Thursday, March 8, 2012

កុមារី​ដែល​លិច​ទឹក​រក​មិនឃើញ​ពី​ម្សិលមិញ​ នៅ​ព្រឹក​នេះ​ សព​បាន​អណ្តែត​មក​ទើរ​ជាប់​ថ្ម​វិញ​ហើយ​

Highslide JS


ដោយ​ ៖ ឡុង សំបូរ
ថ្ងៃទី 09-03-2012 ម៉ោង 10:36:08 ​ ខេត្តស្ទឹងត្រែង​ ៖​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១២​ ពលរដ្ឋ​បាន​ ប្រទះ​ឃើញ​សព​កុមារី​អណ្តែត​មក​ទើរ​នឹង​ថ្ម​កណ្តាលទន្លេ​ ដែលមានចម្ងាយពីកន្លែងបាត់ខ្លួនជាង២០ម៉ែត្រប៉ុណ្ណោះ​ បន្ទាប់​ពី​ បាត់​ខ្លួន​រក​មិនឃើញ​កាលពី​ថ្ងៃ​ម្សិលមិញ​។​
​គួរ​រម្លឹក​ថា​ ហេតុការណ៍​ផ្អើល​ឆោ​រ​ឡោ​មួយ​បាន​កើតឡើង​ នៅ​ចុងមាត់​កំពង់​សាឡា​ង​នៃ​ដង​ ទន្លេសេកុង​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ ដោយសារ​បុរស​វ័យ​កណ្តាល​ម្នាក់​បាន​បាត់​កូនស្រី​២​នាក់​ ខណៈ​កំពុង​ លាង​រថយន្ត​ កាលពី​ម៉ោង​១៦​និង​៤៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១២​ ។​
​យុវតី​ឈ្មោះ​ហេង​ ណា​វី​ អាយុ​១៣​ឆ្នាំ​ បាន​បាត់​ខ្លួន​ក្នុង​ទឹក​អស់​១​យប់​ទើប​រក​ឃើញ​ នៅ​ព្រឹក​នេះ​ និង​ឈ្មោះ​ហេង​ ស្រី​ពៅ​ អាយុ​៧​ឆ្នាំ​ត្រូវ​បាន​ជួយ​ស្រង់​ចេញពី​ទឹក​ទាន់​ពេលវេលា​ បន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់​បងប្អូន​ នាំ​គ្នា​ចុះ​លេង​ទឹក​។​
​លោក​ហេង​ សុ​ខឿន​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​រា​ជានុ​កូ​ល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ដែល​ជា​ ឪពុក​យុវតី​រង​គ្រោះ​បាន​ប្រាប់​ថា​
​មូលហេតុ​ កើតឡើង​ដោយសារ​កូន​របស់​គាត់​ចុះ​មុជទឹក​នៅ​ទី​ដែល​ មាន​ជម្រៅ​ជ្រៅ​ ស្ថិត​នៅ​ចុងមាត់​កំពង់​សាឡា​ង​ នៅ​គ្រា​ដែល​ខ្លួន​គាត់​កំពុង​លាង​រថយន្ត​ភ្លេចខ្លួន​ ៕


Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons