
បន្ទាយមានជ័យ ៖ បុរសវ័យក្មេងម្នាក់ ត្រូវបាន នគរបាលក្រុងប៉ោយប៉ែតក្របួចជាប់បន្ទាប់ពីធ្វើសកម្ម ភាពរំលោភក្មេង ស្រីនៅបន្ទប់ជាមួយគ្នារបានសំរេចចំនួន៣ដងទើបបែកការ ណ៍ខណះ ពេលដែលបងប្រុសក្មេងស្រីរងគ្រោះប្រទះឃើញនៅក្នុងមុង ប្អូនស្រីរបស់ខ្លួនក៏បើកភ្លើងធ្វើឲ្យផ្អើលជនសង្ស័យដែល កំពុងធ្វើសកម្មភាពរត់ចេញពីមុងដោយសារតែភ័យភ្លេចអា វនៅក្នុងមុងទើបបងប្រុសជនរងគ្រោះមានការសង្ស័យក៏បា នសួរប្អូនស្រីទើបបែកធ្លាយរឿងចាប់រំលោភ ព្រឹកឡើងទើបដឹកដៃមកប្តឹងប៉ូលីសតែម្តង។
ហេតុការណ៍នេះ បានផ្ទុះឡើងកាលពី វេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ មីនាឆ្នាំ២០១២ ។តាមការឲ្យដឹងពីឈ្មោះឃួង ភៀនភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរ ជាបុគ្គលិក កាស៊ីណូ ហ្រ្គែនដាយមិន បានប្រាប់អង្គរធំមេឌាថា៖ជនរងគ្រោះឈ្មោះភ.រ.ផ អាយុ ១៧ឆ្នាំ ត្រូវជាប្អូន ស្រី របស់ខ្លួនដែលទើបនឹងមកពីបាត់ដំបង ហើយស្នាក់បន្ទប់ជួលរួមគ្នារជាមួយ ជនសង្ស័យផងដែរដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន១ស ង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ អស់រយៈពេល ជិតមួយខែមកហើយដោយមករកការងារធ្វើនៅក្រុងប៉ោយប៉ែត ។ ចំណែកជនសង្ស័យមានឈ្មោះវន សុភស្ស ភេទប្រុស អាយុ២៤ឆ្នាំស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងដែលត្រូវ ជាប្អូនថ្លៃរបស់គេ(ឃួង ភៀន)។
ប្រភពដដែលបន្តឲ្យដឹងទៀតថា៖ការចាប់រំលោភនេះគឺជ នសង្ស័យបានធ្វើសកម្មភាពគំរាមជនរងគ្រោះនិងចាប់រំលោភ បានសម្រេចចំនួន៣ដងរួចមកហើយ។ បើតាមជនរងគ្រោះបានឲ្យដឹងថា៖នៅលើកដំបូងបានកើតឡើង កាលពីថ្ងៃទី៨មីនាម៉្លេះពោល គឺ នៅពេលដែលបងប្រុសទិញម៉ូតូថ្មីនិងជប់លៀងសែនម៉ូតូដោ យស្រវឹងភ្លេចខ្លួនជនសង្ស័យធ្វើសកម្មភាពរំលោភរហូត បានសម្រេចតែម្តង ហើយបានគំរាមសម្លាប់ចោល បើហ៊ាននិយាយប្រាប់គេ។ បន្ទាប់ពីរំលោភបានម្តងរួចមកជនសង្ស័យ តែងតែឆ្លៀតឱកាសពេលដែលបងប្រុសមិននៅបានធ្វើសកម្មភា ពជាបន្តបន្ទាប់ រហូតដល់លើកទី៣ទើបបែកការណ៍ហើយប្តឹងសមត្ថកិច្ចតែ ម្តង បន្ទាប់ពីជនសង្ស័យ មិនព្រមទទួលខុសត្រូវនូវទង្វើរបស់គេដែលបានប្រព្រឹ ត្ត។
ពាក់ពន្ធ័ទៅនឹងករណីខាងលើនេះលោកអ៊ុំ សុផលអធិការក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យខាង លើបន្ទាប់ពីសាកសួរធ្វើកំណត់ហេតុរួចត្រូវបាននគរបាល ក្រុងប៉ោយប៉ែតបញ្ជូនទៅកាន់ស្នងការដើម្បីចាត់ការដ្ឋា ននគរបាលខេត្តទៅតាមនីតិវិធីនៅរសៀលថ្ងៃទី២០មីនានេះផ ងដែរ៕

