ដោយ ហង្ស សាវយុត
2012-03-19
វិទ្យុអាស៊ីសេរី
ខ្យល់ព្យុះបានបោកបក់ទៅលើតំបន់ខ្លះនៃស្រុក២ ចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រ នៅភាគខាងលិច ពីទីរួមខេត្តសៀមរាប កាលពីរសៀលថ្ងៃសៅរ៍ ទី១៧ ខែមិនា កន្លងទៅ។

ប្រភពពីអាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់ ស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀតបានរងរបួស ដោយសារតែផ្ទះរលំសង្កត់ក្នុងពេលដែលព្យុះបោកបក់ខ្លាំង នៅឃុំក្ដីរុន របស់ខេត្តសៀមរាប។
លោក ពេជ្រ សុខាល័យ ជាអភិបាលស្រុកពួក។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែមិនាថា ខ្យល់ព្យុះបានបោកបក់ទៅលើឃុំចំនួនពីរ បណ្ដាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៦ខ្នង បានខូចខាត មនុស្សម្នាក់ស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស ៖ “ដែលយើងប៉ះ ឃុំត្រីញ័រ ហើយនិងឃុំក្ដីរុន។ ព្យុះហើយភ្លៀងតែម្ដង។ ក្នុងឆ្នាំនេះទើបតែជាលើកដំបូងទេ ប៉ុន្តែកាលពីឆ្នាំមុនៗ យើងមានច្រើនលើក”។
លោក ប៊ុន កន អាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិគោកពោធិ៍ ឃុំក្ដីរុន ស្រុកពួក។ គាត់បានមានប្រសាសន៍ថា ប្រពន្ធរបស់គាត់ឈ្មោះ ហេង ប៉យ អាយុ៣៥ឆ្នាំ ដែលកំពុងមានផ្ទៃពោះចំនួន ៧ខែផង ត្រូវផ្ទះរលំសង្កត់ស្លាប់កាលពីរសៀលថ្ងៃសៅរ៍ ដោយសារតែប្រពន្ធរបស់លោកព្យាយាមចូលទៅសង្គ្រោះកូនម្នាក់ទៀត ដែលនៅក្រោមផ្ទះ នៅពេលដែលព្យុះកំពុងបោកបក់ខ្លាំង ៖ “ពី មុនដំបូងប្រពន្ធខ្ញុំអូសសំរាម យកទៅដាក់ដុតឯស្រែ។ កូនមកលេងក្រោមផ្ទះ ដល់ពេលខ្យល់ខ្លាំងក៏ដើរមកឆក់ចាប់កូន វិលមកអត់ទាន់ព្យុះខ្លាំងពីជើងទៅត្បូង។ រលំវិលពេញធឹង ដល់ពេលព្យុះភ្លៀងបណ្ដោយ ក៏ផ្ទះរលំសង្កត់ចម្រុះលិចទៅដី មានអីដកដង្ហើមបានស្លាប់ភ្លាម”។
ចំណែកលោក រ័ត្ន ជុំ ជាអភិបាលស្រុកអង្គរជុំ។ លោកបានមានប្រសាសន៍ថា ខ្យល់ព្យុះបានបោកបក់ទៅលើតំបន់មួយចំនួននៃស្រុករបស់លោក ដែលនៅជាប់គ្នានិងឃុំ ដែលទទួលរងខ្យល់ព្យុះរបស់ស្រុកពួកនោះដែរ។
លោកបានមានប្រសាសន៍ថា ផ្ទះចំនួន ៩ខ្នង របស់ប្រជាពលរដ្ឋក្នុងស្រុករបស់លោក បានខូចខាតដោយសារខ្យល់ព្យុះ កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃសៅរ៍ ទី១៧ ខែមិនា។
ខ្យល់ព្យុះតែងបោកបក់ជាញឹកញាប់ទៅលើបណ្ដាស្រុកមួយចំនួនរបស់ ខេត្តសៀមរាប ក្នុងរយៈពេល ៣-៤ឆ្នាំជាប់ៗ គ្នាកន្លងទៅនេះ ដោយបំផ្លាញលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងនិងបង្កឱ្យប្រជាពលរដ្ឋ រងគ្រោះថ្នាក់ផង។
កាលពីអំឡុងខែឧសភា ឆ្នាំ២០១០ កន្លងទៅ ខ្យល់ព្យុះបានបោកបក់នៅក្នុងក្រុងសៀមរាប ព្រមទាំងមានរន្ទះបាញ់ផង បណ្ដាលឱ្យមនុស្សម្នាក់សន្លប់ ផ្ទះ១ខ្នងបានឆេះ និងផ្ទះជាង ៤០ខ្នងផ្សេងទៀតទទួលរងការខូចខាត។
អ្នកជំនាញខាងបរិស្ថានបានពន្យល់ថា នេះគឺជាសញ្ញាប្រកាសអាសន្នមួយ នៅស្របពេលដែលមានការប្រែប្រួលអាកាសធាតុគួរឱ្យព្រួយបារម្ភ ដោយសារតែមនុស្សបាននាំគ្នាបំផ្លាញបរិស្ថាន និងព្រៃឈើធំធេងទៅៗ។ ដើម្បីឱ្យធម្មជាតិជួយការពារជីវិតរស់នៅរបស់មនុស្សឱ្យបានសុខសាន្ត គឺមនុស្សត្រូវនាំគ្នាការពារបរិស្ថានជុំវិញកន្លែងរស់នៅ និងការពារព្រៃឈើឱ្យមានភាពសុខសាន្តដល់ផែនដី និងធម្មជាតិវិញដែរ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។

ប្រជា ពល រដ្ឋ នៅ ភូមិ គោកពោធិ៍ ឃុំ ក្ដីរុន ស្រុក ពួក នាំ គ្នា ធ្វើ បុណ្យ សព ស្ត្រី ឈ្មោះ ហេង ប៉យ កាល ពី ថ្ងៃ ទី ១៨ ខែ មីនា ឆ្នាំ ២០១២ (RFA/Hang Savyouth)