Saturday, March 10, 2012

ត្រី​ក្រពើ​ជាប់​សំណាញ់​អ្នកនេសាទ​​មន្ដ្រី​ជលផល​ហាម​លែង​ចូល​ទឹក​វិញ​



ដោយ​ ៖ គឹម សុខជា
ថ្ងៃទី 10-03-2012 ម៉ោង 16:32:07
​ ខេត្ដបាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​បង់​ សំណាញ់​តាម​ប្រឡាយ​ បឹង​ បាន​បង់​ជាប់​ ត្រី​ក្រពើ​១​ក្បាល​កាលពីដើម​ខែមីនា​ ឆ្នាំ​២០១២​ នៅ​ចំណុច​បឹង​កំពង់ទូក​ ភូមិ​ ក្បាល​ខ្មោច​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ដ​ បាត់ដំបង​ ។​ ចំណែក​មន្ដ្រី​ជលផល​បាន​ ហាម​មិន​ឱ្យ​ព្រ​លែង​ត្រី​ក្រពើ​ចូល​ទៅ​បឹង​ ទន្លេ​ ប្រឡាយ​វិញ​ឡើយ​ កាលពី​ព្រឹក​ថ្ងៃ​ ទី​១០​ខែមីនា​ឆ្នាំ​២០១២​ម្សិលមិញ​នេះ​ ។​
​លោក​ ហួ​ន​ ហឿ​ម​ អាយុ​៤២​ឆ្នាំ​ រស់​ នៅ​ភូមិ​ ឃុំ​ខាងលើ​បានឱ្យ​អ្នក​សារព័ត៌​ មាន​ដឹង​ថា​ កាលពីដើម​ខែមីនា​ឆ្នាំ​២០១២​ គាត់​បាន​ទៅ​បង់សំណាញ់​នៅ​បឹង​កំពង់​ ទូក​ ក្នុងភូមិ​ ឃុំ​ខាងលើ​ បាន​បង់​ជាប់​ ត្រី​ក្រពើ​១​ក្បាល​ ។​ ចំណែក​ត្រី​នោះ​មាន​ រូបរាង​ចម្លែក​យ៉ាង​ខ្លាំង​ ដោយសារ​ប្រជា​ ពលរដ្ឋ​មិនសូវ​ស្គាល់​ ដូច្នេះ​រូប​គាត់​ក៏​ បាន​ប្រគល់​ទៅ​ឱ្យឈ្មោះ​ បូ​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ណាត់​ ម៉ា​ប់​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នកយាម​បឹង​ឱ្យ​ លោក​ ប៉ុ​ល​ ស៊ីនួន​ កាលពី​ថ្ងៃ​ទី​៥​ខែមីនា​  ឆ្នាំ​២០១២​ ។​
​នៅ​ថ្ងៃ​ទី​៦​ខែមីនា​ឆ្នាំ​២០១២​ ឈ្មោះ​ បូ​ ធឿ​ន​ និង​ប្រពន្ធ​បាន​យក​ត្រី​ក្រពើ​១​ ក្បាល​នោះ​ទៅ​ឱ្យ​មន្ដ្រី​ជលផល​និង​ដើម្បី​ ចង់​ដឹង​ពី​ឈ្មោះ​របស់​ត្រី​នេះ​ផង​ ។​ ក្រោយ​ ពី​ប្រគល់​ត្រី​ឱ្យ​មន្ដ្រី​ជលផល​សង្កាត់​អូរ​តា​គី​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ក៏​ទៅ​សុំ​យក​ត្រី​នោះ​ ត្រឡប់​មក​វិញ​ ដាក់​កែវ​ចិញ្ចឹម​ទុក​មើល​។​
​លោក​ ម៉េ​ង​ សុ​ថៃ​ នាយ​សង្កាត់​រដ្ឋ​ បាល​ជលផល​អូរ​តា​គី​បានឱ្យ​ដឹង​ថា​ ត្រី​១​ ក្បាល​ដែល​ប្រជាពលរដ្ឋ​បង់​បាន​ ហើយ​ យក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជលផល​ គឺ​ឈ្មោះ​ ត្រី​ក្រពើ​ ។​ ត្រី​ក្រពើ​នេះ​ត្រូវ​បាន​ម្ចាស់​មក​ សុំ​យក​ទៅ​ចិញ្ចឹម​ដាក់​កែវ​ទុក​មើល​ ។​
​លោក​ ម៉េ​ង​ សុ​ថៃ​ បាន​បញ្ជាក់​ថា​ ត្រី​ក្រពើ​ជា​ត្រី​កាច​សាហាវ​ ហើយ​ត្រី​ នេះ​ច្រើន​មាននៅ​តាម​ដង​ទន្លេមេគង្គ​ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ចាប់​ បាន​ សូមកុំ​ព្រ​លែង​វា​ចូល​ទឹក​វិញ​ ខ្លាច​ វា​ស៊ី​ត្រី​ផ្សេងៗ​ ឬ​ខាំ​មនុស្ស​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons