ដោយ ៖ ហុក លី
ថ្ងៃទី 28-03-2012 ម៉ោង 12:01:10 ខេត្តកំពត ៖ សពបុរសម្នាក់ត្រូវពលរដ្ឋប្រទះឃើញចង.កស្លាប់រហូតធុំក្លិនស្អុយ នៅក្នុងព្រៃស្តុកចម្ងាយពី២០០ទៅ ៣០០ម៉ែត្រពីភូមិ ស្ថិតនៅខាងក្រោយចំការតាញឹម វ៉ាន់ដា ភូមិស្នំ៧ ស្រុកទឹកឈូ ខេត្តកំពត ខណៈ ដែលពួកគាត់នាំគ្នាតទុយោទឹកពីលើកំពូលភ្នំចូលមកចំការរបស់ពួក គាត់ ហើយធុំក្លិនស្អុយក៏នាំគ្នាដើររក។
ហេតុការណ៍ប្រទះឃើញនេះបានកើតឡើង កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២។ ក្រោយមក ពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យ។
តាមសេចក្តីរាយការណ៍ពីកន្លែង កើតហេតុថា សពបុរសម្នាក់នេះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ សពអាចជាអ្នកចម្ងាយ មិនមែនជាអ្នកនៅក្នុង មូលដ្ឋានឡើយ ។ នៅក្បែរសពមានកញ្ចប់នំ២កញ្ចប់ និងស្រោមដៃ២គូ។
សណ្ឋានសពមានកម្ពស់១,៧០ម៉ែត្រ ពាក់អាវដៃវែង ឆ្នូតក្រហម-ស, ដៃខាងស្តាំមានពាក់ខ្សៃអំបស់ក្រហម, សៀកខោពណ៌កាគីពាក់ស្បែកជើងកីឡា ខ្មៅ-ឆ្នូត ៕

