Wednesday, March 28, 2012

៣​ថ្ងៃ​ទៀត​ចូល​រោងការ ​ទៅ​ជក់​គ្រឿងញៀន​ជាមួយ​មិត្តភក្តិ​ ត្រូវ​នគរបាល​ក្រុង​សិរី​សោភ័ណ​ឃាត់ខ្លួន​



ដោយ​ ៖ វិច្ឆិកា
ថ្ងៃទី 28-03-2012 ម៉ោង 14:47:50 ​បន្ទាយ​មាន ​ជ័យ​៖​​ យុវជន​ម្នាក់​នៅ​តែ​៣​ថ្ងៃ​ទៀត​ចូល​រោងការ​បែ​ជា​លួច​ទៅ​ជក់​គ្រឿងញៀន​ជាមួយ ​មិត្តភក្តិ​២​នាក់​ទៀត​ត្រូវ​នគរបាល​ក្រុង​សិរី​សោភ័ណ​ចុះ​ល្បាត​ចាប់​ ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​ ការ​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ពុំ​ នូ​កស្រូវ​កណ្តាល​វាលស្រែ​ ក្បែរ​ស្ពាន​ទី​២​ បឹង​ឈូក​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ព្រះ​ ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរ​ស​នី​យ៍​ត្រី​ រ៉ែ​ម​ វិ​រៈ​ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​យុវជន​ទាំង​៣​នាក់​មានឈ្មោះ​ ១-​ជីវ​ ផា​ន់​ណា​ អាយុ​២០​ ឆ្នាំ​ប្រកប​មុខរបរ​មិន​ពិតប្រាកដ​,​ ២-​តាំង​ បញ្ហា​ អាយុ​១៩​ ឆ្នាំ​ មានមុខ​ របរ​មិន​ពិតប្រាកដ​ និង​ ៣-​អ៊ុ​ន​ គឹ​ម​ហុង​ អាយុ​២០​ឆ្នាំ​ ប្រកប​មុខ​តបរ​កម្មករ​ ពួក​គេ​ទាំងនេះ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ចក្រី​ ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​ ជាមួយនឹង​ការ​ ឃាត់ខ្លួន​នេះ​ដែរ​ សមត្ថកិច្ច​ ដកហូត​បាន​ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​១​គ្រាប់​និង​ម៉ូតូ​ ម៉ាក​ហុងដា​ C១២៥​ ស៊េរី​ឆ្នាំ​២០១១​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ ១E​ ៧៧៩៣​មួយ​គ្រឿង​។​
លោក​វរសេនីយ៍ត្រី​ រ៉ែ​ម​ វិ​រៈ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែមីនា​ នៅ​ពេល​សមត្ថកិច្ច​ចុះ​ល្បាត​រកមុខ​សញ្ញា​ចោរ​ ឆក់​ខ្សែ​ក​នៅ​ផ្លូវ​លេខ​២​ ខណៈ​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ចំណុច​ខាងលើ​ស្រាប់​ តែ​ឃើញ​ពួក​គេ​ទាំង​៣​នាក់​គួរ​ឲ្យ​សង្ស័យ​ ។​ បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​សួរ​ នាំ​ពួក​គេ​និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​គ្រាប់​ ហើយ​បន្ទាប់​មក​ បាន​ចាប់​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​យក​មក​សាកសួរ​បន្ត​ទៀត ​។​
លោក​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​​នៅ ​ចំពោះ​មុខ​សមត្ថកិច្ច​យុវជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ពួក​គេ​មក​ពី​ផ្ទះ ​ ជិះ​ម៉ូតូ​មក​ទិញ​ថ្នាំ​ញៀន​នៅ​ចំណុច​ស្ថានីយ៍​រថរ​ទះ​ភ្លើង​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ដើម្បី​យក​មក​ជក់​។​ ខណៈ​ ដែល​បម្រុង​និង​ជក់​ស្រាប់តែ​សមត្ថកិច្ច​មក​ចាប់​ ឃាត់ខ្លួន​តែ​ម្តង​។​

លោក​វរសេនីយ៍ត្រី​ រ៉ែ​ម​ វិ​រៈ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​ពួក​គេ​ ទាំង​៣​នាក់​ មាន​យុវជន​ម្នាក់​ឈ្មោះ​ អ៊ុ​ន​ គឹ​ម​ហុង​ (​ឈរ​នៅ​ចំ​កណ្តាល​)​ នឹង​ ចូល​រោងការ​នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ខាង​មុខ​នេះ​ថែម​ទៀត​ផង​។​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឪពុក​របស់​គេ​មក​សុំ​ធានា​កូន​គាត់​ឲ្យ​ក្រៅ​ឃុំ​ ពីព្រោះ​កូន​គាត់​ហ្នឹង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ខាង​កូនក្រមុំ​គេ​ព្រួយ​ បារ​ម្ម​ណ៍​ ប្រ​សិន​គ្មាន​មុខ​កូន​ក​ម្លោះ​ទេ​ តើ​ត្រូវ​រៀបចំ​ពិធី​មង្គលការ​របៀប​ណា​ បើ​អ្វីៗ​កក់​គេ​រួច​អស់​ និង​បាន​ហៅភ្ញៀវ​រួចរាល់​ផង​ដែរ​។​
លោក​អធិការ​នគរបាល​ក្រុង​សិរី​បាន​ បញ្ជាក់​ប្រាប់​ឪពុក​យុវជន​ ឈ្មោះ​ អ៊ុ​ន​ គឹ​ម​ហុង​ វិញ​ថា​រឿង​ទាំងនេះ​ខាង​លោក​មិន​មាន​សិទ្ធិ​សម្រេច​ឲ្យ​កូន​គាត់​នៅ​ ក្រៅ​ឃុំ​បាន​ទេ​ គឺ​មាន​តែ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ទើប​មាន​សិទ្ធិ​ សម្រេច​យ៉ាងណា​នោះ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons