យ៉ាម៉ា ពណ៌ផ្កាឈូក ចំនួន៩គ្រាប់ ម្សៅក្រាមពណ៌សមួយកូនថងតូច ទូរសព្ទ័ដៃ ចំនួន៣គ្រឿង។នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការឃាត់ ខ្លួននោះទូរសព្ទ័ជនសង្ស័យមានម៉ូយបានទាក់ទងមករកទិ ញថ្នាំ ត្រូវបានសមត្ថកិច្ចប្រើល្បិចឲ្យមកយកថ្នាំ ហើយធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៤នាក់ទៀត។ ក្នុងនោះរួមមាន ឈ្មោះលាក់វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ ឈ្មោះដួង ឧសភា ភេទប្រុសអាយុ១៦ឆ្នាំទាំង២នាក់រស់នៅក្នុងភូមិរោងគោ កើត ឃុំចំណោម ស្រុកមង្គលបុរី ឈ្មោះម៉ាក មិនាភេទប្រុសអាយុ១៨ រស់នៅក្នុងភូមិរោងគោកណ្តាល ឃុំចំណោមស្រុកមង្គលបូរី ឈ្មោះសំអុរប្រុសពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិរោងគោរដើម ឃុំចំណោមស្រុកមង្គលបុរី ទាំង៤នាក់ជាប់ពាក់ពន្ធ័ទៅនឹងការប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចរឹមអូសបានវត្ថុតាង ម៉ូតូ ចំនួន២គ្រឿងនិងទូរសព្ទ័ដៃចំនួន៤គ្រឿងផងដែរ។ បន្ទាប់ពីធ្វើកំណត់ហេតុរួច ជនសង្ស័យរួមជាមួយ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកបញ្ជូនទៅកាន់ស្នងការ ខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនីតិវិធីនៅរសៀ សថ្ងៃ ទី១១ មីនា ៕


