ថ្ងៃទី 17-03-2012 ម៉ោង 09:26:13
ខេត្ដបាត់ដំបង ៖ យុវជនម្នាក់ក្រោយពីជួបជុំក្រុមគ្រួសាពិគ្រោះយោបល់គ្នា ធ្វើបុណ្យជូនឪពុកម្ដាយរួចមកក៏បានសុំលុយបងប្អូន១០ម៉ឺនរៀល ដើម្បីធ្វើ សោហ៊ុយទៅប្រទេសថៃគោលបំណងរកការងារធ្វើ ។
ប៉ុន្ដែបងប្អូនមិនឱ្យតូចចិត្ដ ខ្លាំងពេកខំផឹកស្រាយកម៉ូតូជិះត្រូវម្ដាយ ស្ដីបន្ទោសទៀត ក៏ទាញខ្សែគោទៅចងក ជាប់ដើមឈើស្លាប់នៅខាងជើងផ្ទះ ចម្ងាយ៤០០ម៉ែត្រ ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ នៅចំណុចវាលស្រែខាងជើង ផ្ទះ៤០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែអណ្ដូង ឃុំ ព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្ដបាត់ដំបង ។
លោកណន វ៉ា មេប៉ុស្ដិ៍ ឃុំព្រៃត្រឡាច បានឱ្យដឹងថា យុវជនរងគ្រោះស្លាប់ឈ្មោះ ងួន ឈិន អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ ខាងលើ ។
មុនពេលកើតហេតុបងប្អូន ជនរង គ្រោះបានមកពីស្រុកឆ្ងាយដើម្បីជួបជុំ គ្នាគ្រោងធ្វើពិធីបុណ្យជូនឪពុកម្ដាយ ដើម្បីបញ្ជាក់ពីការដឹងគុណ ។ នៅព្រឹក ថ្ងៃកើតហេតុ យុវជន ងួន ឈិន បានទទូច សុំលុយបងៗចំនួន១០ម៉ឺនរៀលដើម្បីធ្វើ សោហ៊ុយទៅប្រទេសថៃរកការងារធ្វើ ប៉ុន្ដែត្រូវបងប្អូនមិនព្រម ។ លុះដល់ ម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១៥ ខែមីនា យុវជនរងគ្រោះបានទិញស្រាអំពៅខ្មៅ ផឹកអស់១ដប ។ លុះដល់ម៉ោង១១ថ្ងៃ ត្រង់ ជនរងគ្រោះបានទាញម៉ូតូយកមក ជិះតែត្រូវម្ដាយស្ដីបន្ទោសថា កូនកុំជិះ ម៉ូតូ បើស្រវឹងប្រយ័ត្នដួលខូចខាតគ្រោះ ថ្នាក់ដល់ខ្លួន ។ ការរារាំងរបស់ម្ដាយក្នុង បំណងល្អសោះ ធ្វើឱ្យ ងួន ឈិន តូចចិត្ដ ខ្លាំងក៏ទាញយកខ្សែគោ១ចង្វាយនិងបបួល ក្មេងៗ២នាក់ទៅឃ្វាលគោនៅខាងជើង ផ្ទះដូចសព្វដង ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ពេល ទៅដល់កន្លែងឃ្វាលគោ យុវជនរងគ្រោះ បានប្រើក្មេង២នាក់ដែលទៅជាមួយឱ្យ ទៅទិញបារីជក់ ។ ឆ្លៀតឱកាសនោះយុវជន រងគ្រោះបានយកខ្សែគោចងកធ្វើអត្ដឃាត ដោយគ្មានអ្នកណាដឹងឡើយ ។
លុះពេលក្មេង២នាក់ត្រឡប់មកវិញ ក៏ឃើញជនរងគ្រោះធ្វើអត្ដឃាតចងក លើដើមឈើជាមួយនឹងខ្សែគោ ក៏រត់ មកប្រាប់អ្នកភូមិតែម្ដង ។
លោកភៀន ភារម្យ អធិការរងស្រុក រុក្ខគិរីបានឱ្យដឹងថា យុវជនងួន ឈិន ពិត ជាបានចងកធ្វើអត្ដឃាតនៅលើដើម ឈើកម្ពស់ប្រហែល៣ម៉ែត្រជាមួយខ្សែ គោប្រហែល៤ម៉ែត្រ ។ នេះជារឿងតូច ចិត្ដមិនមែនជារឿងឃាតកម្ម ឬគំនុំនោះ ទេ ។ ចំណែកសាកសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ៕nokorvat

