ថ្ងៃទី 23-03-2012 ម៉ោង 14:49:29 ប៉ោយប៉ែត ៖ ទំនិញចម្រុះខូចគុណ ភាពជាច្រើនមុខចំនួន៨៤០គីឡូក្រាម និងដុំកាស្សែតចម្រៀងថៃ១៧ដុំស្មើនឹង ១៧០គីឡូក្រាមដែលសមត្ថកិច្ចជំនាញ កាំកុងត្រូលមន្ដ្រីច្រកទ្វារនគរបាល អន្ដោប្រវេសន៍គយចល័តបានជួយទប់ ស្កាត់ និងចាប់បាននាពេលកន្លងមក ត្រូវបានយកមកដុតកម្ទេចចោលនៅ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ នៅចំណុចមាត់អូរជាប់របងកាស៊ីណូផ្កាយ ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
តាមការឱ្យដឹងពីមន្ដ្រីជំនាញ កាំកុង ត្រូលបានប្រាប់អ្នកយកពត៌មាននគរវត្ដថា ទំនិញចម្រុះខូចគុណភាពដែលត្រូវ បានដុតកម្ទេចនៅថ្ងៃនេះរួមមាន ទំញំង ជ្រក់ខូចគុណភាព២៨០គីឡូក្រាម កម្ទេចនំ គ្មានស្លាកសញ្ញា និងវេចខ្ចប់ មិនត្រឹមត្រូវ (ខូចគុណភាព) ៣០០ គីឡូក្រាម ទឹកខ្មេះសញ្ញារូបទន្លេ (មេទឹក ខ្មេះ) ២៦កេសស្មើនឹង២៦០គីឡូក្រាម ស៊ុតមាន់ខូចគុណភាព (ស្អុយ) និងពុំ បានត្រួតពិនិត្យត្រឹមត្រូវចំនួន៣០០០ គ្រាប់ និងដុំកាស្សែតថៃមិនបានបង់ពន្ធ ១៧ដុំស្មើនឹង១៧០គីឡូក្រាមទៀត ត្រូវ បានយកមកដុតកម្ទេចចោលរួមគ្នា ។
លោក ស៊ាន ស៊ីណាត អនុប្រធាន ស្នាក់ការសាខាកាំកុងត្រូលប៉ោយប៉ែត មានប្រសាសន៍ថា ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញកាំកុងត្រូលនៅតែ បន្ដកិច្ចសហការគ្នារវាងមន្ដ្រីពាក់ពន្ធ័ នៅមាត់ច្រកទ្វារអន្ដរជាតិនេះឱ្យបានល្អ ក្នុងការរួមគ្នាទប់ស្កាត់ទំនិញខូចគុណ ភាពដើម្បីសុខភាពប្រជាពលរដ្ឋ ឬអ្នក ទទួលទាន ។ លោកស៊ាន ស៊ីណាត បាន បញ្ជាក់ឱ្យដឹងទៀតថា ទំនិញខូចគុណ ភាពទាំងនេះសមត្ថកិច្ចចាប់បានជាបន្ដ បន្ទាប់ក្នុងអំឡុងពេល២សបា្ដហ៍កន្លងទៅនេះពីជនខិលខូចដែលបានលួចដឹក បង្កប់ ក្នុងបាតរទេះចូលមកតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។
តែទោះជាយ៉ាងណាសមត្ថកិច្ចជំនាញកាំកុងត្រូលនៅតែបន្ដបង្ក្រាប និងទប់ ស្កាត់ទំនិញខូចគុណភាពទាំងនេះឱ្យដូច ភ្លៀងរលឹម៕

