ដោយ ៖ យ៉ាត& ស.សម
ថ្ងៃទី 10-03-2012 ម៉ោង 18:07:20 ភ្នំពេញ៖ នគរបាលខណ្ឌ៧មករា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២បានចាប់ខ្លួនជនសង្ស័យករណីប្លន់ប្រដាប់អាវុធ៦នាក់ ម៉ូតូ៣គ្រឿង និងកាំភ្លើង១ដើមនាំមក អធិការដ្ឋាននគរបាលខណ្ឌ៧មករ ហើយបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ការចាប់ខ្លួនជនទាំងនាក់នេះធ្វើឡើងនៅម្តុំរោងចក្រសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម៉ូតូទាំង៣គ្រឿងមានម៉ាក វីវ៉ា១គ្រឿង, ហុងដាសង់ សេ១២៥មួយគ្រឿង និង វីវ៉ា១ គ្រឿង រួមទាំងកាំភ្លើង១ដើមផងដែរ ៕Nokorwat

