Monday, March 19, 2012

បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ខេត្តបន្ទាយមា



ដោយ​ ៖ វិច្ឆិកា
ថ្ងៃទី 19-03-2012 ម៉ោង 09:07:11 ខេត្តបន្ទាយមានជ័យ ​៖​ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ប្រចាំ​ទិស​ខេត្តបន្ទាយមានជ័យ​ បាន​សហការ​ ជាមួយ​កម្លាំង​នគរបាល​ ក្រុង​ប៉ោយ​ប៉ែ​ត និងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ ញៀន​យ៉ាង​សកម្ម​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​១​នាក់​និង​វត្ថុ​តាង​ គ្រឿងញៀន​១​ថង់​ធំ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​ ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​មិ​នា​ ឆ្នាំ​២០១២​ នៅ​បន្ទប់​ ជួល​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ក្រុង​ប៉ោយ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​
លោក​វរសេនីយ៍ទោ​ សឿង​  ណុ​ល​ ប្រធាន​ក្រុម​កា​ងារ​ប្រចាំ​ទិស​ខេត្តបន្ទាយមានជ័យ​ បាន​ ឲ្យ​ដឹង​ថាៈ​ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នេះ​ ឈ្មោះ​ សឿ​ន​ ណេ​ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ ជាមួយ​និង​ការ​ចុះ​បង្ក្រាប​នេះ​ កម្លាំង​សមត្ថកិច្ច​ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​(ICE​ ទឹកកក​)​ ស្រោប​ថង់​ពណ៌​ខ្មៅ​ ច្រក​ក្នុង​ថង់​ពណ៌់​ស​ តាម​ការ​ថ្លឹង​មាន​ទម្ងន់​៤៧៣,៥​ក្រាម​ ៕
​    ​


Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons