Thursday, March 22, 2012

ក្រុម​ចោរ​ ៤​នាក់​ លួច​មាស​ ១៦​តំឡឹង​ និង​លុយ​បាត​ ២៧​ម៉ឺន​៤​ពាន់​បាត​ ត្រូវ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​



ដោយ​ ៖ សហការី
ថ្ងៃទី 22-03-2012 ម៉ោង 09:27:02 ​ ខេត្តកោះកុង​ ៖​ នៅ​ថ្ងៃ​ទី​ ២១​ ខែមីនា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​ ០៨​និង​៣០​នាទី​ព្រឹក​ មាន​កើតឡើង​នូវ​សកម្មភាព​លួច​គាស់​ផ្ទះ​យក​ទូដែក​មួយ​បាន​កើតឡើង​ខណៈ​ ពេល​ដែល​ម្ចាស់ផ្ទះ​ចាក់សោរ​ចេញពីផ្ទះ​អស់​ ។​ ក្រុម​ចោរ​មាន​គ្នា​ ៤​នាក់​ បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​លោក​ ពេជ្រ​ ពិសិដ្ឋ​ ស្នងការ​រង​នគរបាល​ខេត្តកោះកុង​ នៅ​ចំណុច​ភូមិ​ស្ទឹង​វែង​ សង្កាត់​ស្ទឹង​វែង​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​
​ក្រោយ​កើតហេតុ​ភ្លាមៗ​ ក្រោម​ការ​ដឹកនាំ​បញ្ចារ​ផ្ទាល់​របស់​ លោក​ឧត្ត​សេនីយ៍​ត្រី​ សំ​ឃិ​ត​ វៀន​ ស្នងការ​នគរ​ បាល​ បញ្ជា​ដល់​កងកម្លាំង​មាន​ភារកិច្ច​ប្រតិបត្តិការ​ទាំងអស់​ ធ្វើការ​រុករក​ និង​ស្ទាក់​នៅ​តាម​ផ្លូវ​ឆ្ពោះ​ចេញពី​ខេត្ត​ជា​បន្ទាន់​ ។​ ក្រោយ​ពី​ទទួល​ព័ត៌មាន​របស់​ លោក​ឧត្ត​សេនីយ៍​ត្រី​ សំ​ឃិ​ត​ វៀន​   ស្នងការ​នគរបាល​   លោក​វរសេនីយ៍ត្រី​ ស៊ុន​ ឃៀ​ម​ អធិការ​ ស្រុក​កោះកុង​ បាន​ដាក់​កម្លាំង​ចំនួន​ ១២​នាក់​ ចេញ​ល្បាត​ និង​ ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ចំនួន​ ០៤​នាក់​ នៅ​តាម​ផ្លូវជាតិ​លេខ​៤៨​ នៅ​វេលា​ម៉ោង​៩​ព្រឹក​គត់​ ថ្ងៃខែ​ឆ្នាំ​ដដែល​ នៅ​ចំនុច​ភូមិ​ដី​ទំនាប​ ឃុំ​ត្រពាំងរូង​ ស្រុក​កោះកុង​ ខេត្តកោះកុង​ ។​
​ជនសង្ស័យ​ទាំង​០៤​នាក់​ ទី​១.​ឈ្មោះ​ ធឿ​ន​ អ៊ី​ម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្រុក​កំនើត​ ភូមិ​កោះធំ​ ឃុំ​កោះធំ​ ស្រុក​កោះធំ​ ខេត្តកណ្តាល​  ទី​២.​ឈ្មោះ​ នី​ សំ​ណា​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្រុក​កំនើត​ ភូមិ​ព្រែក​សំរោង​ ឃុំ​ព្រែក​សំរោង​ ក្រុង​តា​ខ្មៅ​ ខេត្ត​ក​ណា្ត​ល​ ទី​៣.​ឈ្មោះ​ ហែល​ នី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្រុក​កំនើត​ ភូមិ​ព្រែក​សំរោង​ ឃុំ​ព្រែក​សំរោង​ ក្រុង​តា​ខ្មៅ​ ខេត្ត​ក​ណា្ត​ល​  និង​ទី​៤.​ឈ្មោះ​ សុខ​ ទ្រី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ស្រុក​កំនើត​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​រួម​មាន​៖​ រថយន្ត​ម៉ាក​ TICO​ (​ទី​កូ​)​ មួយ​គ្រឿង​ ពណ៌​ទឹកប៊ិច​លាយ​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A.6729​ សោរ​លេខ​៨​ ចំនួន​ ០២​ ដង្កាប់​ចំនួន​ ០១​ ទូរស័ព្ទ​ដៃ​ ចំនួន​ ០២​ នាឡិកាដៃ​ ចំនួន​ ០១​ ប្រាក់​បាត​ ចំនួន​ ២៧៤០៥០​បាត​ និង​គ្រឿងអលង្ការ​មួយ​ចំនួន​ធំ​ ។​
​បច្ចុប្បន្ន​ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​ កំពុង​បំពេញ​សំនុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្តកោះកុង​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តកោះកុង​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕


Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons