

បាត់ដំបង : មិទ្ទីញអបអរសាទរខួបលើកទី១០១ទិវានារីអន្តរជាតិ ៨មីនា ២០១២ បានធ្វើឡើយក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥វេលា ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ ដោយមាននារីជាយោធានិងគ្រួសារយោធា អាវុធហត្ថនិងអង្គការកំចាត់មីនកម្ពុជាសរុបប្រមាណ ១៥០នាក់ក្រោមអធិបលោកឧត្តមសេនីយ៍ឯក ប៊ុន សេងនិងលោកជំទាវឡៃ គឹមហុងព្រមទាំងមេបញ្ជាការរងក្នុងយោធភូមិភាគទី៥ និងមានការចូលរួមពីលោកអ៊ិន ចន្ថារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
លោកស្រីវរសេនីយ៍ទោ អៀង ចន្ទ័ធី នាយរងការិយាល័យទី៥ ជាប្រធាននារីក្នុងយោធភូមិភាគទី៥បានមានមតិស្វាគម ន៍និងអានរបាយការណ៍សកម្មភាពរបស់កំលាំងយុទ្ឋនារី ក្នុងភូមិភាគមានចំនួន៤៨២នាក់និងគ្រួសារកងទ័ពរស់ នៅតាមស្វាមីក្នុងជំរំបន្ទាយមានចំនួន៤៥១២គ្រួសារទ ទួលបានការអប់រំនែនាំរបៀបរបបធ្វើការងារ សិលធម៌ ផ្សព្វផ្សាយពីគោលគំនិតយេនឌ័រ ការទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ ផលប្រយោជន៍នៃការបំបៅដោះកូន ជំងឺកាមរោគ ជំងឺអេដស៍ជំងឺគ្រុនចាញ់ ភាពស្មោះត្រង់ មធ្យោបាយពន្យារកំណើតនិងផ្សេងៗទៀតក្រោមពាក្សស្លោកថា (ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គម)ក្នុងនោះក៏មាន លោកជំទាវឡៃ គឹមហុង ប៊ុន សេងជាប្រធានកិត្តិយសជួយទំនុកបំរុងផ្តល់ជាកំលាំង ចិត្តនិងថវិកាផងដែរក្នុងការបណ្តុះបណ្តាលជំនាញផ្សេង ៗឲ្យមាននៅក្នុងយោធភូមិភាគទី៥នេះ។
បន្ទាប់មកលោកជំទាវឡៃ គឹមហុង ប៊ុន សេងបានអានព្រះរាជសាររបស់មហាក្សត្រីយ៍មុនីនាថសីហ នុដែលបានលើកតម្កើងឲ្យតម្លៃស្រ្តីរហូតដល់បានបង្កើត ពាក្សស្លោកថា(អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ)គឺបានបញ្ជាក់ ពីការលំបាករបស់ស្រ្តីក្នុងការបង្កើតនិងចិញ្ចឹមកូន តាំងពីពរពោះរហូតដល់កូនរៀនសូត្រចេះដឹងហើយឲ្យមានគូរ ស្រករមានអនាគត់ល្អទើបអស់ចិត្ត។
លោកឧត្តមសេនីយ៍ឯកប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធ ភូមិភាគទី៥បានឲ្យតម្លៃស្រ្តីនិងថា មានតាំងពីបុរាណកាលមកម្ល៉េះក្នុងការដឹកនាំគឺព្រះនាង ឥន្ត្ររទេវីក្នុសម័យព្រះបាទជ័យវរ្ម័នទី៧ តែក្រោយៗ មកត្រូវគេបន្ទោសស្រ្តីថាបង្វិលចង្ក្រានមិនជុំនោះផងមិន បាច់រៀនសូត្រឲ្យចេះដឹងនោះគឺខុសហើយតាមពិតស្រ្តីមាន ការងារច្រើនមិនត្រឹមតែកន្លែងចង្ក្រានប៉ុណ្ណោះទេអាចជួ យការងារខាងក្រៅរបស់បុរសបានទៀតផងដូចជាបច្ចុប្ប ន្នស្រ្តីមានតំណែងតួនាទីធំៗនៅគ្រប់ស្ថាប័នការងារតាំអ ពីថ្នាក់ក្រោមរហូតដល់រដ្ឋសភានិងព្រឹទ្ឋសភាផងដែរ នេះជាសមត្ថភាពនិងលទ្ឋផលជាក់ស្តែង។លោកបានបន្តទៀត ថាពីមួយឆ្នាំទៅមួយឆ្នាំការលើកកំពស់ឲ្យតម្លៃទៅនារី មានការកើនឡើងដូចជានៅឆ្នាំនេះគឺឃើញកើតឡើងផុលផុ សគ្រប់ទីកន្លែង។ជាចុងបញ្ចប់មានពិធីបំពាក់គ្រឿងឥ ស្សរិយយសដល់នារីមានស្នាដៃល្អចំនួន១២០នាក់និងចែក វត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវដែលមកចូលរួមទាំងអស់ទ ទួលបានគ្រប់ៗគ្នាដើម្បីអបអរសាទរទិវាសិទ្ឋិនារី៨មី នានេះ៕

