Written by ភ្នំពេញដេលីញូវ | |||
Friday, 23 March 2012 01:04 | |||
ពលទោអភ័ព្វរូបនេះកំពុងតែ រងការឈឺចុកចាប់ក្នុងបេះដូង ជាខ្លាំង ព្រោះតែ អាថ៌កំបាំងនៃក្តី ស្នេហ៍ផិតក្បត់ត្រូវបែក ធ្លាយ ដោយសារតែភរិយាចិត្តរាយមាយ ទន់ជ្រាយដោយកម្លាំងតណ្ហាអូសទាញ ហ៊ានចុះចោលរូបលោក និង កូនបួននាក់ ទៅស្រវាប្រុសថ្មីជាកូនឈ្នួលរបស់ខ្លួនដោយគ្មានស្តាយ ស្រណោះបន្តិចណាឡើយ ។ នាងភ្លេចអស់អំពើល្អរបស់ប្តីដែលខំប្រឹង ប្រែងអូសទាញចេញពីជីវិតទាសីបម្រើ តណ្ហាកំដរការសប្បាយរបស់ប្រុសៗ ។![]() ជាមួយរលកសំឡេងអួលៗបញ្ចោញទឹក មុខក្រៀមក្រំលាយឡំវិបត្តិរាប់សិបជំពូកកំពុង តែចាក់ស្រែះ ក្នុងដួងចិត្ត ស.ឡ. អាយុ ៤៨ ឆ្នាំ ដែលជាជនពិការនៅក្នុងសមាគមជនពិការ កំពុងអង្គុយកូតទ្របទភ្លេងកំដរអារម្មណ៍ ភ្ញៀវ-ទេសចរជាតិ និង អន្តរជាតិជាមួយជនពិការ ដូចគ្នានោះបានឱ្យដឹងថា លោកមានស្រុក កំណើតនៅឃុំយាម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។ លោកជាកូនទី ៦ ក្នុងចំណោម បងប្អូន ៧ នាក់ ដោយសារតែជីវភាពគ្រួសារ ខ្សត់ខ្សោយ គាត់មិនបានសិក្សារៀនសូត្របាន ជ្រៅជ្រះនោះទេ នៅពេលចូលដល់វ័យ ១៨ ឆ្នាំ ស្របពេលដែលប្រទេសជាតិកំពុងតែកើត សង្គ្រាមត្រូវការអ្នកការពារជាតិនោះ គាត់ក៏បាន ស្ម័គ្រចិត្តចូលបម្រើកងទ័ពនៅក្នុងឆ្នាំ ១៩៨៣ ហើយត្រូវបញ្ជូនទៅការពារទឹកដីនៅស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ។ នៅក្នុងនាមជា យោធាការពារទឹកដីក៏មានចិត្តប្រតិព័ទ្ធទៅលើ នារីម្នាក់ឈ្មោះ ស.អ. ជាកូនអ្នកខេត្តព្រះ វិហារ ។ ពន្លកស្នេហាក្រៅពីប្រទេសជាតិក៏ចេះ តែចាប់ផ្តើមបន្តិចម្តងៗជាមួយក្រមុំខេត្តព្រះ វិហាររហូតឈាន ដល់ថ្ងៃក្រាបក្បាលដល់ កន្ទេលនៅក្នុងឆ្នាំ ១៩៨៧ ប៉ុន្តែគួរឱ្យស្តាយ ណាស់ គ្រួសារពលទោអភ័ព្វរូប នេះគ្មានកូន មួយគ្រាប់ធ្វើជាអ្នកបន្តពូជឡើយ ។ គាត់បន្ត ថា “មិនគួរមានរឿងអាក្រក់កើតឡើងចំពោះខ្ញុំ ទេ ។ នៅថ្ងៃមួយខ្ញុំត្រូវបានគេបញ្ជូនឱ្យទៅហ្វឹក ហ្វឺនជំនាញផ្នែកយោធាបន្ថែម នៅសល់តែ ភរិយាម្នាក់ឯងចាំផ្ទះ ។ គ្រានោះហើយប្រពន្ធ របស់ខ្ញុំបានលួចលាក់មានប្រុសថ្មីចុះចោលខ្ញុំ បាត់ចាប់ពីពេលនោះមក ធ្វើឱ្យខ្ញុំរស់នៅម្នាក់ ឯងបម្រើជាតិបន្តទៀត ។ ក្រោយមកទៀត ខ្ញុំ ក៏បានធ្លាក់ខ្លួនជាជនពិការដាច់ដៃម្ខាង និង របួសស្នាមពេញខ្លួនដោយសារតែខ្ញុំដោះមីន ។ ដូច្នេះជីវិតខ្ញុំបានឃ្លាតឆ្ងាយពីទាហាននៅក្នុង ឆ្នាំ ១៩៩០ ហើយត្រូវបានបញ្ជូនមកព្យាបាល នៅមណ្ឌលសុខភាពជនពិការស្រុកកៀនស្វាយ (មណ្ឌល ៣១៧) ។ ពេលនោះហើយខ្ញុំក៏បាន ស្រឡាញ់នារីម្នាក់ទៀត ឈ្មោះ ខ.ឆ.វ ហើយ នាងក៏ស្រឡាញ់ខ្ញុំដែរ ហើយក៏បានរៀបចំសែន ព្រេនជាប្តីប្រពន្ធនៅក្នុងឆ្នាំ ១៩៩១ តែដោយរូប ខ្ញុំជាជនពិការមិនត្រូវបានពេញចិត្តពីសំណាក់ ឪពុកម្តាយបងប្អូនរបស់នាងឡើយ ។ ក្រោយពី រស់នៅជាមួយគ្នាបានបីឆ្នាំ ខ្ញុំ និង ប្រពន្ធទីពីរ នេះគ្មានកូនដែរ ក្រោយមកក៏បែកបាក់គ្នា ទៀត ”។ ដកដង្ហើមធំហាក់ឈឺចុកចាប់អួលណែន ឱរ៉ានោះគាត់ប្រឹងបន្តទាំងអួលអាក់ថា “គួរឱ្យ សោកស្តាយ ណាស់ ប្រពន្ធទីមួយរៀបការ ពេញច្បាប់ផិតក្បត់ ទីពីរបែកគ្នាដោយបង ប្អូនសាច់ញាតិមិនពេញចិត្ត ព្រោះតែខ្ញុំជាជន ពិការ ហើយកម្មក្រាស់នៅតែដិតដាមដូចជា ស្រមោលអន្ទោលតាមប្រាណ ។ នៅក្នុងឆ្នាំ ១៩៩៥ ខ្ញុំក៏បានជួបនឹងស្រីម្នាក់ទៀត ឈ្មោះ ភ.ធ.វ. ដែលជាស្ត្រីរកស៊ីផ្លូវភេទ ។ បើទោះ ជាដឹងថានាងជាស្រីបែបនេះក្តី ក៏ខ្ញុំនៅតែ ស្រឡាញ់អាណិតព្រោះនាងក្លាយជាបែបនេះក៏ ព្រោះតែនាងចាញ់បោកគេជ្រុលខ្លួន នាងគ្មាន ជម្រើសក៏ចេះតែបណ្តោយខ្លួនរហូតទៅ ”។ គាត់បន្តថា “ដោយក្តីស្រឡាញ់ផង អាណិត ផង និង ចាស់ទុំដែលធ្លាប់បានស្គាល់នាង និយាយប្រាប់ខ្ញុំថា នាង ភ.ធ.វ. ជាមនុស្សល្អ ចរិតស្លូតបូត ហើយនាងក្លាយជាបែបនេះ ព្រោះតែចាញ់បោកគេ ខ្ញុំកាន់តែស្រឡាញ់នាង ហើយយកនាងមកធ្វើជាភរិយាពេញច្បាប់រស់ នៅជាមួយគ្នាជារៀងរហូតបង្កើតបានកូន ប្រុសស្រី ៤ នាក់ ដោយប្រកបមុខរបរធ្វើស្រែ ចម្ការ និង នេសាទត្រី ។ លុះចូលមកដល់ឆ្នាំ ២០១១ ដោយខ្ញុំជាជនពិការធ្វើការងាររកស៊ី មិនសូវស្និទ្ធដូចអ្នកមានកាយសម្បទា មាំមួន នោះ ខ្ញុំ និង ភរិយាបានយកបុរសម្នាក់ឈ្មោះ ផ.ត អាយុ ២៣ ឆ្នាំ មករស់នៅជាមួយ ដើម្បី ជួយនេសាទត្រី ហើយឱ្យប្រាក់ខែ ។ ការរស់នៅ ដំបូងមិនអីទេ ស្រុះស្រួលគ្នាណាស់ លុះបាន មួយឆ្នាំ ខ្ញុំក៏សង្កេតឃើញចរិតរបស់ប្រពន្ធ ខ្ញុំហាក់ដូចជាប្លែកណាស់ ស្និទ្ធស្នាលគ្នាជ្រុល មិនតែប៉ុណ្ណោះអ្នកស្រុកប្រាប់ខ្ញុំថា ប្រពន្ធប្អូន ឯង និង អ្នករស់នៅជាមួយមិនស្រួលទេ ! ឮ ដូច្នេះក៏ខ្ញុំមិនជឿដែរ ហើយក៏ចេះតែសង្កេត បន្ត ។ លុះនៅថ្ងៃមួយ បុរសនោះទៅនេសាទ ត្រីប្រពន្ធខ្ញុំចេះតែសុំទៅជាមួយរាល់លើក ហើយការទៅនេសាទនេះដេកផ្លូវទៀតផង តែ បើខ្ញុំទៅនេសាទវិញ ប្រពន្ធខ្ញុំមិនព្រមទៅ ជាមួយទេ ដោយនិយាយយកលេសថា រវល់ នេះរវល់នោះ មិនអស់មិនហើយ ទោះជាយ៉ាង នេះក្តី ក៏ខ្ញុំមិនទាន់ខឹងដែរ តែនៅថ្ងៃមួយខ្ញុំបាន តាមទាន់ឃើញច្បាស់នឹងភ្នែកទើបខ្ញុំភ្ញាក់ខ្លួន ។ ដោយបែកធ្លាយរឿងនោះប្រពន្ធខ្ញុំបាននាំប្រុស ក្មេងនោះរត់ចោលខ្ញុំ និង កូនៗបាត់ស្រមោល ។ ពេលប្រពន្ធទៅបានមួយរយៈ ខ្ញុំទៅតាមរក ប្រពន្ធ ហើយនាងប្រាប់ខ្ញុំថា បើចង់បានគេវិញ លុះត្រា តែលក់ផ្ទះដីធ្លីសងគេឱ្យអស់ ទើបគេ ព្រមយកខ្ញុំៗក៏យល់ព្រមធ្វើតាម ព្រោះតែ អាណិតកូនៗ និង គ្រាធ្លាប់វេទនា ។ ទីបំផុត លក់អស់សងគេហើយ ប្រពន្ធខ្ញុំប្រកែកមិន យកទៀត ធ្វើឱ្យខ្ញុំ និង កូនៗរស់យ៉ាងវេទនា ជាទីបំផុត ។ ដោយសារខ្ញុំគ្មានលទ្ធភាពចិញ្ចឹម កូន ក៏នាំយកទៅដាក់ក្នុងមណ្ឌលកុមារកំព្រា ក្នុងខេត្តសៀមរាបបីនាក់ ហើយសល់កូនពៅ ស្រីនាំមកជាមួយដើរស៊ីឈ្នួលគេគ្រប់ច្រកល្ហក គ្មានគោលដៅច្បាស់លាស់ ។ លុះក្រោយមក ខ្ញុំត្រូវបានមណ្ឌលស្តារលទ្ធភាពពលកម្មខេត្ត សៀមរាបនាំមករស់នៅក្នុងសមាគមជនពិការ ហើយខ្ញុំប្រឹងហាត់រៀនភ្លេង រហូតចេះកូតទ្រ នេះឯង ”។ ពលទោអភ័ព្វបន្តថា “ការប្រគំបទភ្លេង កំដអារម្មណ៍ភ្ញៀវទេសចរនេះដើម្បីលើកស្ទួយ ជនពិការ និង លក់វត្ថុអនុស្សាវរីយ៍ ដែលជា ស្នាដៃរបស់ជនពិការពិតៗដែលមានដាក់ស្លាកជាភាសាអង់គ្លេសថា We don’t beg, We want to work ! ”។ ជាចុងក្រោយគាត់បានបញ្ជាក់ប្រាប់ទាំងការឈឺចាប់ថា “នេះជារូបថតប្រពន្ធខ្ញុំ ខ្ញុំថែ រក្សាទុកឱ្យកូនៗមើលឱ្យដឹងថា ម្តាយរបស់វា គឺ យ៉ាងនេះឯង ”៕ |