ក្រសួងការបរទេសរបស់កម្ពុជា បានឲ្យដឹងនៅថ្ងៃ ចន្ទ ទី ១៩ មិនា នេះថា ខ្លួនបានត្រៀមរួចហើយ នូវមេធាវីចំនួន ២នាក់ សម្រាប់ជួយតាមផ្លូវច្បាប់ដល់ ពលរដ្ឋរបស់ខ្លួន ៣៨ នាក់ ដែលថៃបានចាប់ ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់ក្រុមអ្នកកាសែត ឯទីស្ដីការក្រសួងការបរទេសថា ពលរដ្ឋខ្មែរទាំងនោះត្រូវបានអាជ្ញាធរថៃ ចោទពីបទឆ្លង ចូលប្រទេសគេខុសច្បាប់ និង លួចអានុផល ព្រៃឈើ , ប៉ុន្តែ ” យើងបានត្រៀមមេធាវី២នាក់ សម្រាប់ជួយពួកគេហើយ..” ។
យោងតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ថៃ កាលពីថ្ងៃចន្ទដើមសប្ដាហ៏កន្លងទៅថា ទាហាននិងមន្ត្រី ឧទ្យានជាតិ ក្នុង ខេត្ត ស៊ីសាកេត បានចាប់ប្រជាពលរដ្ឋខ្មែរ ៣៨នាក់ ខណៈដែលពួកគេ បានឆ្លងដែន ចូលទៅកាន់តំបន់ឧទ្យាននោះ ៕


