Friday, March 23, 2012

នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ​នៅ​ស្រុក​សង្



ដោយ​ ៖ ហេង សូរិយា
ថ្ងៃទី 23-03-2012 ម៉ោង 16:03:24 ​ ខេត្ដបាត់ដំបង​ ៖​ យុវជន​ម្នាក់​ ឈ្មោះ​  ភុំ​ រតនា​ ភេទ​ប្រុស​ អាយុ​១៩​ ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​ បាន​ជាប់​ពី​ បទ​រំលោភ​សេពសន្ថវៈ​លើ​នារី​រង​ គ្រោះ​ឈ្មោះ​ ហ​.​ស​.​វ​.​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ពាម​ឯក​ ឃុំ​ពាម​ឯក​ ស្រុក​ ឯក​ភ្នំ​ ខេត្ដបាត់ដំបង​ ត្រូវ​បាន​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​  ឃាត់ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដបាត់ដំបង​ ដើម្បី​រៀបចំ​សំណុំ​ រឿង​តាម​នីតិវិធី​ចាត់ការ​បញ្ជូន​ទៅ​កាន់​ តុលាការខេត្ដ​ ។​
​លោក​អនុសេនីយ៍ឯក​ ខៀវ​ វណ្ណ​ស៊ី​ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ សង្កែ​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៥​ និង​៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ក្រុម​ទី​៥​ ភូមិ​ថ្មី​ ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​ មាន​ករណី​ រំលោភ​សេពសន្ថវៈ​មួយ​កើតឡើង​បង្ក​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ភុំ​ រតនា​ ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ កំពង់​ព្រៀង​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​ បាន​រំលោភ​សេពសន្ថវៈ​លើ​ជន​រង​គ្រោះ​ ឈ្មោះ​ហ​.​ស​.​វ​.​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ ពាម​ឯក​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្ដ​ បាត់ដំបង​ រហូត​បាន​សម្រេច​ ។​
​នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១២​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ ម្ដាយ​ជន​រង​គ្រោះ​ឈ្មោះ​ញ៉ិល​ កញ្ញា​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ ភូមិ​ពាម​ឯក​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្ដបាត់ដំបង​ និង​ដោយ​មានការ​ណែនាំ​ពី​លោកស្នងការ​ លោកស្នងការ​រង​ ប្រធាន​ការិយាល័យ​ កណ្ដាល​នគរបាល​យុត្ដិធម៌​ លោក​បាន​ ចាត់តាំង​កម្លាំង​ជំនាញ​ធ្វើការ​នាំ​ខ្លួន​មក​ សាកសួរ​ ជនជាប់ចោទ​បាន​សារភាព​ថា​ ខ្លួន​បាន​ប្រព្រឹត្ដ​ចាប់​នារី​រង​គ្រោះ​ហ​.​ស​.​វ​.​ រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែន​ ។
​ តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ ចោទ​ ភុំ​ រតនា​ បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១២​ ខ្លួន​បាន​ ទូរស័ព្ទ​ទៅ​នារី​ ហ​.​ស​.​វ​.​ ចំនួន​២​ដង​ ដោយ​សួរ​ថា​ តើ​មក​លេង​ផ្ទះ​ខ្លួន​មែនឬ​ អត់​?​ នាង​ឆ្លើយ​ថា​ ខ្ញុំ​នឹង​ទៅ​ក្រោយ​ពេល​ បង្រៀន​ចប់​ទើប​ខ្ញុំ​ទៅ​លេង​ រួចខ្លួន​ក៏​បិទ​ ទូរស័ព្ទ​ ។​ នៅ​ប្រហែល​ម៉ោង​១០​និង​៣០​ នាទី​ថ្ងៃត្រង់​ ពេល​ដែល​ខ្លួន​ត្រឡប់​មក​ពី​ រោងការ​វិញ​បានឃើញ​នារី​ ហ​.​ស​.​វ​.​ នៅ​ លើ​ថ្នល់​(​ផ្លូវជាតិ​លេខ​៥)​ពីមុខ​ផ្ទះ​ខ្លួន​  ខ្លួន​ក៏​បបួល​ចូល​លេង​ផ្ទះ​តែ​ម្ដង​ ។​  រហូត​ ដល់​ម៉ោង​ជិត​១​រសៀល​ ខ្លួន​បាន​បបួល​ នារី​ ហ​.​ស​.​វ​.​ ទៅ​អង្គុយ​លេង​នៅ​ខ្យូ​ស​ ក្រោយ​ផ្ទះ​ចម្ងាយ​៣០​ម៉ែត្រ​ជាប់​នឹង​ កន្លែងដេក​របស់​ខ្លួន​ ។​ គាប់​ជួន​ពេល​ នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ខ្លួន​បាន​ឱប​ថើប​  បឺត​មាត់​នារី​ ហ​.​ស​.​វ​.​ ហើយដោយ​ការ​ ទ្រាំ​មិន​ក៏​ចាប់រំលោភ​តែ​ម្ដង​រហូត​បាន​ សម្រេច​ ។​
​លោក​វរសេនីយ៍ឯក​ ជេ​ត​ វណ្ណ​នី​ ស្នងការ​រង​ប្រធាន​ការិយាល័យ​កណ្ដាល​ នគរបាល​យុត្ដិធម៌​បាន​មាន​ប្រសាសន៍​ ថា​ នៅ​ខេត្ដបាត់ដំបង​កម្លាំង​សមត្ថកិច្ច​ នគរបាល​ខិតខំ​យកចិត្ដទុកដាក់​ចេញ​ ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​កិច្ច​ប្រតិបត្ដិ​ ការ​បង្ការ​មិន​ឱ្យ​មាន​បទល្មើស​លួច​ឆក់​ ប្លន់​កើតឡើង​ សំដៅ​ធានា​បាន​នូវ​ភូមិ​-​ ឃុំ​មាន​សុវត្ថិភាព​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ យើង​កត់សម្គាល់​ឃើញ​ថា​ បទល្មើស​ ឧក្រិដ្ឋ​កើត​មាន​ជា​បន្ដបន្ទាប់​នោះ​ គឺ​បទ​ ល្មើស​រំលោភ​សេពសន្ថវៈ​ ។​ លោក​ក៏​ សូម​អំពាវនាវ​ដល់​បងប្អូន​ ក្មួយ​ប្រុស​ ក្មួយ​ស្រី​ សូម​មេត្ដា​អាណិត​ដល់​ក្រុម​ គ្រួសារ​របស់​អ្នកផង​ គាត់​លំបាក​ផ្លូវ​ កាយ​រកស៊ី​ចិញ្ចឹម​កូន​ ផ្លូវចិត្ដ​ខ្មាស​គេ​ ពេញ​ស្រុក​ពេញ​ភូមិ​ដោយសារ​តែ​កូន​ ប្រព្រឹត្ដ​មិនល្អ​ ។​ ករណី​នេះ​ជនជាប់ចោទ​ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការខេត្ដ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons