ពុធ 28 មិនា 2012
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី
បន្ទាប់ពីមានការរិៈគន់យ៉ាងកងរំពង ចំពោះនីទណ្ឌភាពដ៏អាក្រក់ទៅលើមហាសេដ្ឋីជាតិរុស្សី ដែលបានរួមភេទជាមួយកុមារីកម្ពុជា ជាច្រើននាក់ អាជ្ញាកម្ពុជាបានឲ្យដឹងថា ពេលនេះខ្លួនកំពុងស្វែងរកចាប់ខ្លួនជននោះហើយ ។
លោក តាក់ វណ្ណថា ស្នងការនគរបាលក្រុងព្រះសីសហនុ បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីម្សិលមិញថា បន្ទាប់ពីទួលបានបញ្ជាឲ្យចាប់ខ្លួន ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ (Stanislav Molodyakov)កាលពីសប្ដាហ៏មុន ពេលនេះ នគរបាលកំពុងស្វែងរកចាប់ខ្លួនជននោះ ” យើងនឹងចាប់ខ្លួនគាត់ភ្លាមនៅពេលដែលយើងឃើញគាត់..” ។
ម៉ូឡូឌីយ៉ាកូវ ឬ អាឡិចសាន់ឌឺ ត្រូហ្វីម៉ូវ ( Alexander Trofimov ) ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុចាប់ខ្លួនកាលពីឆ្នាំ២០០៧ ក្រោមបទថា បានរំលោភសេពសន្ថវៈទៅលើក្មេងស្រីកម្ពុជា ១៥នាក់ ។ គេត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ កន្លះ តែមិនទាន់បំពេញទោសក្នុងពន្ធនាគារបានពាក់កណ្ដាលផង ក៏ត្រូវទទួលបានការលើកលែងទោសតាមរយៈព្រះរាជក្រឹត្យមួយកាលពីខែ ធ្នូ ចុង ឆ្នាំ២០១១ កន្លងទៅ ដែលផ្ដើមឲ្យមានការរិៈគន់យ៉ាងចម្រូងចម្រាស់ ពីបណ្ដាមជ្ឈដ្ឋានជាតិ និង អន្តរជាតិ។
ជាមួយគ្នា ម៉ូឡូឌីយ៉ាកូវ ដែលក៏ជាម្ចាស់វិនិយោគលើតំបន់កោះពស់ក្នុងក្រុងព្រះសីហនុ ដែលមានទឹកប្រាក់៥រយលានដុល្លារ ក៏ជាមុខសញ្ញានៃការតាមប្រមាញ់ចាប់ខ្លួន ដោយនគរបាលរុស្ស៊ីផងដែរ ពីបទរំលោភផ្លូវភេទតាមរបៀបព្រៃផ្សៃ ទៅលើក្មេងស្រីរុស្ស៊ី ដែលមានអាយុរង្វង់ពី ១០ឆ្នាំ ទៅ១២ ឆ្នាំ ។ ហើយកាលពីអំឡុងឆ្នាំ២០០៩ ប្រទេសរុស្ស៊ី បានទាមទារឲ្យកម្ពុជាធ្វើបត្យាប័ន បញ្ជូនជននេះទៅធ្វើកាត់ទោស ក្រោមច្បាប់របស់រុស្ស៊ី ៕
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី
បន្ទាប់ពីមានការរិៈគន់យ៉ាងកងរំពង ចំពោះនីទណ្ឌភាពដ៏អាក្រក់ទៅលើមហាសេដ្ឋីជាតិរុស្សី ដែលបានរួមភេទជាមួយកុមារីកម្ពុជា ជាច្រើននាក់ អាជ្ញាកម្ពុជាបានឲ្យដឹងថា ពេលនេះខ្លួនកំពុងស្វែងរកចាប់ខ្លួនជននោះហើយ ។

ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ ថតជាមួយកុមារីកម្ពុជា កាលពីពេលកន្លងទៅ