Wednesday, March 7, 2012

កុមារាកម្សត់ ដាច់ដៃ ដោយសារ ណូរី កិន បានទទួលថវិកា ពីសប្បុរសជន


កំពង់ឆ្នាំង ៖ ដោយមើលឃើញ ពីជីវភាព ក្រីក្រលំបាក និងម្យ៉ាងវិញទៀត គ្មានថវិកា គ្រប់គ្រាន់ សម្រាប់ចេញថ្លៃព្យាបាលរបួស របស់ខ្លួន បន្ទាប់ពីជួបគ្រោះថ្នាក់ ធ្លាក់ពីលើ ណូរី ហើយត្រូវណូរី កិនដាច់ដៃខាង ស្ដាំនោះ សប្បុរសជនមួយចំនួនដែលជាមន្ដ្រី រាជការ បានចូលរួមឧបត្ថម្ភថវិកាតិចតួចស្ដួច ស្ដើងដល់កុមារា ឈុត ឌាវ អាយុ ៥ឆ្នាំ ដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ដកំពង់ឆ្នាំង ។
សប្បុរសជនដែលជាមន្ដ្រីរាជការ បាន ចូលរួមថវិកាចំនួន១៥ម៉ឺនរៀល ឧបត្ថម្ភដល់ កុមារារងគ្រោះរូបនេះ រួមមាន លោក អែម សារឿង ជាមន្ដ្រីនៅក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងភរិយា លោកស្រី ជួង មិថុនា បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនរៀល, លោក ឯម សុវណ្ណារិទ្ធ ជាមន្ដ្រី សាលាខណ្ឌទួលគោក និងភរិយាលោកស្រី កែន ម៉ាឡា ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល។ ថវិកាទាំងនេះត្រូវបានសហការីមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំខេត្ដកំពង់ឆ្នាំង លោក ចាន់ ធី បានយកប្រគល់ទៅឱ្យក្មេង ប្រុសរងគ្រោះរូបនេះ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ នេះ ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ២រសៀល ស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុក ទឹកផុស ខេត្ដកំពង់ឆ្នាំង មានគ្រោះថ្នាក់មួយ បានកើតឡើងបណ្ដាលឱ្យកុមារា ឈុត ឌាវ អាយុ ៥ឆ្នាំ បានរងរបួសដាច់ដៃខាង ស្ដាំ ខណៈក្មេងប្រុសរូបនេះបានជិះលើណូរី មកកាន់លំនៅដ្ឋានវិញ ប៉ុន្ដែ ពេលដែលណូរី ចាប់ហ្វ្រាំង ធ្វើឱ្យរអិលធ្លាក់ទៅលើផ្លូវដែក ហើយក៏ត្រូវណូរី កិនដាច់ម្រាមដៃតែម្ដង។
យោងតាមសាច់ញាតិ របស់ក្មេងប្រុស រងគ្រោះបានឱ្យដឹងថា រូបគេមានបងប្អូន សរុប ៣នាក់ រួមមានបងស្រីអាយុ ១២ឆ្នាំ ឈ្មោះ ឈុត សុផាន់ម៉ៃ និងបងស្រីម្នាក់ ទៀត អាយុ ៨ឆ្នាំ ឈ្មោះ ឈុត ស្រីនិច ដែលបច្ចុ ប្បន្នពួកគេទាំង ៣នាក់ បាន និងកំពុងរស់ នៅទាំងជីវភាពក្រីក្របំផុត ជាមួយជីដូនរបស់ ខ្លួនក្រោយពីឪពុក-ម្ដាយរបស់ពួកគេ បាន លែងលះគ្នា ហើយទៅយកប្រពន្ធ និងប្ដី រៀងៗខ្លួន។ ដោយសារតែកត្ដាជីវភាពយ៉ាង ដូច្នេះបានធ្វើឱ្យបងប្អូនស្រីប្រុសទាំង ៣នាក់ នេះ បោះបង់ការសិក្សា ហើយធ្វើជាកម្មករ ក្នុងកម្លាំងពលកម្មតិចតួចរបស់ខ្លួន នៅភូមិ កំណើត ។
ក្នុងនាមជាសាច់ញាតិក្មេងប្រុសរងគ្រោះ សូមអំពាវនាវដល់បណ្ដាអង្គការ និងសប្បុរស ជននានា សូមជួយឧបត្ថម្ភ ក៏ដូចជាការជួយ ទំនុកបម្រុងឱ្យពួកគេទាំង ៣មានឱកាសចូល រៀនដូចគេដូចឯងផង ៕អត្ថបទដើមអំពិល
Photo by DAP-NEWS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons