(ដោយៈknewdailyថ្ងៃទី 08-03-2012 ) ក្រុងប៉ោយ ប៉ែត ៖ ពលករចំនួន ១៣នាក់ដែលមកពីខេត្ដកោះកុង និងខេត្ដ កំពង់ស្ពឺ ហើយមានបំណងឆ្លងដែនខុស ច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតឃាត់ខ្លួន ខណៈពួកគេចុះពី រថយន្ដក្រុង នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ នៅ វេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ ។
មន្ដ្រីកងរាជអាវុធហត្ថក្រុងប៉ោយ ប៉ែត បានឱ្យដឹងថា ពលករដែលបានឃាត់ខ្លួន មុនពេលចាក់ចេញមករកការងារធ្វើ នៅក្នុងប្រទេសថៃដោយខុសច្បាប់នោះ ពួកគេមកពីខេត្ដ២ គឺខេត្ដកោះកុង និង ខេត្ដកំពង់ស្ពឺ ។
ស្ដ្រីម្នាក់ឈ្មោះ សឿន សុខុម អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងអំពិល ឃុំឈើគូស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានប្រាប់ អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៨ មីនា ឱ្យដឹងថា ពួកគេទាំងអស់បានមក ពីខេត្ដ២ផ្សេងគ្នា ហើយមានគោល បំណងទៅរកការងារធ្វើនៅក្នុងប្រទេស ថៃ តាមរយៈមេខ្យល់ តែពុំស្គាល់ថា មេ ខ្យល់នោះឈ្មោះអ្វីទេ គឺពួកគេបានទំនាក់ ទំនងតែតាមទូរស័ព្ទតែប៉ុណ្ណោះ ។
ស្ដ្រី រូបនេះបានបន្ដទៀតថា មេខ្យល់ដែល សន្យាថា រកការងារឱ្យធ្វើនៅប្រទេសថៃ នោះមានដូចជា ការទទួលឱ្យធ្វើជាកម្មករ ជាជ័រកៅស៊ូ ដកដំឡូងមី និងចាំចម្ការ ឱ្យគេជាដើម តែមិនទាន់បានជួបមេខ្យល់ នោះផងក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់តែម្ដង ។
ពលករផ្សេងទៀយបាននិយាយថាដំណើររបស់ពួកគេដូចតែគ្នាទេគឺគោលបំណងនាំគ្នាទៅធ្វោះការ
នៅឯស្រុកថៃដើម្បីបានលុយកាក់យកមកផ្គត់ជីវភាព ម៉្យាងទៀតការងារក្នុងស្រុកខ្មែរពុំសូវមានផង
ហើយតំលៃការងារក៏បានប្រាក់តិចជាងស្រុកថៃដែរ។
ចំណែកមេខ្យល់ពួកគេមិនព្រមប្រាប់ឈ្មោះទេ តែតាមការពិតប្រហែលជាសមត្ថកិច្ចហាមប្រាប់អ្នក
កាសែត ព្រោះតាមធម្មតាមេខ្យល់ហៅមកគឺមានខ្សែរយៈនិងលេខទូរស័ព្ទ ៕