ដោយ ៖ ឡុង សំបូរ
ថ្ងៃទី 08-03-2012 ម៉ោង 20:45:22 ខេត្តស្ទឹងត្រែង ៖ ហេតុការណ៍ផ្អើលឆោរឡោមួយបានកើតឡើង នៅចុងមាត់កំពង់សាឡាងនៃដង ទន្លេសេកុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយសារបុរសវ័យកណ្តាលម្នាក់បានបាត់កូនស្រី២នាក់ ខណៈកំពុង លាងរថយន្ត កាលពីម៉ោង១៦និង៤៥នាទីល្ងាច ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ ។
ប្រភពបានរាយការណ៍ថា យុវតីឈ្មោះហេង ណាវី អាយុ១៣ឆ្នាំ បាននិងកំពុងបាត់ខ្លួនក្នុងទឹករកមិនទាន់ឃើញ និងឈ្មោះហេង ស្រីពៅ អាយុ៧ឆ្នាំត្រូវបាន ជួយស្រង់ចេញពីទឹកទាន់ពេលវេលាបន្ទាប់ពីពួកគេទាំង២នាក់បងប្អូន នាំគ្នាចុះលេងទឹក។
លោកហេង សុខឿន អាយុ៤០ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងដែលជា ឪពុកយុវតីរងគ្រោះបានប្រាប់ថា
មូលហេតុ កើតឡើងដោយសារកូនរបស់គាត់ចុះមុជទឹកនៅទីដែល មានជម្រៅជ្រៅ ស្ថិតនៅចុងមាត់កំពង់សាឡាង នៅគ្រាដែលខ្លួនគាត់កំពុងលាងរថយន្តភ្លេចខ្លួន ៕

