Monday, March 19, 2012

តារា​បង្ហាញ​ម៉ូ​ដ​អា​ល្លឺ​ម៉​ង់​ស្លៀក​រ៉ូ​ប​ ​សំណាញ់​បង្ហាញ​រាង​កាយ​៩៩​ភាគរយ​



ដោយ​ ៖ សាធី
ថ្ងៃទី 19-03-2012 ម៉ោង 15:38:17 ​តារា​ បង្ហាញ​ម៉ូ​ដ​ដ៏​ល្បីល្បាញ​ជនជាតិ​ អា​ល្លឺ​ម៉​ង់​ នាង​ Micaela​ Schaefer​ បង្ហាញ​ *​រ៉ូ​ប​សម័យ​ថ្មី​ ដែល​បង្ហាញ​រាង​កាយ​រហូត​ ដល់​៩៩​ភាគរយ​ ធ្វើ​ឱ្យ​ប្រិ​យ​មិត្ដ​ជា​ច្រើន​ មានការ​ភ្ញា​ល់​ផ្អើល​យ៉ាង​ខ្លាំង​ ។​
​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​ ផ្សព្វផ្សាយ​ខ្សែ​ ភាពយន្ដ​ថ្មី​ក្នុង​ទីក្រុង​មុ​យ​និក​ ប្រទេស​ អា​ល្លឺ​ម៉​ង់​ តារា​បង្ហាញ​ម៉ូ​ដ​*​ Micaela​ Schaefer​ បាន​ធ្វើ​ឱ្យ​ប្រិ​យ​មិត្ដ​ភ្ញា​ល់​ផ្អើល​ យ៉ាង​ខ្លាំង​ដោយ​ម៉ូ​ដ​សម្លៀក​បំពាក់​សម័យ​ ថ្មី​ធ្វើ​ឡើង​ពី​សំណាញ់​ ដែល​បង្ហាញ​រូប​ រាង​កាយ​ស្ទើរតែ​ទាំង​អស់នោះ​ ។​
​ពេល​ដំបូង​នាង​ Micaela​ Schaefer​ នៅ​មាន​ផ្ទាំង​កំណាត់​២​ផ្ទាំង​តូច​បិទ​ត្រង់​ ចំណុច​សំខាន់​ទាំង​២​ខាងលើ​ ប៉ុន្ដែ​ក្រោយ​ មក​ នាង​ក៏​បាន​ធ្វើ​ឱ្យ​ប្រិ​យ​មិត្ដ​ភ្ញា​ល់​ផ្អើល​ យ៉ាង​ខ្លាំង​ ដោយ​ដោះ​ផ្ទាំង​កំណាត់​តូច​ ទាំង​២​នោះ​ចេញ​ទៀត​ ទុក​ឱ្យ​ដើមទ្រូង​ នៅ​ទទេ​ស្អាត​ខាងក្រៅ​ គ្មាន​អ្វី​បិទ​បាំង​ នោះ​ឡើយ​ ។​

​ប្រិ​យ​មិត្ដ​ដែល​មាន​វត្ដ​មាននៅ​ ទីនោះ​ បានឱ្យ​ដឹង​ថា​ លោក​ពិតជា​ភ្ញាក់ផ្អើល​ យ៉ាង​ខ្លាំង​ ពេល​ឃើញ​នាង​ Micaela​ Schaefer​ ស្លៀកពាក់​មិន​ខុស​អ្វី​ពី​អាក្រាត​ កាយ​នោះ​ ។​ នៅ​ក្នុង​រោង​ភាពយន្ដ​មាន​ ទាំង​មនុស្ស​ចាស់​ និង​កុមារ​ជា​ច្រើន​ ប៉ុន្ដែ​នាង​មិន​បាន​ផ្លាស់​សម្លៀក​បំពាក់​ នោះ​ឡើយ​ ធ្វើ​ឱ្យ​ប្រិ​យ​មិត្ដ​រិះគន់​យ៉ាង​ ខ្លាំង​ផង​ដែរ​ ។​
​នាង​ Micaela​ Schaefer​ ជាតា​រា​ បង្ហាញ​ម៉ូ​ដ​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់​ កើត​នៅ​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​១៩៨៣​ ។​ នាង​ធ្លាប់​ ចូលរួម​ប្រឡង​បវរកញ្ញា​ផែនដី​នៅ​ឆ្នាំ​ ២០០៤​ និង​ចូលរួម​កម្មវិធី​ផ្សេងៗ​ជា​ ច្រើន​ទៀត​ ប៉ុន្ដែ​នាង​មិន​ដែល​ទទួល​បាន​ ជោគជ័យ​នោះ​ឡើយ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons