Monday, March 19, 2012

​រថយន្ដ​ដឹក​ទំនិញ​ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវជាតិ​ និង​​ស្ពាន​ឯ​ក្រុម​ជញ្ជីង​ខេត្ដកណ្ដាល​សប្បាយ​កើប​លុយ​



ដោយ​ ៖ ហេង សូរិយា
ថ្ងៃទី 19-03-2012 ម៉ោង 16:28:54 ​ ខេត្ដកណ្ដាល​ ៖​ ក្រុម​ឡាន​ដឹក​ទំនិញ​ រាប់​សិប​គ្រឿង​ផ្ទុក​លើស​ទម្ងន់​ធ្វើ​ចរាចរ​បើក​ជា​រៀងរាល់ថ្ងៃ​នាំ​ឱ្យ​ ខូចខាត​ស្ពាន​ និង​ផ្លូវជាតិ​លេខ​២១B​ ,​ លេខ​៥​ដែល​ រាជរដ្ឋាភិបាល​ខំប្រឹង​ស្ថាបនា​តែ​បែរ​ ជា​ក្រុម​ជញ្ជីង​តាម​បណ្ដោយ​ផ្លូវ​នោះ​ បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ដោយ​ សេរី​ឱ្យ​តែ​បង់ប្រាក់​ដល់​ពួក​កាន់​ជញ្ជីង​ ដែល​ពុំ​បាន​ថ្លឹង​ត្រឹមត្រូវ​ គឺ​គ្រាន់តែ​ដាក់​ ប៉ុស្ដិ៍​ប្រៀប​ដូច​ជា​កុងត្រូលជជុះ​ស្របច្បាប់​ នោះ​ទៅ​វិញ​។​
​ប្រភព​ពី​ឈ្មួញ​ប្រកប​របរ​ដឹក​ទំនិញ​ បាន​ប្រាប់​នគរវត្ដ​ថា​ គាត់​ដឹក​ទំនិញ​ រាល់ថ្ងៃ​ទាល់តែ​ផ្ទុកទំនិញ​ឱ្យ​លើស​ទើប​ អាច​រក​ប្រាក់​ចិញ្ចឹម​ឆ្នាំង​បាន​ពីព្រោះ​ ពេល​ដែល​គាត់​ដាក់​ទំនិញ​ល្មម​តាម​ការ​ កំណត់​ គឺ​មិន​បាន​ចំណេញ​ទេ​មាន​តែ​ការ​ ខាតបង់​ដោយសារ​តែ​ក្រុម​ជញ្ជីង​ដែល​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ ស្រុក​ពញាឮ​ និង​ក្រុម​ជញ្ជីង​នៅ​ក្នុង​ឃុំ​ រកា​ខ្ពស់​ស្រុក​ស្អាង​ ដែល​គាត់​ដឹង​ថា​ អ្នកគ្រប់គ្រង​ជញ្ជីង​ទាំង​២​កន្លែង​ខាងលើ​មានឈ្មោះ​ ជួរ​ ឈុ​ន​ឡេ​ង​ អនុប្រធាន​ មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​និង​ម្នាក់​ ទៀត​ឈ្មោះ​ ខាន់​ សុខា​ ហៅ​ទ្រី​ ជា​អ្នក​ បញ្ជា​ឱ្យ​មន្ដ្រី​ប្រចាំការ​នៅ​ទីនោះ​ចាំ​យក​លុយ​ពី​ឡាន​ដឹក​ទំនិញ​ក្នុង​ មួយ​រថយន្ដ​ ចាប់ពី​១០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ ហើយ​ក្នុង​មួយ​ថ្ងៃៗ​ឡាន​ដឹក​ទំនិញ​តាម​ បណ្ដោយ​ផ្លូវ​ទាំង​២​ខាងលើ​មិន​តិច​ជាង​មួយ​រយ​គ្រឿង​ឡើយ​។​
​ប្រភព​ខាងលើ​បាន​បន្ដ​ថា​ នៅ​ពេល​ ដែល​ពួក​គាត់​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ ប៉ុស្ដិ៍​ជញ្ជីង​ទាំង​២​ខាងលើ​នោះ​ គឺ​ក្រុម​ មន្ដ្រី​ដែល​ឈរជើង​ប្រចាំ​ទីនោះ​បាន​ធ្វើ​ ការ​ចោទ​អ្នក​ដឹក​ទំនិញ​ថា​ ផ្ទុក​លើស​ ទម្ងន់​ ហើយ​ក្រុម​មន្ដ្រី​ទាំងនោះ​បាន​ ប្រើ​វិធី​ផាកពិន័យ​យ៉ាង​ចាស់ដៃ​បើ​ម្ចាស់​ ឡាន​មិន​ព្រម​បង់​តាម​ការ​ទាមទារ​នោះ​ ទេ​ប្រាកដជា​មិន​បាន​ដឹក​ទំនិញ​យក​ទៅ​ លក់​ស្រួលៗ​ឡើយ​ ឬ​ក៏​បង្ខំ​ឱ្យ​ម្ចាស់​រើ​ ទម្លាក់​ទំនិញ​ចេញពី​ឡាន​ខ្លះ​ចេញ​ ទើប​ អាច​ទៅ​មុខ​បាន​។​ ដូច្នេះ​បើ​មិន​បង់​ លុយ​ច្រើ​ទេ​ក្រុម​អ្នក​ដឹក​ទំនិញ​ច្បាស់​ជា​ ដេក​ហាលខ្យល់​ហាលភ្លៀង​ជាក់​ជា​មិន​ ខាន​ឡើយ​។​
​ក្រុម​ឈ្មួញ​បាន​បន្ដ​ទៀត​ថា​ ពួក​គាត់​ មានការ​ងឿងឆ្ងល់​ថា​ ចៅហ្វាយខេត្ដ​ កណ្ដាល​បង្កើត​ក្រុម​ជញ្ជីង​ចម្រុះ​បែរជា​មាន​តែ​ឈ្មោះ​តែ​អត់​មាន​ជញ្ជីង​ ថ្លឹង​ ទម្ងន់​ឱ្យ​បាន​ត្រឹមត្រូវ​ គឺ​គេ​ប៉ាន់ស្មាន​ ទម្ងន់​តាមតែ​ចិត្ដ​នឹកឃើញ​ ប៉ុណ្ណោះ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​មន្ដ្រី​ដែល​ឈរជើង​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ជួរ​ ឈុ​ន​ឡេ​ង​ និង​លោក​ ខាន់​ សុខា​ ហៅ​ទ្រី​ សប្បាយ​ និង​កើប​លុយ​យក​ធ្វើ​មាន​ធ្វើ​បាន​តែ​២​ នាក់​។​ ចំណែកឯ​ប្រាក់​ចំណូល​ចូល​ខេត្ដ​ គឺ​ចូល​បាន​តែ​បន្ដិច​ប​ន្ទួ​ច​តាមតែ​អ្នក​ ទាំង​ពីរ​ខាងលើ​ប្រគល់​ឱ្យ​។​
​មន្ដ្រីរាជការ​នៅ​ក្នុង​ខេត្ដកណ្ដាល​ មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​ក្រុម​ជញ្ជីង​ដែល​ មាន​តែ​ឈ្មោះ​អត់​មាន​ជញ្ជីង​ដាក់​ប៉ុស្ដិ៍​ យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​មិន​គ្រប់​ ចំណុះ​ក៏​ត្រូវ​តែ​បង់លុយ​ឱ្យ​ក្រុម​ជញ្ជីង​ ដែល​ប្រចាំការ​ទាំងថ្ងៃទាំងយប់​នោះ​ តែ​ វា​ហាក់បីដូចជា​ក្រុម​ជញ្ជីង​ទាំង​ពីរ​កន្លែង​ ដែល​មាន​ទីតាំង​ឈរជើង​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ ក្នុងស្រុក​ពញាឮ​និង​ផ្លូវជាតិ​ លេខ​២១B​ ក្នុងស្រុក​ស្អាង​ គឺ​ដូច​ជា​ជា​ ប៉ុស្ដិ៍​កុងត្រូលជជុះ​មួយ​អ​ញ្ចឹ​ង​ដែរ​។​
​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្អាង​ដែល​ បាន​ស្គាល់ឈ្មោះ​ខាន់​ សុខា​ ហៅ​ទ្រី​ បាន​ លើក​ឡើង​ថា​ ចាប់តាំងពី​លោក​ទ្រី​ក្ដោប​ ក្ដាប់​ក្រុម​ជញ្ជីង​នោះ​មិន​បាន​ប៉ុន្មាន​ ឆ្នាំ​ផង​ស្រាប់តែ​ពួក​គាត់​ឃើញ​ថា​លោក​ ទ្រី​ផ្លាស់​ប្ដូរ​ជីវភាព​យ៉ាង​រហ័ស​និង​ធូរធា​ ខ្លាំង​ណាស់​ហើយ​មាន​ច​រិ​ក​ក្រអឺតក្រទម​ មក​លើ​ប្រជាជន​ ជា​ពិសេស​ បើ​ក្រុម​ ឈ្មួញ​ដែល​ដឹក​ទំនិញ​មិន​ព្រម​បង់លុយ​ តាម​ការ​ទាមទារ​នោះ​ទេ​ប្រាកដជា​លោក​ទ្រី​ នឹង​ដក​កាំភ្លើង​ពី​ចង្កេះ​ភ្ជង់​ក្បាល​ជា​មិន​ខាន​។​
​ប្រជាពលរដ្ឋ​ក៏​ចូ​ជា​ក្រុម​ឈ្មួញ​ បាន​ សំណូមពរ​ដល់​លោក​អភិបាលខេត្ដ​កណ្ដាល​ មេត្ដា​តាមដាន​មន្ដ្រី​ខិលខូច​ទាំង​ពីរ​នាក់​ ខាងលើ​នោះ​ទេ​ពួក​គាត់​នឹង​ដាក់​ពាក្យ​ បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ ដើម្បី​ជួយ​មាន​វិធានការ​ជា​ប្រយោជន៍​ ការពារ​មិន​ឱ្យ​ខូចខាត​ដល់​ផ្លូវ​សាធារណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ខំប្រឹង ​ប្រែង​ស្ថាបនា​ និង​ដើម្បី​ងាយស្រួល​ដល់​ប្រជា​ ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង​ដែរ​។​
​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ពី​ ក្រុម​ឈ្មួញ​ លើ​បញ្ហា​ក្រុម​ដាក់​ជញ្ជីង​យក​លុយ​តាម​ ទំនើងចិត្ដ​នេះ​ លោក​ជួរ​ ឈុ​ន​ឡើង​ បាន​ ប្រាប់​នគរវត្ដ​ថា​ ក្រុម​របស់​លោក​មិន​ យក​លុយ​ដល់​ថ្នាក់​ហ្នឹង​ទេ​ អាច​ឈ្មួញ​ចេះ​ តែ​ចោទប្រកាន់​។​

​ ចំណែក​លោក​ខាន់​ សុខា​ ហៅ​ទ្រី​ ដែល​ល្បីឈ្មោះ​ ក្នុង​ចិត្ដ​មាន​ចេញ​មុខ​ បញ្ជា​ឱ្យ​មន្ដ្រី​យក​លុយ​ពី​ឡាន​ដឹក​ទំនិញ​ ឬ​របៀប​គ្រប់គ្រង​ដូច​កុងត្រូលជជុះ​នេះ​ នគ​វរ​ត្ដ​ទូរស័ព្ទ​ចូល​តែ​បញ្ជាក់​ថា​ ម្ចាស់​ ទូរស័ព្ទ​មិនមែន​ជា​គាត់​រួច​ក៏​បិទ​ទូរស័ព្ទ​៕

Highslide JS Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons