Friday, March 23, 2012

ខឹង​ប្ដី​ពេក​លេបថ្នាំ​សម្លាប់​ខ្លួន​,​ ប្ដី​ដឹង​ថា​ប្រពន្ធ​ស្លាប់​ក៏​លេបថ្នាំ​ពុល​ដែរ​តែ​មិន​ស្លាប់​



ដោយ​ ៖ វិច្ឆិកា
ថ្ងៃទី 23-03-2012 ម៉ោង 17:43:24
​ ខេត្ដបន្ទាយមានជ័យ​ ៖​ ស្ដ្រី​ម្នាក់​បាន​ លេបថ្នាំ​សម្លាប់​ខ្លួន​ហើយ​ក៏​ដាច់ខ្យល់​ ស្លាប់​ក្នុង​មន្ទីរពេទ្យ​ចោល​កូនប្រុស​ស្រី​៥​ នាក់​ដោយសារ​តែ​ខឹង​ប្ដី​បោះ​សំបក​កង់​ គោ​យន្ដ​ត្រូវ​ចំ​មុខ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ហេតុ​ ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ ភូមិ​គោក​ក្ដួច​ ឃុំ​បន្ទាយ​នាង​ ស្រុក​ មង្គលបុរី​ ខេត្ដបន្ទាយមានជ័យ​ ។​ ចំណែក​ បុរស​ជា​ប្ដី​ពេល​ដឹង​ថា​ប្រពន្ធ​ដាច់ខ្យល់​ ស្លាប់​ក៏​លេបថ្នាំ​សម្លាប់​ខ្លួន​តាម​ប្រពន្ធ​ដែរ​ តែ​សំណាងល្អ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​ ។​
​លោក​វរសេនីយ៍ត្រី​ យ៉​ត​ សុផល​ អ​ធិ​ ការ​នគរបាល​ស្រុក​មង្គលបុរី​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ធ្វើ​អត្ដឃាត​សម្លាប់​ខ្លួន​នោះ​មាន​ ឈ្មោះ​ ធៀ​ម​ ស៊ី​ណ​យ​ អាយុ​៤០​ឆ្នាំ​ ចំណែក​ បុរស​ជា​ប្ដី​វិញ​មានឈ្មោះ​ អន​ យឿ​ន​ អាយុ​ ៤៣​ឆ្នាំ​ គ្រួសារ​នេះ​មានកូន​ ប្រុស​ស្រី​ ៥​នាក់​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ ។​​លោក​អធិការ​នគរបាល​ស្រុក​មង្គល ​ បុរី​បាន​បន្ដ​ឱ្យ​ដឹង​ថា​ បើ​តាម​សមត្ថកិច្ច​ ចុះ​ទៅ​សាកសួរ​ក្រុម​គ្រួសារ​សាច់ញាតិ​ សព​ពី​រឿងរ៉ាវ​កើតឡើង​គឺ​មុន​ដំបូង​ គេ​ ឃើញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​មានការ​ឈ្លោះ​ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​មិនដឹង​ឈ្លោះ​ពី​ បញ្ហា​អ្វី​នោះ​ទេ​ ។​ ក្រោយមក​ប្ដី​បាន​យក​ សំបក​កង់​គោ​យន្ដ​បោះ​ត្រូវ​ចំ​មុខ​ស្ដ្រី​ជា​ ប្រពន្ធ​ធ្វើ​ឱ្យ​ប្រពន្ធ​ខឹង​ខ្លាំង​ពេក​ក៏​ដើរ​ឡើង​លើ​ផ្ទះ​លួច​ទៅ​ ផឹកថ្នាំ​បំពុល​សត្វល្អិត​ម៉ាក​ ប៉ូ​អា​ដុល​។​ បន្ទាប់​មក​ដោយ​ប្ដី​សង្ស័យ​ថា​ ប្រពន្ធ​ឡើង​លើ​ផ្ទះ​ធ្វើ​អ្វី​មិន​ស្រួល​ក៏​ឡើង​ ទៅ​មើល​ស្រាប់តែ​ឃើញ​ប្រពន្ធ​ដេក​ សន្លប់​បែកពពុះមាត់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ ផ្អើល​ដល់​បងប្អូន​សាច់ញាតិ​ ហើយ​ភ្លាមៗ​ នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្ដភាព​ កម្ពុជា​-​ជប៉ុន​មង្គលបុរី​ ។​ លុះ​រំលង​បាន​ រយៈពេល​ប្រមាណ​២​ម៉ោង​ក្រោយមក​ ស្ដ្រី​រូប​នេះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​ មន្ទីរពេទ្យ​។​ ក្រោយមក​ត្រូវ​បាន​គ្រួសារ​ ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​។​
​ លោក​វរសេនីយ៍ត្រី​ យ៉​ត​ សុផល​  អធិការ​នគរបាល​ស្រុក​មង្គលបុរី​បាន​បន្ដ​  ឱ្យ​ដឹង​ទៀត​ថា​ ចំណែក​បុរស​ជា​ប្ដី​វិញ​ ពេល​ដឹង​ថា​ប្រពន្ធ​ដាច់ខ្យល់​ស្លាប់​ក៏​ទៅ​ លេបថ្នាំ​បំពុល​សត្វល្អិត​ម៉ាក​ដូច​គ្នា​ដើម្បី​ សម្លាប់​ខ្លួន​ទៅ​តាម​ប្រពន្ធ​ ។​ ប៉ុន្ដែ​នៅ​ពេល​ នោះ​ត្រូវ​គ្រួសារ​ឃើញ​ទាន់​ហើយ​ជាតិ​ ថ្នាំពុល​មិន​ទាន់​ជ្រាប​ចូល​ក្នុង​ខ្លួន​ខ្លាំង​ត្រូវ​ បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​ជប៉ុន​មង្គល​ បុរី​ រួច​ផុត​ពី​មរណា​ផង​ដែរ​ ៕



 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons