Thursday, March 8, 2012

ប្រើ​កាំភ្លើង​ជ័រ​ប្លន់​ម៉ូតូ​សិស្សសាលា​បាន​ហើយ​តែ​រត់​មិន​រួច​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​



ដោយ​ ៖ អ.សុផល
ថ្ងៃទី 08-03-2012 ម៉ោង 14:47:18 ​ ខេត្តកំពង់ចាម​៖​ ជនសង្ស័យ​ម្នាក់​បាន​យក​កាំភ្លើង​ជ័រ​ធ្វើ​សកម្មភាព​ភ្ជង់​ និង​ប្លន់​យក​ម៉ូតូ​របស់​សិស្សសាលា​ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ដេញ​ចាប់ខ្លួន​បាន​កាលពី​ម៉ោង​៦​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​៧​ ខែមីនា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ភូមិ​ច្រ​ណោ​ម​ ឃុំ​បុសខ្នុរ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​
​ជនសង្ស័យ​ប្លន់​ម៉ូតូ​បាន​ហើយ​រត់​ មិន​រួច​ឈ្មោះ​ អ៊​ន​ សុភា​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​តា​រៀម​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​អុល​ ឆេ​ង​ហួ​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​បុសខ្នុរ​ និង​មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​។​
​នគរបាល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​ ១២៥​ចេញពីផ្ទះ​បម្រុង​ទៅ​សាលារៀន​ស្រាប់តែ​ជួប​ជនសង្ស័យ​ស្ទុះ​ចេញ​ស្ទាក់​ ហើយ​យក​កាំភ្លើង​ជ័រ​មក​ ភ្ជង់​គំរាម​ជន​រង​គ្រោះ​ថា​ ប្រយ័ត្ន​អញ់​បាញ់​ ទើប​ធ្វើ​ឲ្យ​នាង​ភិតភ័យ​ក៏​រត់​ចោល​ម៉ូតូ​តែ​ម្តង​។​ បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​តែ​រត់​មិន​រួច​ ៕


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons