12-03-2012

អ្នក ភូមិ បុរីកីឡា លី សែង ឥវ៉ាន់ បន្ទាប់ ពី ទី លំនៅ របស់ ពួក គេ ត្រូវ បាន បំផ្លាញ យ៉ាង ខ្ទេចខ្ទាំ ដោយ ក្រុម ហ៊ុន ផានអ៊ីម៉ិច និង អាជ្ញាធរ កាល ពី អំឡុង ខែ មករា
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៤ ក្រុមហ៊ុនផានអ៊ីម៉ិច និង រដ្ឋាភិបាល បានសន្យាជាមួយអ្នកភូមិនៃសហគមន៏បុរីកីឡាថា នឹងសាងសង់អគារចំនួន១០ល្វែងជាថ្នូរ នឹងការប្រមូលយកទំហំដីផ្ទះតូចៗរបស់អ្នកភូមិ ។ ប៉ុន្តែទើបតែសាងសង់បាន៨ល្វែងក្រុមហ៊ុនក៏ប្រកាសក្ស័យទន់ ហើយបានធ្វើការបណ្ដេញអ្នកភូមិដែលសេសសល់ជាង៣រយគ្រួសារ ដោយបង្ខំ កាលពីខែមករា ដោយឲ្យទៅតាំងទីលំនៅថ្មី ក្នុងសង្កាត់ ព្រៃស ជាយក្រុងភ្នំពេញ និងមួយផ្នែកទៀតឲ្យទៅរស់នៅភ្នំបាត ក្នុងស្រុកពញាឮ ខេត្ត កណ្ដាល ។
ក្រុមអ្នកភូមិបាននិយាយកាលពីព្រឹកមិញថា ពេលនេះពួកគាត់ប្រមាណ១រយគ្រួសារបានរស់នៅយ៉ាងវេទនា ក្បែរធុងសំរាម តាមសំយ៉ាបផ្ទះ ក្រោមកាំជណ្តើរ របស់អ្នកដ៏ទៃ ហើយបានប្រឈមនឹងជម្ងឺដង្កាត់ បន្ទាប់ពីមានភ្លៀងធ្លាក់ កាលពីពេលថ្មីៗនេះ ៕

