Tuesday, March 20, 2012

នគរបាល​ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​ ប្រុស​-​ស្រី​២​ក្រុម​ដែល​បង្ក​ហិង្សា​រឿង​កាប់​ឈើ​ចូល​ដីចំការ​

Highslide JS



ថ្ងៃទី 20-03-2012 ម៉ោង 18:06:46 ​បន្ទាយ​មាន ​ជ័យ​៖​ មនុស្ស​ប្រុស​-​ស្រី​ ២​ក្រុម​មាន​គ្នា​ ៧​នាក់​ដែល​បង្ក​ហិង្សា​ នៅផ្ទះ​ប្រធាន​ភូមិ​បណ្តាល​ឲ្យ​ភាគី​ម្ខាង​ទទួល​រង​របួសស្រាល​២​នាក់​ត្រូវ​ នគរបាល​ស្រុក​ម៉ា​ឡៃ​ចាប់ខ្លួន​ ដើម្បី​យក​មក​ សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​ ហេតុការណ៍​វាយតប់​គ្នា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ភូមិប​ល្ល័​ង្គ​ ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី​ សៅ​ ប៊ុ​ន​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ក្រុម​ទី​១​មាន​គ្នា​៥​នាក់​ ១-​កែវ​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​,​ ២-​អ៊ិ​ច​ អឿ​ង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​,​ ៣-​អ៊ិ​ច​ អិ​ល​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​,​ ៤-​អ៊ិ​ច​ ធន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ និង​៥-​សោម​ អ៊ើ​យ​ ភេទ​ស្រី​ អាយុ​៥៥​ ឆ្នាំ​។​ ចំណែក​ក្រុម​ទី​២​មាន​គ្នា​២​នាក់​ ១-​ទូច​ ប៉ុន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ ២-​គង់​ សុ​ភ័​ណ​ ភេទ​ប្រុស​ អាយុ​៣១​ ឆ្នាំ​ ក្រុម​ទាំងនេះ​រស់នៅ​ភូមិ​ ឃុំ​ ខាងលើ​ជាមួយ​គ្នា​។​ រឿងហេតុ​កើតឡើង​ មុន​ដំបូង​ក្រុម​ទី​២​ បាន​ចុះ​ទៅ​កាប់​ដើមឈើ​ចូល​ដី​ ចំការ​ក្រុម​ទី​១​។​ នៅ​ពេល​នោះ​ក្រុម​ទី​១​បាន​ចុះ​មក​ហាមឃាត់​មិន​ឲ្យ​កាប់​ដើមឈើ​ក្នុង​ដី​ របស់​ខ្លួន​ ហើយ​ក៏​មាន​ទាស់​ពាក្យ​សំដី​គ្នា​ទៅ​វិញ​ទៅ​មក​បម្រុង​ឈាន​ដល់​ប្រើ​អំពើ​ ហិង្សា​នៅ​កន្លែង​ដីចំការ​។​
លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ ឲ្យ​ដឹង​ទៀត​ថា​ ដោយ​មានការ​ចូល​សម្រប​ សម្រួល​ពី​ប្រជាពលរដ្ឋ​ ទើប​ពួក​គេ​ទាំង​២​ក្រុម​ មិន​ ប្រើ​អំពើ​ហិង្សា​ ហើយ​បាន​ដឹក​ដៃ​គ្នា​ទៅ​និយាយ​សម្របសម្រួល​នៅផ្ទះ​ប្រធាន​ភូមិប​ល្ល័​ង្គ​ ប៉ុន្តែ​សម្របសម្រួល​គ្នា​មិន​ត្រូវ​ ក៏​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ដាក់​គ្នា​ ដោយ​ភាគី​ម្ខាងៗ​ប្រើ​កាំបិត​ ជា​អាវុធ​ថែម​ទៀត​ផង​ ។​
​លទ្ធផល​ចុង​ក្រោយ​គឺ​ក្រុម​មាន​គ្នា​ ៥​នាក់​វាយ​ទៅ​លើ​ក្រុម​មាន​គ្នា​២​នាក់​បណ្តាល​ ឲ្យ​រង​របួសស្រាល​។​ បច្ចុប្បន្ន​ក្រុម​គូទំនាស់​ទាំង​៧​នាក់​ត្រូវ​ សមត្ថកិច្ច​ស្រុក​ម៉ា​ឡៃ​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ ចាត់ការ​តាម​នីតិវិធី​ ៕
​    ​    ​    ​    ​    ​    ​    ​    ​
​    ​
​    ​
​    ​

Highslide JS Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons