Thursday, March 8, 2012

អ្នកកាសែតព្រលឹងជាតិម្នាក់ស្លាប់ដោយសារជិះម៉ូតូទៅបុកពុំនូកដី

Highslide JSថ្ងៃទី 08-03-2012 ម៉ោង 12:38:24

​ប៉ោយ​ប៉ែ​ត ​៖​ ភ្នាក់ងារយកព័ត៌មានឲ្យកាសែត​ព្រលឹង​ជាតិម្នាក់​ បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ បុក​ពំនូកដី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​ ពី​បន្ទាយ​មាន​ជ័យ​ឆ្ពោះទៅ​ម៉ា​ឡៃ​ ត្រង់​ចំណុច​ ស្ពាន​ទី​៤​ ភូមិ​កូប​ធំ​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​ បន្ទាយ​មាន​ជ័យ​ ។​

អ្នកកាសែតដែលទទួលមរណៈភាព មានឈ្មោះ​អ៊ា​ន​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​ ប្រហែល​៥២​ឆ្នាំ​ មុខរបរ​យកព័ត៌មានកាសែត​ព្រលឹង​ជាតិ​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ ភូមិ​សូ​រិ​យា​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​។​
 មូលហេតុដែលបណ្ដាលឲ្យស្លាប់ដោយសារតែគាត់ជិះ ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ ពី​ត្បូង​មក​ជើង​ ពី​ម៉ា​ឡៃ​ មក​កូន​ដំរី​ដោយសារ​តែ​ ផ្លូវ​មាន​សភាព​ហុយ​ រួម​ជាមួយ​និង​ ភាព​ងងឹត​និង​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​ មើល​មិនឃើញ​ពំនូកដី​ ដែល​ក្រុមហ៊ុន​ចិន​ បាន​ចាក់​ សម្រាប់​ធ្វើ​ថ្នល់​ ក៏​បាន​បុក​ពេញទំហឹង​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បាក់​ក​ស្លាប់​មួយ​រំពេច​៕


Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons