ថ្ងៃទី 16 មីនា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: សកម្មជនសិទ្ធិមនុស្ស បានជំរុញជាថ្មីទៀត ទៅកាន់តុលាការខេត្តស្វាយរៀង ឲ្យចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នាំទៅឃុំខ្លួន និងកាត់ទោសតាមច្បាប់ ដោយមិនត្រូវលើកលែងឡើយ។ ជាការលើកឡើង ក្រោយពីព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង បានសម្រេចមិនចោទប្រកាន់ និងមិនឃុំខ្លួនលោក ឈូក បណ្ឌិត នៅពេលជនជាប់ចោទរូបនេះ បានចូលបំភ្លឺតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងថា “ការឲ្យលោកឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិត បានត្រឡប់មកវិញ ដោយគ្មានការចោទប្រកាន់ជាផ្លូវការ ដើម្បីបញ្ជូនរឿងទៅចៅក្រមស៊ើបអង្កេត នេះជារឿងមួយ ដែលហាក់បីដូចជាមានសំពាធអ្វីម្យ៉ាង ដែលធ្វើឲ្យតុលាការ មិនហ៊ានធ្វើការចោទប្រកាន់ ឬក៏ហ៊ានឃុំខ្លួនទៅលើជនដៃដល់រូបនេះ”។
សកម្មជនសិទ្ធិមនុស្ស លោក អំ សំអាត បានបន្ថែមថា “តុលាការមានលេសថា ដោយសារតែលោកឈូកបណ្ឌិត ទៅសម្របសម្រួល ហើយមិនមានចេតនាក្នុងការបាញ់ ដែលនេះសុទ្ធតែជាលេសទេ។ អ្វីជាការសោកស្តាយទៅទៀត យើងឃើញថា ជនដែលប្រព្រឹត្តបទល្មើសបាញ់ឲ្យកម្មកររបួស ៣ នាក់ បែរជាតុលាការមិនបានឃុំខ្លួន ហើយបង្វែររឿងទៅធ្វើការចោទប្រកាន់ទៅលើការតវ៉ារបស់កម្មករ ក៏ដូចជាការខូចខាតរោងចក្រទៅវិញ។ តែរឿងពីរនេះ វាខុសគ្នា”។
លោក អំ សំអាត បានគូសបញ្ជាក់ថា “ក្នុងនាមជាថ្នាក់ដឹកនាំ ប្រើអំពើឃោរឃៅ ដែលបាញ់ប្រហារទៅលើក្រុមកម្មករ។ បើយើងគិតទៅ នេះជាបទប៉ុនប៉ុងមនុស្សឃាត ព្រោះបាញ់សុទ្ធតែលើដើមទ្រូង ហើយត្រូវមួយកំណាត់ខ្លួនឡើងលើ។ ដូច្នេះនេះជាបទឧក្រិដ្ឋ ដែលប្រព័ន្ធយុត្តិធម៌ ត្រូវតែចាត់វិធានការ ដើម្បីផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ដើម្បីបំបាត់នូវនីរទណ្ឌភាព ( ភាពរួចទោស ) នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់យុត្តិធម៌ទៅដល់ជនរងគ្រោះ ពីព្រោះរឿងនេះ ដាច់ដោយពីគ្នា។ គេមិនអាចបង្វែររឿងនេះ ទៅរឿងនោះ ដោយចេតនាមិនចង់ឃុំខ្លួនទៅលើចន ដែលបានប្រព្រឹត្តបទល្មើសទេ”។
ជាមួយនឹងការលើកឡើងដូច្នេះ សកម្មជនសិទ្ធិមនុស្ស លោក អំ សំអាត ក៏បានគូសបញ្ជាក់ថា “បើរឿងដទៃទៀត យើងឃើញថា សូម្បីតែរឿងដីធ្លី ដែលត្រូវក្រុមហ៊ុនប្តឹងចោទប្រកាន់ គឺពេលដែលតុលាការកោះហៅប្រជាពលរដ្ឋទៅ គឺមានប្រជាពលរដ្ឋមួយចំនួន ត្រូវបានព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ ហើយឃុំខ្លួនទៀត។ នេះគ្រាន់តែបទមជ្ឈឹមផង”។
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានចូលទៅកាន់តុលាការ ដើម្បីឆ្លើយបំភ្លឺស្ងាត់ៗ កាលពីព្រឹកថ្ងៃទី១៥មីនា ឆ្នាំ២០១២ គឺមុនកាលកំណត់មួយថ្ងៃ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារលើស្ត្រីកម្មកររោងចក្រកាត់ដេរឲ្យ របួសធ្ងន់ ៣ នាក់ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ តាមដីកា តុលាការខេត្តស្វាយរៀង បានតម្រូវឲ្យលោក ឈូក បណ្ឌិត ចូលបំភ្លឺនៅថ្ងៃទី១៦មីនា ឆ្នាំ២០១២។
នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង ដែលបានសួរដេញដោលដោយផ្ទាល់ជាមួយលោកឈូកបណ្ឌិត បានមានប្រសាសន៍ថា “ខ្ញុំធ្វើការសាកសួររួចហើយ។ ខ្ញុំនឹងធ្វើការសាកសួរលើបណ្តាជនផ្សេងទៀត ដូចជាជនរងគ្រោះ និងសាក្សី ហើយបានខ្ញុំចាត់ការតាមនីតិវិធីបន្តទៅទៀត។ អីចឹងមិនទាន់មានការឃុំខ្លួន ឬបញ្ជូនរឿងទៅចៅក្រមនៅឡើយទេ។ ចំពោះហេតុផលថា យ៉ាងម៉េចនោះ គឺខ្ញុំមិនបញ្ជាក់ជូនទេ ហើយពាក់ព័ន្ធថា គាត់ ( លោក ឈូក បណ្ឌិត ) ឆ្លើយយ៉ាងម៉េច? នេះជាការសម្ងាត់ក្នុងការស៊ើបអង្កេត ក៏ខ្ញុំមិនបញ្ជាក់ជូនដែរ”។
យ៉ាងណាក៏ដោយ ក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១៥មីនាម្សិលមិញ អង្គការសង្គមស៊ីវិលចំនួន ៣២ នៅកម្ពជា បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋាភិបាល អនុវត្តច្បាប់ ដោយចាប់ខ្លួនអតីតអភិបាលក្រុងបាវិត យកមកផ្តន្ទាទោស ដើម្បីជាគំរូនៃការអនុវត្តនីតិរដ្ឋ។
កាលពីដើមសប្តាហ៍នេះ ក្រុមអ្នកបញ្ជាទិញ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង បានជំរុញឲ្យអាជ្ញាធរកម្ពុជា ចាប់ខ្លួនអតីតអភិបាលក្រុងបាវិត ដែលជាប់ចោទក្នុងរឿងបាញ់ស្ត្រីកម្មកររោងចក្រកាត់ដេរ យកទៅផ្តន្ទាទោសផងដែរ។
តាមរូបភាពដែលកាសែតក្នុងស្រុកបានចុះផ្សាយ គេឃើញខ្មាន់កាំភ្លើងម្នាក់ដែលគេស្គាល់ថា គឺលោកឈូក បណ្ឌិត អភិបាលក្រុងបាវិត ត្រូវបានកងកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថហែហមការពារនៅពេលរត់គេខ្លួនចេញពីកន្លែងកើតហេតុ ក្រោយពេលបាញ់ស្ត្រីកម្មករឲ្យរបួសធ្ងន់រួចមក។
មួយសប្តាហ៍ ក្រោយមក ទើបលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត គឺជាជនសង្ស័យតែម្នាក់គត់ ដែលបានដកកាំភ្លើងខ្លីបាញ់លើស្ត្រីកម្មករកាត់ដេរឲ្យរបួសធ្ងន់ ក្នុងព្រឹត្តិការណ៍តវ៉ានៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅទីក្រុងបាវិត។ ក៏ប៉ុន្តែទោះបីសំណុំរឿងបញ្ជូនទៅកាន់តុលាការ តែមិនមានការចាប់ខ្លួនលោក ឈូក បណ្ឌិត ឡើយ។
រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២ ទើបមានការផ្លាស់ប្តូរតំណែងលោក ឈូក បណ្ឌិត ចេញពីអភិបាលក្រុងបាវិត ហើយផ្ទេរលោក ឈូក បណ្ឌិត មកធ្វើការនៅសាលាខេត្តស្វាយរៀង៕
ដោយ: សុខ ភក្តី
CEN

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាប់ចោទក្នុងរឿងបាញ់ស្ត្រីកម្មកររោងចក្រកាត់ដេរឲ្យរបួសធ្ងន់ ៣នាក់