Wednesday, March 7, 2012

យកអ៊ំ​​ធ្វើ​ប្តី​​ រក​​ស៊ី​អ្វី​ ​ក៏​​មិន​​ឡើង​ កើនតែកូន

ថ្ងៃទី​ 08 ខែមីនា ឆ្នាំ2012, ម៉ោង 06:38 AM សុខ វណ្ណា

សម្រាប់ម​នុស្ស​ដែ​ល​មិ​ន​សូ​វ​ចេះ​ពិ​ចារ​ណា​វែ​ង​ឆ្ងា​យ ​បើសិ​ន​ ​ជា​ត្រូ​វ​ត​ណ្ហា​អូ​ស​ទាញផ​ង​នោះ​ ​ច្បា​ស់​ជា​មោ​​ហ៍បាំ​ង​ជ​ញ្ជាំ​ង​បិ​ទ​ ​​ភ្លេ​ច​ សា​​ច់ឈា​​ម​ឯង​ជា​មិ​ន​ខា​ន​​។​ យ៉ា​ង​ណាមិញ ស្ត្រីម្នាក់នេះ បានយកអ៊ំបង្កើតធ្វើប្តី គ្មានបានសែនព្រេនអ្វីទេ លុះបង្កើតបានកូន៣នាក់ ក៏ ត្អូញត្អែរថា រកស៊ីអ្វីក៏មិនឡើង បានត្រឹមបូតបោះៗ សូម្បីតែដំបូលខ្ទម មើលឃើញមេឃ...
នាងពិល រឿត អាយុ៣៤ឆ្នាំ កំពុងរស់នៅ ជាមួយប្តីចាស់ ដែលត្រូវជាអ៊ំបង្កើត ក្នុងខ្ទមធ្លុះធ្លាយ រខេករខាកនាភូមិបន្ទាយស្រី ឃុំ​ខ្នារសណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប បានរៀបរាប់ថា នាងធ្លាប់ មានប្តីទី១ ឈ្មោះលេន លន អាយុស្របាលគ្នា ប៉ុន្តែ គេចេញទៅរកស៊ីនៅស្រុកសៀម ក៏មានប្រពន្ធថ្មីទៀត ដោយបោះបង់នាងចោលឱ្យនៅមេម៉ាយជាមួយកូន ៣នាក់។ ដោយសារ​ជីវភាពខ្វះខាតពេក នាងតែង តត្រុកដើរស៊ីឈ្នួលជួលព័ទ្ធគេ ជួនទៅម្នាក់ឯង ជួន ទៅជាមួយអ៊ំប្រុសឈ្មោះឌួង គិន ដែលជាបងប្រុស របស់ម្តាយនាង ព្រោះគាត់ពោះម៉ាយដែរ ជួនកាល ត្រូវដេកតែពីរនាក់ នៅកន្លែងស៊ីឈ្នួលតែម្តង។ បើទៅស៊ីឈ្នួលច្រូតស្រូវត្រូវដេក​នៅវាលស្រែ ក្បែរគំនរ កណ្តាប់ ម្នាក់ៗរងាឱបដៃកំប្រោន ព្រោះត្រូវតំណក់ ទឹកសន្សើម។ លុះយូរៗទៅ អ៊ំប្រុសក៏លួងលោមសុំ ស្នេហ៍ពីនាង ដែលមុនដំបូង នាងប្រកែកដែរ ព្រោះមិនដែលមានអ៊ំឯណាយកក្មួយធ្វើប្រពន្ធនោះទេ។ ទោះជានាងប្រកែកយ៉ាងនេះក្តី ក៏អ៊ំនៅតែព្យាយាម សួរចិត្តនាងរាល់ថ្ងៃ ទើបនាងគិតថា រស់ជាស្រីមេម៉ាយ ពិបាកណាស់ ណាមួយកូនក៏នៅតូចៗ គ្មានឪពុកជាបង្អែក ទើបនាងសម្រេចចិត្តយកអ៊ំធ្វើប្តីទៅ ដោយពុំបានសែនព្រេន ឬរៀបការអ្វីទេ។ ចាប់តាំងពីបានរួមដំណេកជាមួយគ្នាម្តងមក នាងទទួល​ស្គាល់ថា អ៊ំប្រុសពូកែថ្នមនាងណាស់ មិនដូចប្តីមុននោះទេ គាត់បានផ្តល់រសជាតិស្នេហាពិតៗដល់នាង ធ្វើឱ្យនាងពេញចិត្តពេញថ្លើម រហូតហៅគាត់ថា “បង” វិញ។
នាងពិល រឿត បន្តថា សព្វថ្ងៃ ប្តីអ៊ំបាននាំនាង និងកូនមករស់នៅក្នុងព្រៃនេះ ប្រកបរបរដាំដុះ និង ដុតធ្យូងលក់បន្តិចបន្តួច បានត្រឹម​អង្ករច្រកឆ្នាំង មួយថ្ងៃៗប៉ុណ្ណោះ ឯថ្ងៃខ្លះដាច់អង្ករ ក៏រត់ទៅខ្ចីចិន ហូបសិនទៅ ទម្រាំលក់ធ្យូងបាន ចាំទូទាត់សងវិញ។ នាងតូចចិត្ត​នឹងវាសនាខ្លួនឯងដែរ ព្រោះតាំងពីបានអ៊ំធ្វើប្តីពេលណាមក រកស៊ីអ្វីក៏មិនឡើងដែរ ហើយ បើប្រៀបធៀបជាមួយប្តីមុន ឃើញថា យ៉ាប់​ជាងទៅទៀត។ សព្វថ្ងៃ ពុំត្រឹមតែរកស៊ីស្ទើរចិញ្ចឹមកូនមិន រស់នោះទេ តែឪពុកម្តាយបងប្អូននាងខឹងសម្បាខ្លាំងណាស់ មិនដែលមក​សួរ​សុខទុក្ខអ្វីទេ ឯរូបនាងក៏អាម៉ាស់មុខ សុខចិត្តសម្ងំក្នុងព្រៃនេះ ជារៀងរហូត ហើយ។
ដោយឡែក លោកតាឌួង គិន អាយុជាង៦០ ឆ្នាំ ជាអ៊ំប្រុស និងក្លាយជាប្តី បានឱ្យដឹងថា គាត់ធ្លាប់ មានប្រពន្ធមុនឈ្មោះញយ ទួន អាយុស្របាលគ្នា រួម រស់ជាមួយគ្នាបង្កើតបានកូន៦នាក់ ប៉ុន្តែ ជាអកុសល ប្រពន្ធនោះបានស្លាប់ចោលគាត់តាំងពីឆ្នាំ២០០៥ម៉្លេះ។ គាត់ពោះម៉ាយបានត្រឹម៦ខែ តែងដើរស៊ីឈ្នួលជាមួយ ក្មួយស្រីមេម៉ាយ ក៏ត្រូវរ៉ូវគ្នាយកជាប្តីប្រពន្ធទៅ។ ក្មួយស្រីនេះ មានឪពុក​ឈ្មោះ​ពិល ថន និងម្តាយឈ្មោះ ឌួង ខុន ត្រូវជាប្អូនបង្កើតរបស់គាត់ រូបនាងជាកូន ទី៤ ក្នុងចំណោមបងប្អូន៨នាក់។ មូលហេតុដែល គាត់យកនាងពិល រឿត ជាក្មួយធ្វើប្រពន្ធ ក៏ដោយសារគាត់ដើរធ្វើការរកស៊ីពិបាកពេក គាប់ជួនក្មួយស្រី នេះ ត្រូវប្តីបោះបង់ចោលថ្មីៗ​ផងនោះ គាត់ចេះតែអាណិតធ្ងន់ទៅៗ ទើបប្រថុយសួរចិត្តនាង សុំក្តីប្រតិព័ទ្ធ។ មុនដំបូង នាងប្រកែកដែរ ប៉ុន្តែ លុះគាត់លួងលោម យូរៗទៅ ស្របពេលកំពុងដេកនៅវាលស្រែ ក្រោមតំណក់ទឹកសន្សើម រងាឱបដៃផងនោះ ក្មួយស្រីក៏ព្រមចូលក្នុងរង្វង់ដៃគាត់ទៅ។ ចំពោះរឿងសុខទុក្ខពេល យប់ព្រលប់នោះ អត់បញ្ហាទេ ព្រោះទាំងអ៊ំ ទាំងក្មួយ សុទ្ធតែមានការពិសោធន៍ក្នុងរឿងជីវិតដូចគ្នា ប៉ុន្តែ អ្វី​ដែលពិបាកដោះស្រាយនោះ គឺជីវភាពតែម្តង។ តាំងពីចាប់ដៃគ្នាមក រកស៊ីអ្វីក៏មិនឡើងសោះ ឆុងគ្នារហូត ពុំដឹងមូលហេតុអ្វីទេ នឹងថា មកពីខ្ជិលក៏មិន ត្រូវដែរ ព្រោះម្នាក់ៗ ខំណាស់ តែអត់ណាស់។ សូម្បីតែខ្ទម ក៏រកស្បូវប្រក់មិនបានផង ជញ្ជាំងក៏គ្មានពេល ភ្លៀង​ម្តងៗ ទាល់តែនាំកូនៗឡើងអង្គុយ ព្រោះអត់កន្លែងដេក។
នាងមឿន ផ្លន់ អាយុ៣០ឆ្នាំ ជាអ្នកជិតខាង បាន ឱ្យដឹងថា រូបនាងពុំសូវដឹងពីប្រវត្តិស្នេហ៍របស់ប្តីប្រពន្ធ អ៊ំ និងក្មួយនេះឡើយ តែក៏​ធ្លាប់​ឮពួកគាត់និយាយ ដូចបទសម្ភាសន៍អ៊ីចឹង។ គ្រួសារនេះក្រខ្លាំងណាស់ រស់ក្នុងខ្ទមដំបូលប្រក់មេឃ តែពួកគាត់ពុំដែល ឈ្លោះ​គ្នា​ទេ ទោះជាអត់ឃ្លានយ៉ាងណាក៏ដោយចុះ។
លោកសួង សៃ អាយុ៥០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គាត់ក៏មិនសូវដឹងពីប្រវត្តិរបស់ប្តីចាស់ ប្រពន្ធក្មេងនេះដែរ ព្រោះពួកគេនាំ​គ្នាមក​រស់នៅក្នុងព្រៃ ធ្វើចម្ការបន្តិចបន្តួច និងដុតធ្យូងលក់។ គាត់ អាណិតដែរ ព្រោះឃើញជីវភាពយ៉ាប់យ៉ឺនពេក តែក៏មិនដឹង​ជា​ជួយយ៉ាងម៉េចកើតដែរ មានតែខ្លួនទីពឹង ខ្លួនប៉ុណ្ណោះ។
គួរបញ្ជាក់ថា ច្បាប់រដ្ឋប្បវេណីពីបុរាណ និង ច្បាប់បច្ចុប្បន្ន បានហាមឃាត់ញាតិកា៧សន្តាន ឬ៧ ជួរមិនឱ្យយកគ្នា ជាប្តីប្រពន្ធទេ ដោយគិតត្រឹមថ្នាក់សាមីខ្លួន ទៅថ្នាក់ឪពុកម្តាយ ថ្នាក់ជីដូនជីតា ថ្នាក់ជីដូនជីតាទួត ថ្នាក់កូន ថ្នាក់ចៅ និងថ្នាក់ចៅទួត។ ដូច្នេះ រវាង​អ៊ំប្រុស នឹងក្មួយស្រី ដែលយកគ្នាជាប្តី ប្រពន្ធនេះ ឃើញថា ខុសច្បាប់ទាំងស្រុង ប៉ុន្តែ ធ្វើម្តេច និស្ស័យស្នេហ៍របស់​មនុស្សលោក​៕អត្ថបទAgkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons